ថ្មទូរស័ព្ទSamsungជំនាន់ក្រោយអាចនឹងសាកពេញត្រឹមរយៈពេល១២នាទី
Published Date: Thursday, November 30, 2017 06:31 PMអ្នកវិទ្យាសាស្រ្តរបស់ក្រុមហ៊ុនSamsungកាលពីពេលថ្មីៗនេះបានបង្ហាញរបកគំហើញថ្មីនៃវត្ថុធាតុដើមសម្រាប់ផលិតថ្មទូរស័ព្ទដែលមានឈ្មោះថា“Graphene Ball”។ ពួកអ្នកវិទ្យាសាស្រ្តទាំងអស់នោះបាននិយាយថាសារធាតុគីមីថ្មីដែលនឹងត្រូវយកមកផលិតជាថ្មទូរស័ព្ទនឹងអនុញាតិឱ្យថ្មទូរស័ព្ទជំនាន់ថ្មីមានសមត្ថភាពផ្ទុកថាមពលអគ្គិសនីច្រើនជាងមុន៤៥ភាគរយ ហើយអាចសាកថ្មឡើងវិញលឿនមុនរហូតដល់៥ដង។ មានន័យថាបើគម្រោងនេះជោគជ័យ ថ្មទូរស័ព្ទជំនាន់ក្រោយរបស់Samsungនឹងអាចកាន់ថ្មបានយូរ ហើយសាកឆាប់ពេញ។

សារធាតុGraphene Ball
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនSamsungបានឱ្យដឹងថា សារធាតុ Graphene Ball នោះគឺនឹងត្រូវយកមកប្រើប្រាស់ដើម្បីផលិតថ្មទូរស័ព្ទជំនាន់ក្រោយ ហើយនិងផលិតជាអាគុយសម្រាប់យាន្តជំនិះដែលប្រើថាមពលអគ្គីសនីផងដែរ។ សាធារតុនោះត្រូវបានរកឃើញដោយអ្នកវិទ្យាសាស្រ្តរបស់វិទ្យាស្ថានSamsung Advanced Institute of Technology (SAIT) ក្រោមកិច្ចសហការណ៍ជាមួយនឹងSamsung SDI ហើយនិងសាកលវិទ្យាល័យជាតិSeoul National University’s School of Chemical and Biological Engineeringនៃប្រទេសកូរ៉េខាងត្បូង។
ក្រុមហ៊ុនSamsungបានបន្ថែមទៀតថា បើតាមទ្រឹស្តី ថ្មដែលផលិតចេញពីសារធាតុ Graphene Ball គឺត្រូវការរយៈពេលតែ១២នាទីតែប៉ុណ្ណោះដើម្បីសាកឱ្យពេញឡើងវិញ។ ជាងនេះទៀត ថ្មដែលផលិតចេញពីសារធាតុនេះគឺមិនងាយក្តៅ និងអាចរក្សាសីតុណ្ហភាពបានថេរត្រឹម៦០អង្សារ ដែលល្អជាងថ្មដែលផលិតចេញពីសារធាតុ Lithium-ion ឆ្ងាយណាស់។
បើតាមលោកបណ្ឌិត Son In-hyuk ដែលជាប្រធានដឹកនាំការស្រាវជ្រាវនោះបានឱ្យដឹងថា អ្នកវិទ្យាសាស្រ្តរបស់លោកនឹងសំយោគវត្ថុធាតុដើមGraphenនោះឱ្យឋិតនៅក្នុងតម្លៃមួយដែលសមរម្យ ខណៈទីផ្សារសម្ផារៈនិងយានយន្តប្រើប្រាស់ថាមពលអគ្គីសនីកាន់តែមានតម្រូវការច្រើន។
សូមជម្រាបថាហាងលក់ទូរស័ព្ទដៃទំនើបគួង អ៊ីមានលក់ផលិតទូរស័ព្ទដៃម៉ាកSamsungដែលមានគុណភាពខ្ពស់និងតម្លៃសមរម្យ។
ប្រភព៖ Gadget
ប្រែសម្រួល៖ KoungY Phone Shop