កាមេរ៉ា Pixel 3 និង Pixel 3 XL នៅ​តែ​ធ្វើ​ការ​បាន​ល្អ មិន​អោយ​ចាញ់​ស្មាតហ្វូន​កាមេរ៉ា​ច្រើន​គ្រាប់​ឡើយ

Published Date: Wednesday, October 17, 2018 02:53 PM

មុននឹងទស្សនារូបភាពទាំងនេះ យើងសូមធ្វើការបង្ហាញនូវ លក្ខណៈសម្បត្តិកាមេរ៉ា អោយប្រិយមិត្តបានដឹងជាមុនថា កាមេរ៉ាខាងក្រោយ របស់ Pixel 3 & Pixel 3 XL គឺមានទំហំ 12.2 មេហ្គាភិចសែល ជាមួយកម្រិត Aperture f/1.8 ដូចមុន ប៉ុន្តែវាថតបានរហ័សជាង និងកាន់តែប្រសើរ សម្រាប់ការថត នៅពេលរាត្រី ជាមួយការកាត់ បន្ថយគ្រាប់រំខាន។ លើសពីនេះ វាជួយច្រើន សម្រាប់ការថតរូបបែប Portrait អាចបែកចែកផ្ទៃ Foreground និង Background ឲ្យដាច់បានស្អាតល្អ ឯការថតវីដេអូទៀតសោត ក៏កាន់តែរលូនជាងមុន ជាមួយមុខងារ OIS និងបានអភិវឌ្ឍន៍មុខងារ EIS ជំនួយបន្ថែមទៀត ធ្វើឲ្យការថតវីដេអូកម្រិត 2K ល្បឿន 30fps មានសភាពល្អ កាត់បន្ថយរំញ័របានប្រសើរ។ ចំនែកកាមេរ៉ាខាងមុខលើកនេះ មិនមែនមួយគ្រាប់ទេ ប៉ុន្តែ Google បានអាប់ដេត ទៅជាកាមេរ៉ាភ្លោះ មានទំហំ 8 មេហ្គាភិចសែលដូចគ្នា មានកម្រិត Aperture f/1.8 & f/2.2 ជាលេន Ultra-Wide អាចថតរូបក្នុងប្លង់ កាន់តែទូលាយ។ តោះ… កុំអោយខាតពេលយូរ សូមទស្សនារូបភាព ដែលត្រូវបាន ថតឡើងដោយ Pixel 3 & Pixel 3 XL ដូចខាងក្រោមនេះ ថាវាអាចថតច្បាស់ ក្នុងកម្រិតណា៖

 

• រូបភាព Portrait និងរូបភាពធម្មតាគ្មាន Portrait

• រូបភាព Zoom និងរូបភាពធម្មតាមិន Zoom

• រូបភាព Selfie ធម្មតា និងរូបភាព Selfie បែប Wide-angel

• រូបភាពនៅកន្លែងដែលមានពន្លឺទាប

• តេស្តពណ៌រូបភាពដែលបានថត

• រូបភាពនៅប្លង់ខាងក្រៅ

ក្រោយពីបានទស្សនារូបភាពជាច្រើន ដែលត្រូវបានថតឡើងដោយ Pixel 3 & Pixel 3 XL រូចមក តើអ្នកគិតថា រូបភាពទាំងនេះ មានភាពច្បាស់អាច ទទួលយកបានដែរទេ? ហើយតើកាមេរ៉ារបស់ស្មាតហ្វូន ជំនាន់ថ្មីនេះ អាចមានសមត្ថភាព គ្រប់គ្រាន់ក្នុង ការប្រកួតប្រជែង ជាមួយស្មាតហ្វូន កាមេរ៉ាច្រើនគ្រាប់ ជំនាន់ថ្មីៗ របស់ក្រុមហ៊ុនផ្សេងៗ បានដែរ ឬយ៉ាងណា?

សម្រាប់ខ្ញុំ សុំបញ្ចេញមតិយោបល់បន្តិច ចំពោះ Pixel 3 & Pixel 3 XL នេះ ដោយខ្ញុំយល់ថា កាមេរ៉ាមួយគ្រាប់ខាងក្រោយរបស់វា នៅតែធ្វើការចាប់យករូបភាព បានច្បាស់ល្អ ជាពិសេសពណ៌ ដែលផ្តិតចេញមក  គឺជាពណ៌បែបធម្មជាតិតែម្តង មិនបន្ថែមពណ៌ឲ្យ លើសការពិត សឹងតែកាមេរ៉ាច្រើនគ្រាប់ មួយចំនួន សុំខ្មាស់ ហើយក្នុងប្លង់ ដែលមានពន្លឺទាប ខ្ញុំសង្គេតឃើញថា វាប្រសើរជាង Pixel 2 & Pixel 2 XL។ ចំនុចដែលចាប់អារម្មណ៍ មួយទៀតនោះ គឹសមត្ថភាពកាមេរ៉ាភ្លោះខាងមុខ ដែលវាអនុញ្ញាត អោយម្ចាស់របស់វា អាចថត Selfie បានប្លង់ កាន់តែទូលាយ ជាងមុន។

 

ប្រភព៖ CAMBO REPORT