លេច​ធ្លាយ​រូបរាង Galaxy J7 Dou មាន​ភ្លើង LED នៅ​កាមេរ៉ា​ខាង​មុខ​ទៀតផង!

Published Date: Saturday, April 7, 2018 09:40 AM

ប្រិយមិត្តមួយចំនួន ប្រហែលជាបានស្គាល់ស្មាតហ្វូន ខ្សែស្រឡាយ J7 របស់ក្រុមហ៊ុន Samsung ដែលបានចេញមក ជាច្រើនស៊េរីមកហើយ ជាមួយនឹងលក្ខណៈសម្បត្តិ ល្អគួរសម ទាំងកម្លាំងម៉ាស៊ីន និងការប្រើប្រាស់ទូទៅ ម្យ៉ាងវិញទៀត តម្លៃរបស់វាក៏ សមរម្យផងដែរ។ ហើយសម្រាប់ឆ្នាំ 2018 នេះ វាក៏អាចនឹងមានវត្តមាន ជាថ្មីបន្តទៀត ដើម្បីអោយអ្នក ទាំងអស់បានឃើញ និងបានទិញយក ទៅប្រើប្រាស់ផងដែរ។

 

យ៉ាណាវិញ នាពេលថ្មីៗនេះ ក៏ស្រាប់តែមានព័ត៌មាន លេចធ្លាយពីស្មាតហ្វូន មួយស៊េរីគឺ Galaxy J7 Dou ពាក់ព័ន្ធនឹងរូបភាព ផ្ទៃខាងមុខ រួមជាមួយលក្ខណៈសម្បត្តិ មួយចំនួនផងដែរ។ បើនិយាយពី លក្ខណៈសម្បត្តិ ស្មាតហ្វូននេះ ត្រូវបានគេ បង្ហាញថា វានឹងអេក្រង់លាត មានទំហំ 5 អ៊ីញ ជាមួយកំរិតបង្ហាញ HD ឬ 720 ភិចសែល និង មានកម្រឹត Aspect Ratio 16:9។ ទូរសព្ទនេះ នឹងប្រើប្រាស់បន្ទះឈីប Exynos 7885 និងមាន RAM ទំហំ 3GB ដែលអាចជួយដំណើរការ កម្លាំងម៉ាស៊ីន បានល្អគួរសម សម្រាប់ការប្រើប្រាស់ ផងដែរ។ ហើយសម្រាប់ កាមេរ៉ាខាងក្រោយវិញ ត្រូវបានគេបង្ហើប អោយដឹងថា វាអាចនឹងបំពាក់ ជាមួយកាមេរ៉ាភ្លោះ ជាមួយទំហំ 13 មេហ្គាភិចស៊ែល + 5 មេហ្គាភិចស៊ែល (មិនមែនមួយគ្រាប់ ដូចស៊េរីឆ្នាំមុននោះទេ)។ ចំពោះរូបរាង ផ្នែកមុខវិញ យើងនៅតែឃើញ ប៊ូតុង Home សម្រាប់ស្កេនម្រាមដៃ, កន្លែងបញ្ជាមុខងារ ហើយនៅផ្នែកខាងលើ មានកាមេរ៉ាមួយគ្រាប់ និងមានភ្លើង Flash មួយគ្រាប់ផងដែរ សម្រាប់ជំនួយ ដល់ការថត Selfie នៅកន្លែងដែល មានពន្លឺតិច។

Galaxy J7 Dou អាចនឹងដំណើរការដោយប្រព័ន្ធ ប្រតិបត្តិការ Android 8.0 Oreo ចេញពីប្រអប់មកស្រាប់ តែម្តង ហើយស្មាតហ្វូននេះ ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លូន ជាលើកដំបូង នៅប្រទេសឥណ្ឌា រួចទើបបន្តមក ប្រទេសផ្សេងៗទៀត តែវាអាចនឹងមានឈ្មោះ ហៅផ្សេងពីនេះផងដែរ។ យ៉ាងណា យើងក៏មិនទាន់ច្បាស់ថា ថាវានឹងដូចការបង្ហាញ ពីខាងលើទាំងស្រុង នោះដែរ ព្រោះនេះគ្រាន់តែជាការ លេចធ្លាយ ដំបូងប៉ុណ្ណោះ។

Credit: Cambo Report