នេះជា Concept iOS 13 ជាមួយមុខងារ Dark Mode លើទូរសព្ទ​គម្រូ iPhone ជំនាន់ទី 11!

Published Date: Thursday, March 14, 2019 03:12 PM

iOS 12 ជាប្រព័ន្ធប្រតិបត្តិការណ៍ថ្មី ជំនាន់ចុងក្រោយ របស់ក្រុមហ៊ុន Apple សម្រាប់ដាក់អោយតម្លើងលើ iDevices ដែល Support ហើយជាពិសេស វាមានមុខងារ ប្លែកៗច្រើន និងកែទម្រង់ រចនាបថមួយចំនួន ខុសគ្នាពី iOS 11 ច្រើនគួរសម ផងដែរ។ តួយ៉ាង មកទល់ពេលនេះ iOS 12 បានឈានមកដល់ជំនាន់ 12.1.4 ផ្លូវការហើយ និងកំពុងបន្តសាកល្បងលើ ប្រព័ន្ធ​ប្រតិបត្តិ​ការណ៍​​​ជំនាន់ iOS 12.2 Beta ដែលត្រៀមនឹងបញ្ចេញ ដាក់អោយប្រើជាសាធារណៈ នៅពេលខាងមុខ។

 

ពេលវេលា​ចេះ​តែ​រំកិលទៅមុខ ហើយប្រហែលជាមិនយូរទៀតឡើយ ខាងក្រុមហ៊ុនផ្លែប៉ោម ច្បាស់ជាត្រៀមប្រកាសបង្ហាញ​ប្រព័ន្ធ​ប្រតិបត្តិការណ៍ ជំនាន់ថ្មីចុងក្រោយ គឺ iOS 13 ប៉ុន្តែមិនទាន់ដាក់អោយប្រើប្រាស់បានជាសាធារណៈភ្លាម នៅពេលនោះទេ។

ជាក់ស្តែង កាលពីដើមខែកុម្ភៈ កន្លងទៅនេះ យើងធ្លាប់បានទទួលនូវរបាយការណ៍ថ្មី តាមរយៈប្រភពព័ត៌មានអន្តរជាតិជាច្រើន ដែល​បាន​ចេញផ្សាយអោយដឹងថា Apple អាចនឹងនាំយកមុខងារ Dark Mode ចូលមកកាន់ប្រព័ន្ធប្រតិបត្តិការ iOS 13 ជាលើកដំបូង ដោយ​មុខងារនេះ នឹងបំពេញបន្ថែមទៅដល់ការសម្រួលនៃការប្រើប្រាស់ iDevice ជាមួយ UI ពណ៌ប្រផេះ ឬខ្មៅស្រាល។ មិន​ត្រឹម​តែ​មាន​មុខងារ Dark Mode ប៉ុណ្ណោះទេ iOS 13 នឹងផ្លាស់ប្ដូរ UI នៃផ្ទាំងអេក្រង់ Home Screen ផងដែរ រួមបញ្ចូលទាំង​ផ្ទាំង​របា​ដំណឹង កែប្រែ ឬបន្ថែមមុខងារ Gesture ជាដើម។

 

ខាងក្រោមនេះ ជារូបភាព Concept លើ iOS 13 ជាមួយមុខងារ Dark Mode ជាមួយ Concept ទូរសព្ទ iPhone ជំនាន់ទី 11 (មានកាមេរ៉ាខាងក្រោយ 3 គ្រាប់) ថាវាប្លែកយ៉ាងណា៖

 

អញ្ចឹង សម្រាប់រូបភាពទាំងប៉ុន្មានខាងលើនេះ គឺជារូបប្រភេទ Concept លើប្រព័ន្ធប្រតិបត្តិការ iOS 13 ជំនាន់ថ្មី ជាមួយមុខងារ Dark Mode ដែលត្រូវបានគេឌីហ្សាញទុកជាការពិចារណា ដល់ប្រិយមិត្តដែលកំពុងប្រើប្រាស់ iDevices របស់ក្រុមហ៊ុន Apple ថា​វា​ប្លែកប៉ុនណា។ ចុះមិត្តអ្នកអានពេញចិត្តទេ បើសិន Dark Mode មាននៅលើ iOS 13 ពិតមែន?

ប្រភព៖ CAMBO REPORT