គន្លឹះ៥យ៉ាងក្នុងការទិញទូរស័ព្ទ iPhoneមួយទឹក
Published Date: Friday, November 24, 2017 04:08 PMប្រិយមិត្តភាគច្រើនប្រហែលជាបានដឹងហើយថាទូរស័ព្ទiPhoneគឺជាប្រភេទស្មាតហ្វូនដែលមានតម្លៃខ្ពស់ទោះបីជាiPhoneនោះថ្មីឬiPhoneមួយទឹកក៏ដោយ។ នៅកម្ពុជាយើងគេអាចស្វែងរកទិញទូរស័ព្ទiPhoneដែលគេប្រើរួច(មួយទឹក)ដើម្បីកាត់បន្ថយការចំណាយច្រើន ជាពិសេសសម្រាប់អតិថិជនដែលមិនសូវមានលទ្ធភាព។
យ៉ាងណាក៏ដោយ ការទិញiPhoneមួយទឹក ពិតជាមិនងាយស្រួលដូចការទិញiPhoneថ្មីដែលបកពីស្រោមនោះទេ ព្រោះយើងមិនអាចដឹងទេថាតើiPhoneមួយទឹកនោះមានប្រវត្តិប្រើប្រាស់យ៉ាងណា។ ដូច្នេះដើម្បីជាជំនួយស្មារតីដល់អតិថិជនទាំងអស់ហាងលក់ទូរស័ព្ទទំនើបគួង អ៊ីសូមចែករំលែកគន្លឹះ៥យ៉ាងដែលអាចជួយឱ្យអតិថិជនអាចជ្រើសរើសទូរស័ព្ទiPhoneមួយទឹកបានក្នុងកម្រិតគុណភាពល្អ។

ទូរស័ព្ទមួយទឹកដែលមានលក់នៅហាងគួង អ៊ី
១-ផ្ទៀងលេខកូដIMEIរបស់iPhoneដែលអ្នកចង់ទិញ
ជាធម្មតាទូរស័ព្ទiPhoneតែងមានលេខកូដសម្គាល់ម៉ាស៊ីនដែលគេហៅថាIMEI។ មុននឹងជ្រើសរើសយកiPhoneណាមួយ សូមអតិថិជនទាំងអស់ផ្ទៀងលេខកូដIMEIដែលស្ថិតនៅខាងក្រោយសំបកiPhoneនោះទៅនឹងលេខកូដIMEIនៅក្នុងម៉ាស៊ីនថាលេខកូដទាំងពីរនោះត្រូវគ្នាដែរឬទេ? សម្រាប់iPhoneដែលមិនទាន់ដូរសំបកគឺមានលេខកូដIMEIលើសំបកដូចគ្នាទៅនឹងលេខកូដIMEIនៅក្នុងម៉ាស៊ីន។ ការផ្ទៀងផ្ទាត់នេះគឺដើម្បីជៀសវាងiPhoneដែលត្រូវបានគេប្តូរសំបកឱ្យមើលទៅនៅថ្មី។
២-ពិនិត្យមើលActivation Lock
មុននឹងសម្រេចចិត្តយកiPhoneណាមួយ សូមអតិថិជនកុំភ្លេចត្រួតពិនិត្យថាតើiPhone នោះមានជាប់លេខកូដគណនី(Account iCloud)ម្ចាស់ដើមដែរឬទេ? ដើម្បីអាចដឹងបញ្ហានេះ អតិថិជនត្រូវចូលក្នុងSetting ហើយចូលទៅកាន់Accounts & Passwords បន្ទាប់មកចូលទៅកាន់iCloud។ ស្វែងរកពាក្យ”Find My iPhone” បើមុខងារ”Find My iPhone”នៅបើក(ON) នោះមានន័យថាទូរស័ព្ទនោះមានបញ្ហាហើយ។ វាអាចជាទូរស័ព្ទដែលចោរលួចយកមកលក់ឬមិនមែនជាទូរស័ព្ទរបស់ម្ចាស់ដើមដែលបានលក់ឱ្យហាងនោះ។ ការជាប់មុខងារFind My iPhoneនេះនឹងធ្វើឱ្យលោកអ្នកមិនអាចបង្កើតគណនីនិងដោនឡូតកម្មវិធីថ្មីៗបាននោះឡើយ។ ពោលគឺខុសខ្លួនធ្ងន់ធ្ងរណាស់!
