សម្រាប់​អ្នក​ដែល​មាន​បំណង​ចង់​ជាវ Galaxy S10 | S10+ អ្នក​អាច​ស្វែង​យល់​ពី​លក្ខណៈ​ពិសេសៗ​របស់​វា​បាន តាម​រយៈ​អត្ថបទ​មួយ​នេះ!

Published Date: Tuesday, March 19, 2019 09:01 AM

អញ្ចឹង Galaxy S10 និង Galaxy S10+ ត្រូវបានប្រកាសជាផ្លូវការហើយ ហើយមកទល់នឹងពេលនេះ វាក៏កំពុងតែក្លាយជា ស្មាតហ្វូន​ដែល​កំពុងពេញនិយម របស់អ្នកប្រើប្រាស់ជាច្រើនផងដែរ។ សម្រាប់អ្នកដែលកំពុងប្រើហើយ ក៏ប្រើទៀតចុះ តែសម្រាប់​អ្នក​ដែល​មិន​ទាន់បានដឹង និងកំពុងតែស្វែងរក ឱកាសប្តូរ ទូរសព្ទដៃថ្មីរបស់ខ្លួននោះ អាចឆ្លៀតពេលមួយភ្លែត មកអានអត្ថបទនេះបន្តិច ដោយខាងក្រោនេះ ខ្ញុំនឹងលើកយកនូវ លក្ខណៈសម្បត្តិ របស់វាទាំងពីរ សម្រាប់អ្នកទាំងអស់គ្នាបានដឹង!

Samsung Galaxy S10

 

– រាងស្តើងជាងមុន ស្រាលជាងមុន និងធន់ជាងមុនជាមួយនឹងអេក្រង់ប្រភេទ Gorilla Glass ជំនាន់ទី ៦!

– ប្រើ Android Pie និងស្រោបដោយ One UI ដំបូងគេ!

– បំពាក់អេក្រង់ Infinity-O Display:  ទំហំអេក្រង់ 6.1 អ៊ីញ ប្រភេទ Dynamic AMOLED និងអាចបង្ហាញរូបភាព ក្នុងកម្រិត QHD+ ជាមួយកម្រិត Aspect Ratio 19:9

– Blue Light Protection: អាចកាត់បន្ថយពន្លឺពណ៌ខៀវដែលអាចប៉ះពាល់ដល់ភ្នែករបស់អ្នកបានរហូតដល់ 42%! ដូច្នេះទោះប្រើ​ពេល​យប់ ឬយូរយ៉ាងណាក៏នៅតែមានសុវត្ថិភាពដល់កែវភ្នែករបស់យើងបាន

– បំពាក់ប្រព័ន្ធការពារទឹក និងធូលី កម្រិត IP68

– មានរន្ធដោតកាស 3.5mm ជាមួយប្រព័ន្ធសំលេង ANK បែប Stereo ឮច្បាស់ល្អ អាចធ្វើឱ្យអ្នកប្រើប្រាស់ទាំងអស់​មាន​អារម្មណ៍​ដូច​ទៅ​នឹងស្ថានភាពពិតៗជាពិសេសពេលទស្សនាវីដេអូ និងលេងហ្គេមជាដើម។

– បំពាក់ឈីប Qualcomm Snapdragon 855 ជំនាន់ចុងក្រោយ!

–  RAM 8GB, និងទំហំផ្ទុក 128 GB ឡើងទៅ

– កាមេរ៉ាមុខ 10MP

– កាមេរ៉ាក្រោយ 3 គ្រាប់ : 12MP (wide angle/ 77 ដឺក្រេ) + 12MP (telephoto/ 45 ដឺក្រេ) + 16MP (ultra-wide/ 123 ដឺក្រេ) អាចថតបានគ្រប់ប្លង់ដែលចង់បាន ទាំងប្លង់លាត ប្លង់ធម្មតា និងប្លង់ព្រាលខាងក្រោយ។

– ថាមពលថ្ម 3400mAh អាចសាកតាម USB Charge ឬ Wireless Charge មួយណាក៏បាន

– Wireless PowerShare 2.0 : ជាបច្ចេកវិទ្យាដំបូងគេដែលអាចបញ្ចូល​ថ្មទៅឱ្យស្មាតហ្វូន​ដែលមានប្រព័ន្ធសាក​ថ្មគ្មាន​ខ្សែ​ដទៃ​ទៀត ឬ Galaxy Buds ឬ Galaxy Watch បានដោយមិនបាច់សាកថ្មតាមខ្សែគ្រាន់តែខ្នងទល់ខ្នងជាការស្រេច។

– Ultrasonic Fingerprint: សម្រាប់ស្កេនម្រាមដៃដោះសោរនៅលើអេក្រង់ផ្ទាល់តែម្តងដោយប្រើប្រព័ន្ធ Vault-like security លឿន និងមានសុវត្ថិភាពខ្ពស់ ដោយធ្វើការបែងចែកយ៉ាងច្បាស់រវាងក្រយ៉ៅដៃ 3D និង 2D ក្លែងក្លាយ។ មាន​ន័យថា​បើទោះ​បី​ជា​នរណា​ម្នាក់មានស្នាមក្រយ៉ៅដៃរបស់ម្ចាស់ក៏មិនអាចធ្វើការដោះសោរ ឬចូលទៅកាន់ទូរស័ព្ទបានឡើយ!

