តិច​និច​សាក​ថ្ម​ទូរសព្ទ អោយ​ចូល​បាន​លឿន​ជាង​ធម្មតា!

Published Date: Friday, October 19, 2018 10:34 AM

ក្នុងការប្រើប្រាស់ទូរសព្ទប្រចាំថ្ងៃ ថាមពលថ្មប្រើប្រាស់ នៅតែជាបញ្ហាចោទសម្រាប់កំពូល អ្នកប្រើមួយចំនួន ប៉ុន្តែក្រុមហ៊ុន មិនអាចបន្ថែមថាមពលថ្ម ឲ្យលើសពីចំណុះទំហំ ទូរសព្ទនោះទេ អញ្ចឹងហើយបច្ចេកវិទ្យាសាកថ្មលឿន ទើបជាដំណោះស្រាយ ក្នុងការប្រើ។ ក្រុមហ៊ុនទូរសព្ទទាំងអស់ មានបច្ចេកវិទ្យាសាកលឿនស្ទើរ ទាំងអស់ទៅហើយ ឧទាហរណ៍ OPPO F9 សាកត្រឹមតែ ៥ នាទីនិយាយបាន ២ ម៉ោង ប៉ុន្តែបច្ចេកវិទ្យាសាកខ្លះ មិនទាន់ខ្លាំង ដល់ថ្នាក់នោះទេ អញ្ចឹងថ្ងៃនេះ យើងមកស្វែងយល់តិចនិច សាកថ្មចូលឲ្យបានលឿន។

 

1. ប្រើប្រាស់ឆ្នាំងសាកហ្ស៊ីន

 

ឆ្នាំសាកថ្មលឿន ភាគច្រើនគឺមានមកនៅក្នុងប្រអប់ជាស្រេច ដោយសារតែទូរសព្ទខ្លះ អាចទ្រទ្រង់សាកថ្មលឿន កម្រិត USB ២.០ (វាប្រើក្បាលឆ្នាំង សាកកម្លាំង ២.៥ វ៉ាត់ឡើងទៅ) និងទូរសព្ទ កំពូលចាប់ពី ៣.០ (ប្រើក្បាលឆ្នាំង សាកកម្លាំង ៤.៥ វ៉ាត់ឡើងទៅ) ហើយវាក៏ភ្ជាប់នូវខ្សែ USB បញ្ចូលថាមពល មានគុណខ្ពស់ មកជាស្រេចផងដែរ។ ប៉ុន្តែនៅពេល ដែលពួកវាខូច យើងមិនគម្បីចេះតែទិញ ឆ្នាំងសាកមកប្រើផ្តេសផ្ដាសនោះទេ យើងគួរតែទិញក្បាល និងខ្សែ USB ដែលមានគុណភាព ខ្ពស់ត្រឹមត្រូវ ឬទិញផលិតផលហ្ស៊ីន ដូចជាមើលថាមពល ឲ្យត្រូវនឹងទូរសព្ទរបស់យើង ជៀងវាសការសាកយឺត និងធ្វើឲ្យខូចគុណភាពថ្ម ផងដែរ។

 

2. ដាក់ Airplane mode នៅពេលសាក

 

នៅពេលសាកថ្ម ប្រសិនបើអ្នកចង់ឲ្យវាចូលលឿន យើងអាចបិទសេវាចោល ដោយបើក Airplane Mode ដែលនេះ មិនមែនរាប់តែសេវា ទូរសព្ទនោះទេ ប៉ុន្តែក៏គិតទាំងមុខងារ មិនបានការមួយចំនួនផងដែរ ដូចជាបិទ GPS, Bluetooth, មុខងារ Sync និងជាច្រើនទៀត ព្រោះនៅពេល ដែលមុខងារទាំងអស់បិទ ពួកវាមិនទាញថាមពលថ្ម ច្រើននោះទេ ហើយការសាកចូល ក៏ធ្វើការលឿន ជាងមុនផងដែរ ដោយមិនមាន ការរំខាន។ ម្យ៉ាងទៀត នៅពេលទូរសព្ទជិតអស់ថ្ម ការបើកមុខងារ Airplane នេះ ក៏ជួយសន្សំថ្មផងដែរ។

 

3. បើកមុខងារ Battery-saving

 

មុខងារ Battery-saving ក៏ស្រដៀងនឹង Airplane mode ដែរ គឺវាជួយសម្រួលកម្មវីធី ដែលកំពុងដំណើរការនៅ Background ហើយធ្វើឲ្យម៉ាស៊ីន ទូរសព្ទស្ងប់ស្ងាត់ ហើយសាកបញ្ចូលថាមពល ចូលបានលឿនផងដែរ។ ចំណែកឯនៅពេល ទូរសព្ទជិតអស់ថ្ម មុខងារនេះ ក៏ជាការសន្សំឲ្យប្រើប្រាស់ បានកាន់តែយូរវិញដូចគ្នា។

 

4. កុំប្រើនៅពេលសាក

 

ការប្រើប្រាស់នៅពេលសាក ពិតជារឿងមិនល្អនោះទេ វាធ្វើឲ្យវាថាមពលថ្ម ដែលកំពុងសាកចូល បណ្ដើរ និងចេញបណ្ដើរ ទន្ទឹមគ្នា ដែលគុណវិបត្តិរបស់វានោះ គឺការសាកចូលនឹងយឺត ហើយប្រសិនបើទូរសព្ទនោះ ជាថ្មដែលគ្មានគុណភាព ទៀតនោះ វាអាចបណ្ដាលទៅ ជាគ្រោះថ្នាក់ផ្សេងៗ។

 

 

ប្រភពៈ CAMBO REPORT