ឆ្នាំងសាកiPhoneប្រភេទលឿន អាចសាកថ្មបាន៥០%ក្នុងរយៈ ពេល៣០នាទី
Published Date: Sunday, November 26, 2017 05:57 PMក្រៅពីបានចេញiPhone 8 និងiPhone 8Plus ហើយនិងiPhone Xក្នុងឆ្នាំ២០១៧នេះក្រុមហ៊ុនAppleក៏បានបញ្ចេញផលិតផលឆ្នាំងសាកទូរស័ព្ទប្រភេទលឿន(Fast Charger)ដែលមានសមត្ថភាពអាចសាកថ្មiPhoneសេរីចុងក្រោយទាំង៣ខាងលើនេះបានរហូតដល់៥០%ក្នុងរយៈពេលត្រឹមតែ៣០នាទីតែប៉ុណ្ណោះ។
ជាធម្មតានៅពេលលោកអ្នកទិញទូរស័ព្ទiPhone លោកអ្នកនឹងទទួលបានឆ្នាំងសាកធម្មតាមួយស្រាប់នៅក្នុងប្រអប់នោះ។ យ៉ាងណាក៏ដោយឆ្នាំងសាកនោះអាចមានសត្ថភាពសាកថ្មiPhoneរបស់លោកអ្នកបានត្រឹមកម្រិតធម្មតាតែប៉ុណ្ណោះ ពោលគឺត្រូវការរយៈពេលពី២ទៅ៣ម៉ោងឯណោះទើបពេញ។
ឆ្នាំនេះApple បានសម្រេចចិត្តបញ្ចេញឆ្នាំងសាកប្រភេទលឿនដាច់ដោយឡែកមួយទៀតសម្រាប់អ្នកដែលមិនចង់ចំណាយពេលយូរក្នុងការសាកថ្មទូរស័ព្ទទំនើបរបស់ខ្លួន ដែលក្នុងនោះរួមមានiPhone 8 និងiPhone 8Plus ហើយនិងiPhone X។
លក្ខណៈពិសេសរបស់ឆ្នាំងសាកទូរស័ព្ទiPhoneប្រភេទលឿន(Fast Charger)នោះគឺដោយសារ ដុំ(Adapter)ឆ្នាំងសាកនេះមានកម្រិតថាមពលអគ្គីសនីរហូតដល់២៩វ៉ាត់ ដែលខ្លាំងជាងឆ្នាំងសាកiPhoneធម្មតាដល់ទៅ៥ដងឯណោះ។ ដូច្នេះសម្រាប់អ្នកដែលមមាញឹកជាមួយការងារហើយត្រូវការប្រើប្រាស់ស្មាតហ្វូនគ្រប់ពេលវេលាគឺគួរតែមានឆ្នាំងសាកប្រភេទនេះដាក់ជាប់ខ្លួន ជាពិសេសគឺអ្នកដែលប្រើiPhone 8 និងiPhone 8Plus ហើយនិងiPhone Xនេះតែម្តង។
ផលិតផលនេះគឺមានលក់នៅហាងទូរស័ព្ទទំនើបគួង អ៊ីដែលផ្តល់សិទ្ធិនិងមានការធានាត្រឹមត្រូវពីក្រុមហ៊ុនAppleតែម្តង៕
អត្ថបទដោយ៖ KoungY Phone Shop