បើគិតមកដល់ពេលនេះAppleបានលក់iPhone Xអស់១៥លានគ្រឿងហើយ
Published Date: Wednesday, November 29, 2017 07:56 PMថ្វីបើក្រុមហ៊ុនAppleមិនបានបង្ហើបទិន្នន័យជាក់លាក់អំពីចំនួនiPhone Xដែលបានលក់ចេញកាលពីអំឡុងថ្ងៃBlack Fridayនៅសហរដ្ឋអាមេរិចក៏ពិតមែន ប៉ុន្តែលោកJun Zhang ដែលជាសេដ្ឋវិទូនៃក្រុមហ៊ុនRoserblatt Securities បានប៉ាន់ស្មានថា យ៉ាងហោចណាស់iPhone Xចំនួន៦លានគ្រឿងត្រូវបានលក់ចេញត្រឹមតែរយៈពេលប៉ុន្មានថ្ងៃចុងសប្តាហ៍មុនតែប៉ុណ្ណោះ។
ក្រុមហ៊ុនRosenblattបាននិយាយថាបច្ចុប្បន្ននេះ AppleអាចផលិតiPhoneបាន៣លានគ្រឿងក្នុងមួយសប្តាហ៍ ហើយនឹងអាចកើនឡើងដល់៤លានគ្រឿង។ ហើយបើគិតមកដល់ពេលនេះ Appleបានលក់iPhon Xអស់ចំនួន១៥លានគ្រឿងហើយ។
លោកZhangបានបន្តថា អតិថិជនភាគច្រើនចូលចិត្តទិញiPhone X ២៥៦GB ជាជាង៦៤GB។ យោងតាមលំហូរនៃការលក់ចេញខាងលើ គេរំពឹងថាAppleនឹងអាចលក់iPhone Xបាន៣០លានគ្រឿងនៅបំណាច់ខែធ្នូខាងមុខ ហើយនឹងកើនឡើងដល់៤០លានគ្រឿងនៅដើមឆ្នាំ២០១៨។ នេះគឺបានបញ្ជាក់ឱ្យឃើញថា ទោះបីជាទូរស័ព្ទនោះថ្លៃប៉ុណ្ណា ក៏អតិថិជននៅតែទិញប្រើដែរ។
សូមជម្រាបថា ទូរស័ព្ទApple iPhone X គឺមានលក់នៅហាងលក់ទូរស័ព្ទគួង អ៊ី ដែលមានការធានាត្រឹមត្រូវពីក្រុមហ៊ុនAppleតែម្តង។
ប្រភព៖ Techcrunch.com
ប្រែសម្រួលដោយ´៖ KoungY Phone Shop