លេចធ្លាយ​ការ​បង្ហាញ​ចំនុច​ពិសេស​នៃ​មុខ​ងារ​កាមេរ៉ា​ទាំង 5 គ្រាប់​របស់ LG V40 ThinQ!

Published Date: Tuesday, October 2, 2018 08:35 AM

កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុន LG ទើបនឹងបញ្ចេញវីដេអូមួយ បញ្ជាក់យ៉ាងច្បាស់ហើយថា ទូរសព្ទម៉ូឌែល V40 ThinQ ជំនាន់ថ្មី ដែលត្រៀមបង្ហាញវត្តមាន ក្នុងពេលឆាប់ៗខាងមុខនេះ មានកាមេរ៉ាសរុបចំនួន 5 គ្រាប់។ ជាក់ស្តែង សម្រាប់កាមេរ៉ាខាងមុខ គឺមាន 2 គ្រាប់ ចំណែកកាមេរ៉ាខាងក្រោយ វិញមានកាណុង 3 គ្រាប់ ដូចស្មាតហ្វូនកំពូល របស់ក្រុមហ៊ុនមួយចំនួន ផងដែរ។

 

ស្របពេលដែលស្មាតហ្វូននេះ មិនទាន់បង្ហាញវត្តមានជាផ្លូវការនោះ ស្រាប់តែពេលនេះ ប្រភពពីលោក Evan Blass បានធ្វើការបង្ហោះរូបភាព ដែលបង្ហាញចំនុចសំខាន់ៗ ពាក់ព័ន្ធនឹងកាមេរ៉ាទាំង 5 គ្រាប់ របស់ទូរសព្ទ LG V40 ThinQ ជំនាន់ថ្មី។

សម្រាប់កាមេរ៉ាខាងក្រោយទាំង 3 គ្រាប់ គឺមានមុខងារប្លែកៗពីគ្នា ដោយកាមេរ៉ាមួយគ្រាប់ នៅជិត Flash ជាកាមេរ៉ាគោល សម្រាប់ថតរូបបែបធម្មតា ឯគ្រាប់កាមេរ៉ាទី 2 ស្ថិតនៅចំកណ្តាល ជាកាមេរ៉ាសម្រាប់ថតប្លង់បែបទូលាយ និងមួយគ្រាប់ចុងក្រោយ ជាលេន Telephoto សម្រាប់ Zoom មិនអោយបែកគុណភាពនៃរូប។ ដើម្បីអោយកាន់តែច្បាស់ អ្នកអាចទស្សនារូបខាងក្រោមនេះបាន៖

 

ងាកមកកាមេរ៉ាភ្លោះខាងមុខវិញ  គឺមានមួយគ្រាប់ ជាកាមេរ៉ាគោល សម្រាប់ថតរូបបែបធម្មតា និងមួយគ្រាប់ទៀត ជាកាមេរ៉ាសម្រាប់ថតប្លង់បែបទូលាយ អាចថតរូបជាក្រុមបាន ដោយគ្មានបញ្ហា ហើយអ្នកអាចទស្សនា រូបភាពខាងក្រោមនេះ ដើម្បីអោយដឹងកាន់តែច្បាស់៖

 

គួររំលឹកបន្តិច៖ ក្រុមហ៊ុន LG នឹងធ្វើការប្រកាសចេញ ស្មាតហ្វូនលំដាប់កំពូល ត្រកូល V ជំនាន់ថ្មី របស់ខ្លួន នៅថ្ងៃទី 03 ខែតុលា នាសប្ដាហ៍ក្រោយនេះ នៅទីតាំង LG Science Park ក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង វេលាម៉ោង 8 ព្រឹក ម៉ោងនៅក្នុង ប្រទេសកម្ពុជាយើង។ ចុះប្រិយមិត្ត យល់យ៉ាងណា ចំនុចពិសេស នៃមុខងារគ្រាប់កាមេរ៉ានីមួយៗ របស់ V40 ThinQ ខាងលើនេះ?

ប្រភពៈ CAMBO REPORT