តើApple Watchមានប្រយោជន៍អ្វីខ្លះដល់អ្នកប្រើប្រាស់?
Published Date: Monday, November 27, 2017 07:50 PMបើគិតមកដល់ឆ្នាំ២០១៧នេះ ក្រុមហ៊ុនApple បានបញ្ចេញនាឡិកាដៃប្រភេទវៃឆ្លាតអស់៣ជំនាន់រួចមកហើយ។ ប៉ុន្តែប្រិយមិត្តមួយចំនួនប្រហែលមិនទាន់បានដឹងអំពីអត្ថប្រយោជន៍របស់នាឡិកាវៃឆ្លាតនោះនៅឡើយទេ។ Apple Watch គឺជាប្រភេទនាឡិកាវៃឆ្លាតដែលអ្នកប្រើប្រាស់iPhoneទាំងអស់អាចភ្ជាប់ប្រព័ន្ធរវាងនាឡិកាជាមួយនឹងទូរស័ព្ទ។ អ្នកតាមរយៈនាឡិកាដ៏តូចច្រឡឹងនេះ លោកអ្នកអាចបញ្ជានិងប្រើកម្មវិធីផ្សេងៗនៅលើiPhoneដោយមិនចាំបាច់ដកទូរស័ព្ទរបស់អ្នកចេញពីហោប៉ៅឬកាបូបនោះទេ។
ខាងក្រោមនេះគឺជាលក្ខណៈពិសេសមួយចំនួនដែលនាឡិកាវៃឆ្លាតApple Watchនេះធ្វើបាន៖
១–ជានាឡិកាសម្រាប់មើលម៉ោង
លោកអ្នកមិនចាំបាច់ចំណាយលុយទិញនាឡិកាតម្លៃថ្លៃដើម្បីពាក់មើលម៉ោងនោះទេ។ Apple Watchនោះហើយគឺជានាឡិកាដ៏ទំនើបនិងថ្លៃថ្នូរសម្រាប់លោកអ្នកអាចមើលម៉ោងបានគ្រប់ពេលវេលានិងគ្រប់ទីកន្លែង។
២–ជាឧបករណ៍ផ្តល់ដំណឹងពីទូរស័ព្ទ
នៅពេលមាននរណាទូរស័ព្ទមកឬផ្ញើសារផ្សេងៗចូលទៅក្នុងទូរស័ព្ទ iPhone របស់អ្នក Apple Watch នឹងបង្ហាញដំណឹងទាំងអស់នោះភ្លាមនៅលើអេក្រង់ដ៏ស្រស់ស្អាតនិងតូចច្រឡឹងរបស់វា។ ទោះបីជាអ្នកភ្លេចទូរស័ព្ទនៅក្នុងរថយន្ត ឬទុកទូរស័ព្ទចោលនៅក្នុងកាបូបក៏ដោយ ក៏អ្នកអាចដឹងថាមានហេតុការណ៍អ្វីកើតឡើងនៅលើដៃរបស់លោកអ្នកដែរ។
៣–មុខងារថែទាំងសុខភាព
Apple Watch មិនត្រឹមតែជានាឡិកាប៉ុណ្ណោះទេតែវាក៏មានសមត្ថភាពអាចវាស់ចង្វាក់បេះដូងរបស់អ្នកបានដែរ។ វាអាចរាប់ជំហានដែលអ្នកដើរនៅពេលអ្នកហាត់ប្រាណ ព្រមទាំងមានមុខងារជំនួយដល់សុខភាពផ្សេងៗជាច្រើនទៀត។
៤–សម្រាប់ទំនាក់ទំនងខ្លីនិងរហ័ស
Apple Watch មានមុខងារហៅទូរស័ព្ទនិងផ្ញើសារស្រាប់នៅក្នុងកម្មវិធី។ លោកអ្នកអាចហៅទូរស័ព្ទចេញឬផ្ញើរសារខ្លីៗពីនាឡិកាវៃឆ្លាតរបស់អ្នកបានដោយមិនចាំបាច់ប្រើទូរស័ព្ទ។
ខាងលើនេះគឺជាមុខងារខ្លះៗរបស់ Apple Watch ដែលមានអត្ថប្រយោជន៍សម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទiPhone។ យ៉ាងណាក៏ដោយ គេសង្កេតឃើញមានសំណួរលើកឡើងថា តើមនុស្សប្រភេទណាដែលគួរប្រើ Apple Watch នេះ? ចម្លើយគឺនៅខាងក្រោមនេះ៖
១-អ្នកជាមនុស្សដែលមិនចង់ចំណាយពេលច្រើនលើទូរស័ព្ទ ប៉ុន្តែអត់ទូរស័ព្ទមិនបាន
២-ជាអ្នកដែលចូលចិត្តហាត់ប្រាណ គិតសុខភាពជាចម្បង
៣-ជាអ្នករវល់ការងារច្រើនជាមួយការហៅទូរស័ព្ទចេញនិងផ្ញើសារ
៤-ជាអ្នកស្រលាញ់សម្ភារៈទំនើបនិងទាន់សម័យ។
Apple Watchនេះគឺមានលក់នៅហាងទូរស័ព្ទទំនើបគួង អ៊ី។ ហាងយើងខ្ញុំក៏មានលក់ផលិតផលApple Watchមួយទឹកដែលមានគុណភាពខ្ពស់និងតម្លៃសមរម្យផងដែរ។
អត្ថបទដោយ៖ KoungY Phone Shop