កម្មវិធី Messenger សម្រាប់​កុមារ បាន​បន្ថែម​មុខងារ Sleep Mode ហើយ

Published Date: Tuesday, May 1, 2018 11:42 AM

ក្រុមហ៊ុន Facebook បានបង្កើតកម្មវិធី Messenger ជាពីរ ដោយមួយ សម្រាប់អនុញ្ញាត អោយមនុស្សពេញវ័យ ប្រើប្រាស់ និងមួយទៀត សម្រាប់អោយកុមារ ប្រើប្រាស់ ដែលវាមានឈ្មោះថា Messenger Kids នេះឯង។ កម្មវិធីនេះដែរ ត្រូវបានបង្កើតឡើង សម្រាប់អោយ កុមារៗ មានភាពងាយស្រួល ក្នុងការខលទៅកាន់ មនុស្សជាទីស្រលាញ់ របស់ពួកគេ ជាវីដេអូ ក៏ប៉ុន្តែពួកគេ ក៏អាចកំសាន្ត ជាមួយនឹងហ្គេម តូចៗ ដែលមាននៅក្នុង កម្មវិធី Messenger នេះផងដែរ។

យ៉ាងណាមិញ ថ្មីៗនេះ ហើយក៏ទើបនឹងចេញក្តៅៗមុននេះ គឺមុខងារ Sleep Mode សម្រាប់ Messenger Kids ដោយវាមានមុខងារ សម្រាប់កំណត់ ពេលវេលា អោយកុមារ ឬកូនៗរបស់អ្នកលេង មានពេល មានវេលា ត្រឹមត្រូវ។ អ្នកអាចកំណត់ ពេល រឺម៉ោង អោយកម្មវិធីនេះ ដំណើរការ និងមិនដំណើរការបាន ដែលនេះ ផ្តល់ភាពងាយស្រួលមួយ អោយពួកគេ មានពេលគេង ទៀងទាត់។ វីដេអូខាងក្រោមនេះ គឺជាការបង្ហាញពី ដំណើរការនៃកម្មវិធី៖

 

 

សរុបទៅ កម្មវិធីនេះ ល្អសម្រាប់អ្នកដែលមានបុត្រធីតា តូចៗ ដែលពួកគេ អាចចេះប្រើ ជាមួយនឹង កម្មវិធីខលជាវីដេអូ ឬលេងហ្គេមផ្សេងៗ ហើយអ្នកគួរតែ តម្លើងវាទុកមួយទៅ ដើម្បីគ្រប់គ្រង ពួកគេបាន ក៏ដូចជា ផ្តល់ជាវិន័យ សម្រាប់ខ្លួន មិនបណ្តោយអោយ ការលេង រហូតដល់ភ្លេចខ្លួន ហួសម៉ោង។ អ្នកអាចស្វែងរក វាបាន នៅក្នុងផ្សារកម្មវិធី Play Store និង App Store បាន!!!