កាន់តែទំនើប និងស៊ីវិល័យ ជាមួយ Samsung Galaxy J4+ និង J6+

Published Date: Tuesday, October 2, 2018 10:52 AM

បន្ទាប់ពីដាក់បង្ហាញកំពូលស្មាតហ្វូន Galaxy Note 9 កាលពីចុងខែសីហាកន្លងទៅនេះ ក្រុមហ៊ុនអេឡិចត្រូនិចយក្សសាមសុង ក៏បានបញ្ចេញនូវអាវុធធន់ កណ្តាលរបស់ខ្លួនដើម្បី វាយលុកទីផ្សារផងដែរ។

 

Samsung Galaxy J4+ និង J6+ គឺជាស្មាតហ្វូនដែល មានភាពស៊ីវិល័យ ជាមួយអេក្រង់ពេញតួ ស័ក្តិសមសម្រាប់អ្នកដែល ចូលចិត្តលេងហ្គេម ទស្សនាវីដេអូ ព្រោះអេក្រង់វាមានមុខងារ ផ្តល់កម្រិតពណ៌ និងរូបភាពច្បាស់ខ្ពស់ បានយ៉ាងល្អបើធៀបជាមួយនឹងស្មាតហ្វូន លំដាប់កណ្តាលដូចវា។ ខាងក្រោមនេះគឺជាលក្ខណៈសម្បត្តិរបស់ Samsung Galaxy J4+ និង J6+៖

1.    Galaxy J4+

 

Samsung Galaxy J4+ មានទង្ងន់ស្រាល រាងស្តើង និងបំពាក់នូវអេក្រង់ HD+ ទំហំ 6-inch ដ៏ធំច្បាស់ល្អ ដែលផ្តល់នូវកម្រិតរូបភាព និងពណ៌ច្បាស់ដូចធម្មជាតិ ដែលជាដៃគូដ៏ល្អ សម្រាប់ការទស្សនាវីដេអូ លេងហ្គេម និងអាចប្រើប្រាស់មុខងារចែក អេក្រង់ជាពីរបានផងដែរ។ក្រៅពីអេក្រង់ចំណុច ដ៏ទាក់ទាញរបស់ Galaxy J4+គឺបំពាក់នូវកាមេរ៉ាខាងក្រោយទំហំ 13 មេហ្គាភិចសែល កាមេរ៉ាខាងមុខទំហំ 5មេហ្គាភិចសែល រួមជាមួយមុខងារ Selfie Focus និង LED Flash ងាយស្រួលក្នុងការចាប់យក រូបភាពបានស្អាតទោះ ស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ។ Galaxy J4+មានជម្រើសពណ៌ ដ៏ស៊ីវិល័យគឺពណ៌ផ្កាឈូក,​ ពណ៌ខៀវ, ពណ៌ខ្មៅ និងពណ៌មាស ជាមួយតម្លៃវិញ គឺម៉ាអេមត្រឹមតែ $159 តែប៉ុណ្ណោះ។

 

2.    Galaxy J6+

 

ជាមួយអេក្រង់ដ៏ធំទំហំ 6-inch កំរិតបង្ហាញ ភាពច្បាស់ 720 x 1480 pixels ប្រភេទ HD+ និងបំពាក់នូវកាមេរ៉ាក្រោយភ្លោះ ទំហំ 13 MP f/1.9 សម្រាប់ថតរូបចាប់ប្លង់ទូលាយ និងមួយគ្រាប់ទៀតទំហំ 5 MP f/2.2 សម្រាប់ថតរូបព្រាលផ្ទៃខាងក្រោយ, កាមេរ៉ាមុខទំហំ 8MP f/1.9 រួមជាមួយមុខងារ Live Focus ,Bokeh Effects ផងដែរ។ចំណុចដ៏ទាក់ទាញ មួយទៀតរបស់ Galaxy J6+ គឺវាបានបំពាក់នូវសេនសឺ ស្គេនក្រយៅដៃ ស្ថិតនៅចំហៀងនៃទូរស័ព្ទ ដែលផ្តល់ភាពងាយស្រួល និងសុវត្តិភាពខ្ពស់។ Samsung Galaxy J6+ មានជម្រើសពណ៌ដ៏ស្រស់ស្អាតជាច្រើន គឺពណ៌ក្រហម,​ ពណ៌ខ្មៅ, ពណ៌ខៀវ,​ និងពណ៌ប្រផះ ជាមួយតម្លៃវិញ គឺត្រឹមតែ $209 តែប៉ុណ្ណោះ។

 

លោកអ្នកអាចរកជាវបាន គ្រប់ដេប៉ូចែកចាយទូរស័ព្ទដៃ សាមសុងក្នុងប្រទេសកម្ពុជា សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់លេខ 1800 203 232 ។

 

ប្រភពៈ CAMBO REPORT