ស្មាតហ្វូន​កំពូល Huawei P30 ត្រៀម​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​នៅ​ចុង​ខែ​មីនា​ខាង​មុខ​នេះ!

Published Date: Friday, February 8, 2019 11:00 AM

កាលពីដើមឆ្នាំ 2018 កន្លងទៅ ក្រុមហ៊ុន Huawei បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល ម្ដងរួចទៅហើយជុំវិញ កំពូលស្មាតហ្វូនត្រកូល P របស់ខ្លួន នោះគឺ P20 និង P20 Pro ដែលបានធ្វើឲ្យ ពិភពស្មាតហ្វូនក្រឡាប់ចាក់ ជាមួយនឹងសមត្ថភាព ពិសេសកាមេរ៉ា ដែលមានសមត្ថភាពខ្ពស់របស់វា។ សម្រាប់ឆ្នាំ 2019 នេះវិញ ក្រុមហ៊ុន Huawei ក៏ដូចឆ្នាំមុនដែរ គឺបានត្រៀមខ្លួនរួចរាល់ ក្នុងការប្រកាសចេញ ជាផ្លូវការនូវកំពូល ស្មាតហ្វូនត្រកូល P របស់ខ្លួនដដែលគឺ P30 និង P30 Pro ដែលនឹងមានមុខងារថ្មីៗ កាមេរ៉ាកាន់តែប្រសើរ កម្លាំងកាន់តែខ្លាំង។

យោងតាមប្រភពព័ត៌មានអន្តរជាតិ បានចេញផ្សាយឲ្យដឹងថា Huawei P30 នឹងប្រកាសចេញជា ផ្លូវការនៅចុងខែមីនា ខាងមុខ ដោយកាលបរិច្ឆេទ ផ្លូវការនៅមិនទាន់លាដត្រដាង ឲ្យដឹងនៅឡើយទេ ដោយឆ្នាំនេះ P30 ក៏ត្រៀមធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំងដូចឆ្នាំទៅមិញដែរ។ សម្រាប់រូបរាង និងរចនាបទ គឺនៅមិនទាន់មានប្រភពណាបង្ហាញ ឲ្យដឹងច្បាស់នៅឡើយទេ តែអ្វីដែលយើងរំពឹងទុកនោះគឺថា P30 អាចឡើងកាមេរ៉ាក្រោយដល់ 3 គ្រាប់ ហើយម៉ូឌែល Pro អាចនឹងមានកាមេរ៉ាដល់ទៅ 4 គ្រាប់ឯណោះ លេងស្ទាយបញ្ឈរដដែល។

អញ្ចឹងវានៅសល់ប្រហែលជា 1 ខែកន្លះទៀត ទើប P30 បង្ហាញខ្លួន ហេតុដូច្នេះឆាប់ៗខាងមុខ យើងអាចនឹងទទួលបាន រូបភាពបែកធ្លាយជាបន្តបន្ទាប់ទៀត ។

 

 

ប្រភព៖​ CAMBO REPORT