តម្លៃថ្មីរបស់ vivo V15 នៅសល់ត្រឹមតែ $339

Published Date: Monday, March 25, 2019 01:19 PM

កាន់តែមានទំនុកចិត្ត និងភាពជឿជាក់លើ ស្មាតហ្វូន vivo V15 ដែលជាស្មាតហ្វូនដែលមាន ភាពច្នៃប្រឌិតខ្ពស់ជាមួយនឹង ការរចនាបថ ស្រស់ស្អាត និងបង្ហាញចេញ នូវភាពទាក់ទាញ។ សម្រាប់គោលដៅ ដែលផលិត ស្មាតហ្វូន vivo V15 នេះឡើង គឺផ្ដោតសំខាន់ទៅលើ តម្រូវការរបស់អតិថិជន និងអ្នកដែលនិយម ប្រើប្រាស់ទៅលើស្មាតហ្វូន ទំនើបទាន់សម័យ។

 

ដើម្បីឆ្លើយតបទៅនឹងតម្រូវការនេះ រាល់ការផលិតស្មាតហ្វូនរបស់ vivo តែងតែប្រកបដោយគុណភាព ប្រសិទ្ធភាព ក៏ដូចជាទំនុកចិត្ត រីឯតម្លៃត្រូវស្របទៅនឹងជីវភាព និងស្ថានភាពរបស់​ អ្នកប្រើប្រាស់ផងដែរ។ ដូច្នេះហើយទើបក្រុមហ៊ុន សម្រេចចិត្ត ធ្វើការទំលាក់តម្លៃរបស់ vivo v15 ពី $359 មកត្រឹមតែ $339 ។​ រួសរាន់ឡើងសម្រាប់អតិថិជន ដែលចង់បានស្មាតហ្វូន vivo V15 អាច Pre-Order បានដោយនៅសល់ត្រឹមតែ មួយថ្ងៃទៀតតែ ប៉ុណ្ណោះសម្រាប់ការ Pre-Order លោកអ្នកគ្រាន់តែកក់ទុក មុនត្រឹមតែ 10 ដុល្លារ។ ជាមួយតម្លៃចេញលក់ ផ្លូវការរបស់ទូរស័ព្ទ vivo V15 ឥឡូវនេះ គឺមានតម្លៃត្រឹមតែ $339 ប៉ុណ្ណោះ។

 

រាល់ការកម្ម៉ង់ទុក vivo V15 ក្រុមហ៊ុន vivo ប្រចាំនៅប្រទេសកម្ពុជា ក៏មានបន្ថែមជូនដល់អតិថិជន នូវកាដូជាច្រើនផងដែរ រួមមានដូចជា៖ បន្តោងសោរ vivo ជើង Tripods ដបទឹកដ៏ស្រស់ស្អាត និង Power Bank (រីឯសម្រាប់ Bluetooth Speaker បានត្រឹមរយៈពេល ក្នុងការធ្វើ Pre-order តែប៉ុណ្ណោះ)។

 

លើសពីនេះ អតិថិជនក៏នឹងទទួលបានស៊ីមកាត Smart ដែលមានតម្លៃ $54 ដោយឥតគិតថ្លៃ ជាមួយនឹងគម្រោង Smart ធំហ្មង រយៈពេល 24សប្តាហ៍ ដែលអាចបើកបាននៅគ្រប់ Smart Stores ចាប់ពីថ្ងៃទី 27/03/2019 រហូតដល់ 02/04/2019 ផងដែរ។

 

ដើម្បីជាការថ្លែងអំណរគុណដល់អតិថិជន ដែលតែងតែគាំទ្រទូរស័ព្ទ vivo ក្រុមហ៊ុន vivo ប្រចាំនៅប្រទេសកម្ពុជា ក៏ផ្តល់ជូនបណ្ណធានាប្តូរ អេក្រង់ដោយឥតគិតថ្លៃ 1ដងផងដែរ ដែលមានសុពលភាព 12ខែ។ ជាពិសេស ក៏មានបន្ថែមនូវការធានាទូរស័ព្ទ រហូតដល់ទៅ 24ខែ គិតចាប់ពីថ្ងៃដែលទិញ។ អ្វីដែលពិសេសនោះគឺ គ្រាន់តែ Pre-order vivo V15 ឥឡូវនេះ ក្រុមហ៊ុនក៏នឹង   ផ្តល់ជូនប័ណ្ណផ្សងសំណាង ចាប់រង្វាន់ជាច្រើនដូចជា៖ ម៉ូតូ Honda Zoomer-X ស៊េរីថ្មី ចំនួន 5 រង្វាន់ វ៉ាលីម៉ាក Rimowa ចំនួន 10 រង្វាន់ និងទូទឹកកកម៉ាក Midea ចំនួន 15 រង្វាន់។ កាលបរិច្ឆេទចាប់រង្វាន់ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី 26 ខែមីនា រហូតដល់ថ្ងៃទី30 ខែមេសា ឆ្នាំ2019។

 

សម្រាប់លក្ខណៈសម្បត្តិ ក៏ដូចជាមុខងារពិសេស របស់ស្មាតហ្វូន vivo V15 មានដូចជា៖

•    កាមេរ៉ាមុខផុសឡើង 32 មេហ្គាភិចសែល

•    អេក្រង់ធំលាតស្ទើរគ្មានគែម (Ultra FullViewTM Display)

•    ទំហំអេក្រង់ 6.53-inch 2340×1080 FHD+

•    AI កាមេរ៉ាក្រោយ 3 គ្រាប់

•    មុខងារថតព្រាល Portrait 5MP

•    មុខងារថតរូបធ្វើឲ្យរូបរាងកាន់តែស្អាត (AI Body Shaping)

•    មុខងារថតបានកាន់តែធំទូលាយ 8MP (120°)

•    មុខងារថតរូបកាន់តែច្បាស់12MP (24 Million Photosensitive Unities)

•    បច្ចេកវិទ្យាស្កេនក្រយៅដៃខាងក្រោយ

•    RAM 6GB + ROM 128GB + SD Card up to 256GB

•    Jovi: Google Len and Google Assistant

•    ដំណើរការម៉ាស៊ីនដោយ (MTK P70 Octa-Core 2.1GHz)

•    ថាមពលថ្ម 4000mAh

•    បច្ចេកវិទ្យសាកថ្មលឿន (Dual Engine Quick Charging)

•    Funtouch OS 9 (Based on Android 9.0)

•    មានពីរពណ៌ Topaz Blue និង Glamour Red

 

 

រភព៖ CAMBO REPORT