លក្ខណ:​សម្បត្តិរបស់​ Pixel 4 ចាប់​ផ្តើម​មាន​ការ​បង្ហើប​បណ្តើរៗ​ហើយ

Published Date: Thursday, May 16, 2019 01:12 PM

បើនិយាយដល់ស្មាតហ្វូន​ របស់ក្រុមហ៊ុនគ្រូតា​ មានអ្នកណាមិនស្គាល់​នោះ​ បើកេរិ៍ឈ្មោះរបស់ Pixel ក៏មិនធម្មតាដែរ ទាំងកាមេរ៉ា រូបរាង ល្បឿនដំណើរការ​ និងតម្លៃក៏ថ្លៃទៀត បាទនេះគឺ​ Pixel។ យ៉ាងណាសម្រាប់ពេលនេះ​ ក្រុមហ៊ុន Google ចាប់ផ្តើមសម្លឹងឃើញ​ ពីបញ្ហារបស់ខ្លួនដែល ផលិតស្មាត​ហ្វូនមកជាមួយនឹង ចំណុចដែលមិនសមប្រកបខ្លះៗ តម្លៃមិនមែនជាបញ្ហា ធំជាងគេទេ តែលក្ខណ:សម្បត្តិទេ ដែលជាចំណុច ត្រូវគិតដំបូងគេ។

ថ្មីៗនេះសារពត៌មានបរទេស បានចាប់ផ្តើមប្រមូលយក​ ពត៌មានពី Pixel 4 បណ្តើរៗហើយដោយពួក​គេបានបង្ហើបថា Google លើកនេះនឹងមិនធ្វើអោយ ប្រិយមិត្តរបស់ខ្លួនខកចិត្តនោះទេ។ ប្រភព​ដដែល​បាន​បន្តថាសម្រាប់​ Pixel 4 & Pixel 4 XL នឹងទទួលបាននូវការ​ ផ្លាស់ប្តូរជាច្រើន រួមមាន រូបរាងទទួលបានការ រចនាថ្មី​ លក្ខណ:សម្បត្តិក៏កាន់តែ ល្អជាងមុនផងដែរ។ ជាក់ស្តែងពួកគេបាន បន្តថា Pixel ស៊េរីថ្មីនេះអាចនឹង​ គ្មានប៊ូតុនលក្ខណ: Physical ទៀតនោះទេ ដោយជំនួសមកវិញ​ដោយប្រភេទប៊ូតុនវៃឆ្លាត ឫ​ Capacitive Touch Alternatives វិញ។ សម្រាប់អេក្រង់របស់វា លើក​នេះពួកគេនឹងកូពីស្តាយរបស់​ Samsung S10 Plus យកហើយជាមួយអេក្រង់ លាតពេញ​នឹងកាមេរ៉ាមុខក្នុងអេក្រង់ ជាលក្ខណ:ប្រជ្រុយខ្មៅឫ លេនទំលុះអេក្រង់។ ចំពោះប្រិយ់ចិត្តដែលគាំទ្រ ប្រព័ន្ធបំពង​សម្លេងពីរគ្រាប់របស់ Pixel 3 & 3 XL មិនបាច់បារម្មណ៍ទេព្រោះ​​ ប្រព័ន្ធបំពងសម្លេងរបស់ ពួកវានៅតែជាប្រភេទ​ Stereo ពីរគ្រាប់លើក្រោមដូចមុនចឹង។ អេក្រង់របស់ Pixel ថ្មីនេះអាចនឹងអនុញ្ញាត្តិ អោយម្ចាស់របស់វា ធ្វើការស្កេនម្រាមដៃលើ អេក្រង់បានថែមទៀតផង ហើយសែនសឺស្កេនក្រោម អេក្រង់នោះអាចជា Ultrasonic ដូចមានប្រើលើ Galaxy S10 ផងតាមស្មាន ។ ចំពោះកញ្ចប់​កាមេរ៉ា​លើកនេះវាអាចនឹង​ មានដល់ទៅបួនគ្រាប់ កាមេរ៉ាមុខពីរគ្រាប់ និង​ ក្រោយ​ពីរ​គ្រាប់​ដែរ ប៉ុន្តែសម្រាប់ សមត្ថភាពរបស់កាមេរ៉ានេះ​ នៅមិនទាន់ត្រូវបានបង្ហើប អោយដឹងនៅឡើយ។ ចំណែកផ្នែករឹង របស់​វា​វិញប្រភពខាងលើបាន បង្ហើបអោយដឹងថា Pixel 4 & 4 XL អាចដើរដោយឈីបកំពូល QC Snapdragon 855 ជំនួយដោយរ៉េម​ទំហំ​ 6GB អមដោយអង្គចង់ចាំ​ 128GB រត់នៅលើ Android 10 Q ថ្មីដែលទើបនឹងប្រកាសនោះ។ បន្ថែមលើសនេះទៀត មុខងារការពារការជ្រាបទឹក IP68 ក៏មកជាមួយពួកវាដែរ តែចំណុចមួយរៀង​ សោកស្តាយបន្តិចដែរ ដោយវាអាចប្រើត្រឹមស៊េវា 4G LTE ទេពុំមាន 5G Network អីនឹងគេនោះឡើយ។

អញ្ចឹងនេះគឺជាលក្ខណ:សម្បត្តិ មិនផ្លូវការដំបូង របស់ Google Pixel 4 និង Google Pixel 4 XL ដែលនឹងបង្ហាញខ្លួន នៅក្នុងកំឡុងខែតុលា ឆ្នាំនេះ។ សម្រាប់អ្នកគាំទ្រស្មាតហ្វូន​ របស់គ្រូតាខ្ញុំជឿថា លក្ខណ:សម្បត្តិប៉ុណ្នឹង នៅមិនទាន់ផ្គាប់ចិត្ត បាននៅឡើយទេ អញ្ចឹង បើចង់បានអីទៀត អាចបញ្ចេញជាមត្តិ នៅខាងក្រោមពត៌មាននេះបាន សូមអរគុណ!

ប្រភព៖ CAMBO REPORT