ជាវ​ទូរសព្ទ Xperia XA1 Ultra នឹង​ទទួល​បាន​ការ​ថែម​ជូន​កាស​ប្លូធូស Sony ប្រភេទ SBH24 តម្លៃ 49 ដុល្លារ​ភ្លាមៗ

Published Date: Wednesday, October 3, 2018 11:20 AM

Xperia XA1 Ultra បានបង្ហាញខ្លួននៅលើទីផ្សារប្រទេសយើង ជាងមួយឆ្នាំមកហើយ ដោយខាងក្រុមហ៊ុន Sony បានចេញប្រូម៉ូសិន ជាបន្តបន្ទាប់លើ ស្មាតហ្វូនម៉ូឌែលនេះ។ យ៉ាងណា នាពេលថ្មីៗនេះ Sony បានចេញប្រូម៉ូសិនថ្មី មួយទៀត ដោយរាល់ការជាវ ទូរសព្ទម៉ូឌែល XA1 Ultra ក្នុងតម្លៃ 188 ដុល្លារ នឹងទទួលបានការថែមជូន កាស Bluetooth របស់ Sony ប្រភេទ SBH24 (ដែលមានតម្លៃ 49 ដុល្លារ) បានភ្លាមៗ តែម្តង។

យើងសូមរំលឹកពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Xperia XA1 Ultra នេះបន្តិច ដោយវាមានអេក្រង់ទំហំ 6 អ៊ីញ មានកម្រិតបង្ហាញរូបភាព 1080 x 1920 ភិចសែល និងការពារ ដោយកញ្ចក់ Gorilla Glass 4។ នៅផ្នែកម៉ាស៊ីនខាងក្នុង វាត្រូវបានបំពាក់នូវឈីប MediaTek Helio P20, មាន CPU ជាប្រភេទ Octa-Core និងក្រាហ្វិច Mali-880MP2 អមជាមួយរ៉េម 4GB អង្គផ្ទុកទិន្នន័យ 32GB / 64GB អាចបន្ថែមមេម៉ូរី បានដល់ 256GB ទៀតផង។ ចំពោះកាមេរ៉ាវិញ គឺមានទំហំ 16 មេហ្គាភិចសែល សម្រាប់កាមេរ៉ាមុខ និង 23 មេហ្គាភិចសែល សម្រាប់កាមេរ៉ាខាងក្រោយ។ XA1 Ultra ត្រូវបានដំណើរការ ដោយ Android Nougat ប៉ុន្តែបច្ចុប្បន្ន វាអាចឡើងទៅ Android Oreo 8.0 បានហើយ និងមាន ថាមពលថ្ម 2700 mAh។

ចំពោះប្រូម៉ូសិននេះដែរ នឹងត្រូវចាប់ផ្តើមពីថ្ងៃទី 2 ខែតុលានេះ រហូតដល់ថ្ងៃទី 15 ខែតុលា ឆ្នាំ 2018 នេះ ដោយប្រិយមិត្ត ដែលមានចំណាប់អារម្មណ៍ អាចស្វែងរកបាន នៅទីតាំងផ្ទាល់ របស់ហាង Sony ឬនៅតាមហាងលក់ទូរសព្ទ គួង អ៊ី ទាំងបីសាខា។

ប្រភពៈ CAMBO REPORT