៣-ត្រួតពិនិត្យមើលចំណុចបែកបាក់នៅផ្នែកខាងក្រៅរបស់ទូរស័ព្ទ
អតិថិជនគួរចាប់អារម្មណ៍ទៅលើអេក្រង់របស់ទូរស័ព្ទនោះ តើមានស្នាមឆ្កូត បែក ប្រេះស្រាំដែរឬទេ? ពិនិត្យមើលកាំមេរ៉ាថាតើមានសឹកកញ្ចក់ដែរឬទេ? មានកំពិតសំបកដែរឬទេ។ល។ យ៉ាងណាក៏ដោយ លោកអ្នកមិនអាចរំពឹងថាទូរស័ព្ទមួយទឹកទាំងអស់សុទ្ធតែស្ថិតនៅក្នុងស្ថានភាពល្អឥតខ្ចោះនោះទេ។ ចំណុចដែលសំខាន់គឺគ្រឿងម៉ាស៊ីនខាងក្នុងនៅដំណើរការល្អប៉ុណ្ណា? គុណភាពនៅត្រឹម៩០ទៅ៩៥ភាគរយគឺល្អបំផុត!

iPhone មួយទឹកដែលមានលក់នៅហាងគួង អ៊ី
៤-លុបឯកសារចាស់ចោលចេញពីទូរស័ព្ទនោះមុននឹងចេញពីហាង
Resetទូរស័ព្ទនោះចោលគឺមានន័យថា លោកអ្នកលុបទិន្នន័យផ្សេងដែលអ្នកម្ចាស់មុនបានកំណត់។ ការធ្វើបែបនេះ អាចធ្វើឱ្យអតិថិជនអាចប្រាកដក្នុងចិត្តថាទូរស័ព្ទiPhone មិនមានជាប់ពាក់ព័ន្ធនឹងApple ID និងiCloud របស់ម្ចាស់មុនទៀតនោះទេ។ ម្យ៉ាងទៀតវាក៏ធ្វើលោកអ្នកស្រឡះចិត្តជាមួយទូរស័ព្ទថ្មីរបស់អ្នកផងដែរ។
៥-ស្វែងរកហាងទូរស័ព្ទដែលមានគុណភាពនិងអាចទុកចិត្តបាន
ការស្វែងរកហាងទូរស័ព្ទដែលទុកចិត្តបានគឺជាចំណែកមួយដែលធ្វើឱ្យលោកអ្នកអាចទទួលបានផលិតដែលមានគុណភាព។ នៅពេលអ្នកចូលទៅក្នុងហាងទូរស័ព្ទណាមួយ សូមអ្នកសម្តែងការស្មោះត្រង់ ដោយសួរត្រង់ៗទៅអ្នកលក់ថា តើទូរស័ព្ទនោះស្អាតនិងនៅមានគុណភាពកម្រិតណាដែរ? ឬសួរថាតើអ្វីជាចំណុចខ្វះខាតរបស់ទូរស័ព្ទមួយនោះ? ធ្វើបែបនេះ អាចធ្វើឱ្យម្ចាស់ហាងអាចសម្តែងភាពស្មោះត្រង់ត្រឡប់មកវិញ ហើយពួកគេនឹងណែនាំអ្នកអំពីគុណភាពនៃផលិតផលនោះ។
ជាក់ស្តែងហាងទូរស័ព្ទគួង អ៊ី គឺជាហាងលក់ទូរស័ព្ទទំនើបមួយដែលលោកអ្នកអាចទុកចិត្តបាន។ គួង អ៊ីមានលក់ផលិតផលសុទ្ធ មានការធានាត្រឹមត្រូវ និងបានបង់ពន្ធត្រឹមត្រូវស្របតាមច្បាប់ប្រទេសកម្ពុជា។ ជាងនេះទៅទៀត ផលិតផលទូរស័ព្ទមួយទឹករបស់គួង អ៊ីគឺសុទ្ធតែត្រូវបានសម្រាំងទិញដោយប្រុងប្រយ័ត្ន ពោលគឺហាងលក់ទូរស័ព្ទដៃទំនើបគួង អ៊ីទិញចូលតែទូរស័ព្ទមួយទឹកដែលនៅមានគុណភាពល្អតែប៉ុណ្ណោះ៕
អត្ថបទដោយ៖ KoungY Phone Shop