នេះ​ជា​គម្រូ​ពណ៌​លើ​ iPhone​ XR​ ជំ​នាន់​ទី​ 2​ រួម​ជាមួយ​ពណ៌​បន្ថែម​ថ្មី​ Mint​ Green​ និង​ Lavender​ Purple​

Published Date: Thursday, May 16, 2019 04:29 PM

iPhone XR ជាស្មាតហ្វូនដែលត្រូវបាន Apple ប្រកាសចេញជាផ្លូវការ កាលពីចុងឆ្នាំទៅ តំណាលគ្នាជាមួយម៉ូឌែល iPhone XS & iPhone XS Max មានអេក្រង់លាត រំលេចម៉ូតឆកទ្រវែង ប៉ុន្តែវាមានលក្ខណៈសម្បត្តិទាបជាង តម្លៃធូរថ្លៃជាង និងមានកាណុងកាមេរ៉ាខាងក្រោយ ត្រឹមតែមួយគ្រាប់ប៉ុណ្ណោះ មិនមែនជាកាមេរ៉ាភ្លោះឡើយ។ វាមានជម្រើសពណ៌ជាច្រើន ដល់ទៅ 6 ពណ៌ រួមមាន ពណ៌ខ្មៅ (Black), ពណ៌ក្រហម (Red), ពណ៌លឿង (Yellow), ពណ៌ខៀវ (Blue), ពណ៌ទឹកក្រូច (Coral) និងពណ៌ស (White) គ្រាន់តែពណ៌ខ្លះ មានគេទិញប្រើច្រើន ឯពណ៌ខ្លះវិញ ហាក់មិនសូវមានប្រជាប្រិយភាពសោះ។

 

ដោយឡែក កាលពីសប្តាហ៍មុននេះ មានរបាយការណ៍លេចធ្លាយពីបរទេស បានបង្ហើបអោយដឹងថា iPhone XR ស៊េរីឆ្នាំ 2019 អាចនឹងមានបញ្ចូលជម្រើសពណ៌ថ្មីបន្ថែម ចូលមកចំនូន 2 ពណ៌ទៀត។ ចំពោះពណ៌ថ្មី ដែលគេបានលើកឡើងមកនេះ រួមមាន ពណ៌បៃតង (Mint Green) និងពណ៌ស្វាយ (Lavender Purple) ដោយវានឹងចេញមកជំនួអោយពណ៌មុន ដែលធ្លាប់មានលើ iPhone XR ឆ្នាំទៅ ដូចជា ពណ៌ខៀវ (Blue) និងពណ៌ទឹកក្រូច (Coral)។ ប៉ុន្តែនៅក្នុងពេលនោះ យើងក៏នៅមិនទាន់បានឃើញទេថា ពណ៌ Mint Green និងពណ៌ស្វាយ Lavender Purple នឹងមានសភាពពណ៌បែបណានោះ ព្រោះមិនមានប្រភពណាមួយ បានឌីហ្សាញដាក់ជាគម្រូ នៅឡើយ។ មិនបង្អង់យូរទេ ដោយថ្មីៗនេះ មានប្រភពពី Mac Otakara បានឌីហ្សាញចេញលើជម្រើសទាំង 2 ពណ៌ថ្មីនោះ រួមជាមួយជម្រើសពណ៌ចាស់ទាំង 4 ពណ៌ ដាក់លើ iPhone XR (2019) គម្រូ ដើម្បីអោយយើងគ្រប់គ្នា បានឃើញ និងពិចារណាថា ពេញចិត្តឬអត់។ ខាងក្រោមនេះ ជាជម្រើសទាំង 6 លើ iPhone XR ជំនាន់ទី 2៖

 

គួររំលឹកថា រូបរាងគម្រូ iPhone XR ជំនាន់ថ្មីនេះ ត្រូវបានគេឌីហ្សាញផ្នែកខាងមុខ សឹងតែអត់មានអីខុសពី iPhone XR ជំនាន់មុនឡើយ ជាមួយអេក្រង់លាតធំ រក្សាទំហំ 6.1 អ៊ីញដដែល ប៉ុន្តែបើយើងងាកទៅមើលផ្នែកខាងក្រោយវិញ ត្រូវបានគេបានរចនា ជាមួយការតម្លើងកាណុងកាមេរ៉ាភ្លោះ មិនមែនមួយគ្រាប់ទេ។ ចុះប្រិយមិត្តទាំងអស់គ្នាវិញ យល់យ៉ាងណាដែរ សម្រាប់ពណ៌ថ្មីទាំង 2 នេះ? បើចំពោះខ្ញុំ គឺពេញចិត្តតែម្តង ព្រោះវាមើលទៅប្លែកភ្នែក គួរជាទីចាប់អារម្មណ៍ និងជាពណ៌ដែល Apple មិនធ្លាប់មាននៅលើ iPhone ពីមុនមក ផងដែរ។

ប្រភព៖ CAMBO REPORT