លេចធ្លាយវីដេអូចាប់កាន់ Galaxy Tab S4 ផ្ទាល់ដៃ

Published Date: Tuesday, July 31, 2018 09:03 AM

រហូតមកដល់ពេលនេះ មានព័ត៌មានលេចធ្លាយជាហូរហែរ ពាក់ព័ន្ធនឹង Galaxy Tab ត្រកូល S ជំនាន់ថ្មីគឺ Tab S4 ដោយបង្ហាញពី លក្ខណៈសម្បត្តិមួយចំនួន ដែលថេប្លេតនេះ អាចនឹងមាន។ ក្រៅពីនោះ យើងក៏ធ្លាប់បានឃើញពី រូបរាងគម្រូ ដែលត្រូវបានគេឌីហ្សាញ សម្រាប់អោយអ្នកពិចារណា ជាមួយអេក្រង់លាត កាន់តែធំ និងកាត់បន្ថយគែម អោយនៅសល់តិចជាង ជំនាន់មុនៗ ផងដែរ។

សម្រាប់ថ្ងៃនេះ យើងក៏ទទួលព័ត៌មានថ្មីផ្សេងទៀត នោះគឺវីដេអូបង្ហាញពីការចាប់កាន់ ថេប្លេត Galaxy Tab S4 ដោយផ្ទាល់​ដៃ​តែ​ម្តង។ បើយោងទៅតាមវីដេអូ ដែលលេចធ្លាយ មានរយៈពេល 10 វិនាទីនេះ បានបង្ហាញពីវីដេអូចាប់កាន់ Tab S4 ពណ៌ខ្មៅមុនគេ រួច​ទើប​បន្តចាប់កាន់ ពណ៌ស មួយទៀត អោយឃើញពីផ្ទៃខាងមុខ និងខាងក្រោយ។ ចំពោះរចនាបថរូបរាង ក្នុងវីដេអូនោះ គឺមិនខុស​គ្នា​ពី​រូបគម្រូ ដែលបានបែកធ្លាយឡើយ ដោយសារផ្នែកអេក្រង់របស់វា លាតកាន់តែធំ ចំណែកគែមសងខាង ក៏ត្រូវបានកាត់បន្ថយ អោយ​នៅ​សល់តិចជាងមុនដែរ។ ម្យ៉ាងវិញទៀត សូម្បីតែរចនាបថកាមេរ៉ាក្រោយ ក៏ស្ថិតនៅកន្លែងដូចគ្នា ជាមួយរូបគម្រូអញ្ចឹង ហើយ​ដើម្បី​អោយ​កាន់​តែច្បាស់ មិត្តអ្នកអាន អាចទស្សនាវីដេអូនេះបាន ដូចខាងក្រោម៖

 

 

Galaxy Tab S4 ត្រូវបានព័ត៌លេចធ្លាយ បង្ហើបអោយដឹងថា ថេប្លេតនេះ អាចនឹងបំពាក់អេក្រង់ធំជាងមុន ជាមួយទំហំ 10.5 អ៊ីញ អាចបង្ហាញរូបភាពក្នុងកម្រិត 2560 x 1600  ភិចស៊ែល។ កម្លាំងម៉ាស៊ីនវិញ វាអាចនឹងប្រើបន្ទះឈីប Snapdragon 835 របស់ Qualcomm អមមកជាមួយ RAM ទំហំ 4GB និងមានអង្គ ផ្ទុកទិន្នន័យ ក្នុងម៉ាស៊ីន 64GB។ វាអាចនឹងមានកាមេរ៉ាខាងមុខទំហំ 8 មេហ្គាភិចស៊ែល ឯកាមេរ៉ាខាងក្រោយ មានទំហំ 13 មេហ្គាភិចសែល អមមកជាមួយភ្លើង Flash មួយគ្រាប់ និងមានថាមពលថ្មទំហំធំ​ជាង ជំនាន់​មុន ដល់ទៅ 7300mAh ឯណោះ។

ប្រភពៈ CAMBO REPORT