– Super Steady Video: អាចថត វីដេអូ បាននឹង (ថ្កល់) គ្រប់ស្ថានភាពបានយ៉ាងច្បាស់ និងមិនមានញ័រឡើយ!

 

Samsung Galaxy S10+

– រាងស្តើងជាងមុន ស្រាលជាងមុន និងធន់ជាងមុនជាមួយនឹងអេក្រង់ប្រភេទ Gorilla Glass ជំនាន់ទី ៦!

– ប្រើ Android Pie និងស្រោបដោយ One UI ដំបូងគេ

– បំពាក់អេក្រង់ Infinity-O Display ប្រភេទ Dynamic AMOLED ទំហំ 6.4 អ៊ីញ កោងស្អាត និងមើលឃើញច្បាស់ល្អបើទោះជា​ស្ថិត​​ក្រោមពន្លឺថ្ងៃបែបណាក៏ដោយ និងអាចបង្ហាញ វីដេអូក្នុងកម្រិត QHD+ និងក្នុងកម្រិត Aspect Ratio 19:9

– Blue Light Protection: អាចកាត់បន្ថយពន្លឺពណ៌ខៀវដែលអាចប៉ះពាល់ដល់ភ្នែករបស់អ្នកបានរហូតដល់ 42 %! ដូច្នេះទោះប្រើ​ពេល​យប់ ឬយូរយ៉ាងណាក៏នៅតែមានសុវត្ថិភាពដល់កែវភ្នែករបស់លោកអ្នក។

– បំពាក់ប្រព័ន្ធការពារទឹក និងធូលីកម្រិត IP68

– មានរន្ធដោតកាស 3.5 mm ជាមួយប្រព័ន្ធសំលេង ANK បែប Stereo ឮច្បាស់ល្អអាចធ្វើឱ្យអ្នក​ប្រើប្រាស់​ទាំងអស់​មាន​អារម្មណ៍​ដូច​នឹង​ស្ថានភាពពិតៗជាពិសេសពេលទស្សនាវីដេអូ និងលេងហ្គេមជាដើម។

– បំពាក់ Chip Qualcomm Snapdragon 855 ជំនាន់ចុងក្រោយបំផុត!

– RAM 8GB រហូតដល់ 12GB និងទំហំផ្ទុក 128 GB អាចបន្ថែមក្រៅបានរហូតដល់ 1TB!

– កាមេរ៉ាមុខ 2 គ្រាប់ភ្លោះ៖ ទំហំ10MP និងមួយគ្រាប់ទៀត 8MP ប្រភេទ សេនស័រ RGB Depth Len

– កាមេរ៉ាក្រោយ 3 គ្រាប់ ទំហំ 12MP (wide angle/ 77 ដឺក្រេ) + 12MP (telephoto/ 45 ដឺក្រេ) + 16MP (ultra-wide/ 123 ដឺក្រេ) អាចថតបានគ្រប់ប្លង់ ទាំងប្លង់លាត ប្លង់ធម្មតា និងប្លង់ព្រាលខាងក្រោយក៏បាន។

– ថាមពលថ្ម 4100mAh, USB Charge ឬ Wireless Charge:  លឿនជាងមុន និងខ្លាំងជាងមុន

– Wireless PowerShare 2.0: ជាបច្ចេកវិទ្យាដំបូងគេដែលអាចបញ្ចូលថ្មទៅឱ្យស្មាតហ្វូនដែលមានប្រព័ន្ធសាកថ្មគ្មានខ្សែដទៃទៀត ឬ Galaxy Buds ឬ Galaxy Watch បានដោយមិនបាច់សាកថ្មតាមខ្សែគ្រាន់តែខ្នងទល់ខ្នងជាការស្រេច!

– Ultrasonic Fingerprint: សម្រាប់ស្កេនម្រាមដៃដោះសោរនៅលើអេក្រង់ផ្ទាល់តែម្តងដោយប្រើប្រព័ន្ធ Vault-like security លឿន និងមានសុវត្ថិភាពខ្ពស់លើសស្មាតហ្វូនដទៃទៀតដោយធ្វើការបែងចែកយ៉ាងច្បាស់រវាងក្រយ៉ៅដៃ 3D និង 2D ក្លែងក្លាយ។ មាន​ន័យថាបើទោះបីជានរណាម្នាក់មានស្នាមក្រយ៉ៅដៃរបស់ម្ចាស់ក៏មិនអាចធ្វើការដោះសោរ ឬចូលទៅកាន់ទូរស័ព្ទបានឡើយ!

– Super Steady Video: អាចថត វីដេអូ បាននឹងគ្រប់ស្ថានភាពបានយ៉ាងច្បាស់ និងមិនមានញ័រឡើយ!

– Photo Suggestion: ជាមុខងារដែលអាចឱ្យអ្នកប្រើប្រាស់ទាំងអស់អាចថតផ្តិតយករូបភាព និងគ្រប់ប្លង់​បានយ៉ាងល្អឥតខ្ចោះ​ដូច​ជាងថតជំនាញជាមួយនឹងការបំពាក់ប្រភេទកាមេរ៉ាលំដាប់អាជីព!

 

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ចើញមកកាន់សាខា និងដេប៉ូចែកចាយរបស់ក្រុមហ៊ុន សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬអាចទំនាក់ទំនងមកកាន់លេខ 1800 20 3232

ប្រភព៖ CAMBO REPORT