គន្លឹះមួយចំនួនដែលអ្នកប្រើiPhone Xត្រូវតែដឹង

Published Date: Tuesday, November 21, 2017 06:42 PM

រហូតមក​ដល់ពេល​នេះ​ប្រហែល​ជាមាន​ប្រិយមិត្តខ្លះបាន​ស្គាល់​និងកាន់​iPhone X រួចហើយ ខណៈ​ប្រិយមិត្ត​ខ្លះ​ប្រហែល​ជាបម្រុង​នឹង​បោក​កូន​ជ្រូក​យក​លុយទិញ​iPhone X​ក៏ថា​បាន។ មានX​ក៏​ដោយ អត់​Xក៏​ដោយ ប្រិយមិត្តទាំងអស់​សុទ្ធ​តែអាច​ស្វែង​យល់​ពីគន្លឹះ​​សំខាន់ៗ​មួយចំនួន​ក្នុងការ​ប្រើប្រាស់​ទូរស័ព្ទ​ដ៏ទំនើប​ចុង​ក្រោយរបស់​Apple ដូច​ខាង​ក្រោម​នេះ។

iPhone X: ត្រឡប់ទៅផ្ទាំងHome Screenវិញ

ដូច​បានដឹង​ហើយ​ថា iPhone X គ្មាន​ប៊ូតុង​Home Screen ដូច​iPhone សេរី​មុនៗ​នោះទេ។ អីចឹង តើគេត្រូវ​ធ្វើដូចម្តេច​ដើម្បី​អាច​ត្រឡប់​ទៅផ្ទាំង​ខាង​ដើម​វិញ Home Screen?

ងាយណាស់! លោក​អ្នក​គ្រាន់​តែ​យក​ម្រាម​ដៃអូស​ពីចំណុចបន្ទាត់​ខ្មៅ​លើអេក្រង់ផ្នែកខាងក្រោមឡើង​លើ​ ទៅជា​ការ​ស្រេច។

iPhone X: ថតអេក្រង់ទុក Screenshot

iPhone ជំនាន់​មុនៗ លោក​អ្នក​ត្រូវ​ចុច​ប៊ូតុង​Home Botton ដំណាល​គ្នា​ជាមួយ​ប៊ូតុង​Power។ ប៉ុន្តែ​សម្រាប់​iPhone X មិន​ដូច្នោះ​នោះ​ទេ។ លោក​អ្នក​គ្រាន់​តែ​ចុច​ប៊ូតុង​Power ដំណាល​គ្នាជាមួយ​នឹង​ប៊ូតុង​សម្លេង​ផ្នែក​ខាង​លើ (តម្លើង​សម្លេង) នោះ​ជាការ​ស្រេច។

iPhone X: ដាស់អេក្រង់iPhone Xឱ្យភ្លឺ 

IPhone សេរី​មុន លោក​អ្នក​ត្រូវ​ការ​ចុច​ប៊ូតុង​Home ឬក៏​លើក​ទូរស័ព្ទ​ឡើង​បន្តិច​ទើប​អេក្រង់iPhone នោះ​ភ្លឺ​ឡើង។ សម្រាប់​iPhone X លោកអ្នក​គ្រាន់តែ​យកដៃប៉ះ​លើ​អេក្រង់​កន្លែង​ណា​ក៏បាន នោះវា​នឹង​ភ្លឺ​ឡើង។

iPhone X: បើកផ្ទាំងកម្មវិធីច្រើន Multitasking Screen

សម្រាប់​iPhone ជំនាន់​មុន លោក​អ្នក​ត្រូវ​ការ​ចុច​ប៊ូតុង​Home ឱ្យ​លឿន​ពីរ​ដង​ផ្ទួន​គ្នា ដើម្បី​ចូលមើល​ផ្ទាំង​កម្មវិធី​ច្រើន​ដែល​កំពុង​បើក។ សម្រាប់​iPhone X លោក​អ្នកគ្រាន់​តែយក​ម្រាម​ដៃអូស​ពីចំណុច​បន្តាត់​ខ្មៅ​ខាង​ក្រោម ឡើង​ទៅលើ​ហើយ​សង្កត់​មេដៃធ្ងន់​បន្តិច លោក​អ្នក​នឹងទទួល​បានភាព​រំញ័រ​ពី​អេក្រង់ នោះ​កម្មវិធី​ទាំងអស់​នឹង​រំលេច​ចេញ​មក​ជា​ផ្ទាំង​ពីឆ្វេង​មក​ស្តាំ។

iPhone X: ប្រើប្រព័ន្ធបញ្ជាដោយសម្លេងSiri

ដើម្បី​អាច​បញ្ជារSiri​បាន កាល​មុន​គេចុច​ប៊ូតុង​Homeឱ្យ​យូរ​បន្តិច ទើប​ផ្ទាំង​Siriលោត​ចេញ​មកស្តាប់​ការ​បញ្ជារ​ប៉ុន្តែ​សម្រាប់​iPhone X លោក​អ្នក​ត្រូវ​ប្តូរ​ទៅចុច​ប៊ូតុង​Power​វិញ។

iPhone X: បិទប្រព័ន្ធ Face ID’s Required Attention

មាន​ការ​លើក​ឡើង​ច្រើន​ថា ប្រព័ន្ធ​ស្កេន​មុខ​ដើម្បី​ដោះសោរ​របស់​iPhone Xគឺ​មិនមាន​សុវត្ថិភាព​និង​ប្រសិទ្ធិ​ភាព​ដូចការ​ស្កេន​ក្រយ៉ៅដៃ តែ​តាម​ពិត​នោះ​គឺជាការ​យល់​ខុស​ទៅ​វិញទេ។ តាមពិត​ប្រព័ន្ធ​ស្កេន​មុខ​ដើម្បី​ដោះសោរ​របស់​iPhone X គឺ​ពិត​ជាងាយ​ស្រួល​និង​មាន​សុវត្ថិភាពខ្ពស់​ទៀត​ផង។ iPhone X បាន​អនុញាតិ​ឱ្យមាន​ការ​ជ្រើសរើសមុខងារRequired Attention ដែល​មានន័យ​ថាអ្នក​ប្រើប្រាស់​ដែល​ចង់​ដោះ​សោរ​ទូរស័ព្ទ​iPhone X គឺត្រូវ​តែ​បើក​ភ្នែក​សម្លឹង​ទៅ​អេក្រង់ទូរស័ព្ទ ដូច្នេះ​បើមាន​នរណា​ម្នាក់ចង់​លួចដោះ​សោរ​iPhone X​នៅ​ពេល​ម្ចាស់​ទូរស័ព្ទ​នោះ​កំពុងគេង​លក់ គឺ​មិនអាច​ទៅរួច​នោះ​ឡើយ។ យ៉ាងណា​ក៏ដោយយើង​ក៏អាច​បិទ​មុខងារ Required Attention នេះ​ផង​ដែរ​ដោយ​ធ្វើ​តាម​របៀប​ខាង​ក្រោម​នេះ។

ចូលទៅកាន់ Settings > Face ID & Passcode > and Turn off “Require Attention for Face ID”៕

ប្រភព៖ Know Your Mobile

ប្រែសម្រួលដោយ៖ KoungY Phone Shop