ប្រូម៉ូសិន​បញ្ចុះ​តម្លៃ និង​ថែម​កាដូ​ពិសេស​ពី Sony សម្រាប់​ខែ​ឧសភា!

Published Date: Wednesday, May 2, 2018 08:57 AM

សម្រាប់ខែឧសភានេះ ក្រុមហ៊ុន Sony នៅក្នុងប្រទេសកម្ពុជាយើង បានធ្វើការបញ្ចុះតម្លៃ និងបន្ថែមជូនកាដូដល់ អតិថិជនរបស់ខ្លួន ដោយនូវរាល់ការ ជាវស្មាតហ្វូនរបស់ Sony នៅតាមបណ្ដាហាងចែកចាយទាំងអស់ អ្នកនឹងទទួលបាន នូវឧបករណ៍បន្ថែម ទៅតាមប្រូម៉ូសិន ដូចជា Power Bank, Speaker បំពងសម្លេង, ស្រោមការពារ, កាបូបស្ពាយ និងស៊ីមកាត លេខពិសេសជាដើម។

 

នូវរាល់ការជាវស្មាតហ្វូន ៣ ម៉ូឌែលពីបណ្ដាហាងចែកចាយ ផលិតផលរបស់ Sony ទាំងអស់ក្នុងខែឧសភានេះ លោកអ្នកនឹងទទួល បានកាដូបន្ថែមពិសេស ដែលសរុបជាទឹកប្រាក់ ដល់ខ្ទស់រយដុល្លារឯណោះ។ ជាក់ស្ដែកនៅក្នុងការជាវ Xperia XA1 តម្លៃពិសេសថ្មីរបស់វា គឺនៅសល់តែ ១៩៩ ដុល្លារប៉ុណ្ណោះ ហើយអ្នកនឹងទទួលបាននូវកញ្ចប់ កាដូសរុបជាទឹកប្រាក់ ដល់ទៅ ១៩៨ ដុល្លារ។ ក្នុងនោះរួមមាន នូវឧបករណ៍ដូចជា កាសស្ដាប់ Headphone, ស៊្គ្រីនការពារ, ស្រោមការពារ, PowerBank ទំហំ ៣,០០០០ មីលីអំពែ, និងស៊ីមកាតលេខ ពិសេសពីក្រុមហ៊ុន Cellcard ជាមួយនឹងការ បន្ថែមជូន Data អ៊ីនធើណេតទំហំ ១២០ ជីកាបៃសម្រាប់ ប្រើប្រាស់រយៈពេល មួយឆ្នាំពេញ។ ចំពោះការជាវ Xperia XA វាមានតម្លៃត្រឹមតែ ១៥៩ ដុល្លារប៉ុណ្ណោះ នាក្នុងខែឧសភានេះ ហើយអ្នកក៏ទទួលបាន នូវការថែមជូន Power Bank ទំហំ ៥,០០០ មីលីអំពែ និងស៊ីមកាតលេខពិសេសពី Cellcard ជាមួយនឹង Data អ៊ីនធើណេត ១ ឆ្នាំដូចគ្នា។ ដោយឡែកចំពោះការជាវ Xperia XA1 Ultra វិញបានបញ្ចុះ តម្លៃមកត្រឹម ២៦៩ ដុល្លារ ក្នុងនោះយើងក៏ទទួលបាននូវ ស្រោមការពារ, ស្គ្រីនការពារ, Power Bank និងស៊ីមកាតលេខពិសេស ជាមួយនឹង Data អ៊ីនធើណេតទំហំ ១២០ ជីកាបៃសម្រាប់ប្រើ រយៈពេលមួយឆ្នាំដូចគ្នា។

អញ្ចឹងទាំងនេះ គឺជាការបន្ថែមជូននាក្នុងខែឧសភា ពីក្រុមហ៊ុន Sony ហើយវានឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ០១ ឧសភា ទៅដល់ថ្ងៃទី ៣១ ឧសភាព មួយខែពេញតែម្ដង។ ដោយប្រិយមិត្តអាច ស្វែងរកទិញនៅតាមបណ្ដាហាងលក់ទូរសព្ទ ដែលជាដៃគូរសហការ ជាមួយនឹងក្រុមហ៊ុន Sony ដែលមានចំនួន ១១ កន្លែង ក្នុងទីក្រុងភ្នំពេញ ដូចមាននៅក្នុងរូបខាងក្រោម ដើម្បីទទួលបាន ប័ណ្ណធានាជាផ្លូវការ ពីក្រុមហ៊ុនតែម្ដង។