កាសSony WF-1000Xដែលអាច កាត់សម្លេងរំខានខាងក្រៅបានមកដល់កម្ពុជាហើយ
Published Date: Saturday, November 18, 2017 02:06 PMបើគិតមកដល់ពេលនេះ ក្រុមហ៊ុនSonyបានបញ្ចេញផលិតកាសស្តាប់ត្រចៀកប្រភេទឥតខ្សែដ៏ទំនើបចុងក្រោយមួយមានឈ្មោះថា Sony WF-1000Xអស់រយៈពេលជាងមួយខែរួចមកហើយនៅអាមេរិច។ កាសស្តាប់ត្រចៀកដ៏តូចច្រឡឹងដែលមានបំពាក់ប្រព័ន្ធកាត់សម្លេងរំខានពីបរិកាសខាងក្រៅ Noise Cancelling នឹងធ្វើឱ្យលោកអ្នកអាចស្តាប់ចម្រៀងឬនិយាយទូរស័ព្ទបានដោយគ្មានសម្លេងរំខានពីសម្លេងក្រៅបើទោះបីលោកអ្នកស្ថិតនៅក្នុងបរិកាសអ៊ូអរបែបណាក៏ដោយ។
បិទសម្លេងរំខានពីក្រៅបាន បើកវិញក៏បាន! លោកអ្នកគ្រាន់តែចុចប៊ូតុងតូចមួយបំពាក់នៅលើកាសនោះ លោកអ្នកនឹងអាចលឺសម្លេងពីបរិយាកាសខាងវិញបានយ៉ាងច្បាស់ ប្រៀបដូចលោកអ្នកមិនមានពាក់កាសនៅជាប់ត្រចៀកអីចឹង ។
ក្រៅពីសមត្ថភាពខាងលើ កាសនេះក៏មានសម្លេងដ៏ពិរោះរងំ និងបំពាក់ដោយបច្ចេកវិទ្យាWireless អាចភ្ជាប់ជាមួយទូរស័ព្ទគ្រប់ប្រភេទបានយ៉ាងល្អ។
ផលិតផលនេះមានលក់នៅហាងទូរស័ព្ទទំនើបគួងអ៊ី។ ចង់ដឹងព័ត៌មានបន្ថែម អតិថិជនទាំងអស់អាចអញ្ជើញមកទស្សនានិងសាកល្បងនៅហាងរបស់យើងខ្ញុំបានតាមរយៈអាស័ដ្ឋាននៅក្នុងគេហទំព័រនេះ។ យើងខ្ញុំរង់ចាំទទួលអតិថិជនដោយមេត្រីភាព!
ដោយ៖ គួង អ៊ី