ហេតុផល៧យ៉ាងដែលអ្នកគួរតែមានកាំមេរ៉ាGoPRO
Published Date: Thursday, November 23, 2017 06:13 PMបច្ចុប្បន្នគេសង្កេតឃើញថាការថតរូបបានក្លាយទៅជាទម្លាប់មួយរបស់មនុស្សក្នុងយុគសម័យស្មាតហ្វូននេះបាត់ទៅហើយ។ ស្ទើរគ្រប់ពេលវេលា គ្រប់ទីកន្លែង គេតែងប្រទះឃើញសកម្មភាពថតរូបដោយកាំមេរ៉ាប្រភេទផ្សេងៗគ្នា។ ក្នុងនោះ GoPro ក៏បានក្លាយទៅកាមេរ៉ាដ៏ពេញនិយមមួយប្រភេទក្នុងស្រទាប់យុវវ័យកម្ពុជាផងដែរ។
GoProគឺជាប្រភេទកាំមេរ៉ាថតរូបភាពបែបសកម្មភាព(Action Camera) ដែលចាប់កំណើតឡើងតាំងពីឆ្នាំ២០០២ក្នុងសហរដ្ឋអាមេរិច។ ខាងក្រោមនេះគឺជាហេតុផលមួយចំនួនដែលធ្វើឱ្យអ្នកកាន់តែចង់បានកាំមេរ៉ាGoPro ។
១– GoProទំហំតូចនិងមានទំងន់ស្រាល
វាមានទំហំតូចល្មមសឹងអាចឱ្យអ្នកក្តាប់លាក់នៅក្នុងបាតដៃបាន។ កត្តានេះបានធ្វើឱ្យកាមេរ៉ាប្រភេទនេះមានភាពបត់បែនខ្ពស់ ដោយអ្នកភ្ជាប់វានៅស្ទើរគ្រប់ទីកន្លែងដូចជា មួកសុវត្ថិភាពនៅពេលជិះកង់ឬម៉ូតូ គៀបជាប់ជាមួយដើមឈើ ឬទីតាំងផ្សេងៗដែលអ្នកចង់។
២– អាចថតក្នុងទឹកបានដោយមិនព្រួយបារម្មណ៍
រូបសន្លឹកក៏បាន រូបភាពវីដេអូក៏បាន GoPro សុទ្ធតែអាចថតបានក្នុងជម្រៅទឹករហូត១០ម៉ែត្រឯណោះ។ ដូច្នេះអ្នកអាចថតរូបសេហ្វ៊ីនៅក្នុងទឹកដោយគ្មានការព្រួយបារម្ភ ប៉ុន្តែហាមសេហ្វ៊ីជាក្រុមណានៅក្នុងទឹកណា ប្រយ័ត្នឈ្លក់ទឹក!

រូបភាពពីTechRadar.com
៣-ធននឹងការប៉ះទង្គិចខ្លាំងៗ
ទោះធ្លាក់ពីលើឡានដែលកំពុងបើកបរក្នុងល្បឿនលឿនក៏GoProអាចទ្រាំបានដោយគ្មានរអ៊ូរទាំឡើយ កុំឱ្យតែអ្នកយកញញួរទៅវាយបំបែកវាទៅបានហើយ។
៤-គុណភាពរូបភាពច្បាស់ល្អ
កាំមេរ៉ាGoPro មានទំហំកាំមេរ៉ា12មេហ្គាភិចសែលដែលអាចផ្តិតរូបភាពសន្លឹកបានយ៉ាងច្បាស់ជាមួយនឹងពណ៌ដ៏ស្រស់ស្អាត។
៥-GoProអាចថតរូបភាពប្រភេទមុំទូលាយ (Wide-Angle)
ការថតរូបប្រភេទមុំទូលាយWide-Angleគឺជាលក្ខណៈពិសេសដ៏ពេញនិយមរបស់GoPro។ វាអាចចាប់រូបភាពរហូតដល់មុំ170ដឺក្រេដែលធ្វើឱ្យរូបភាពដែលអ្នកថតនោះមានប្លង់ធំទូលាយជាងកាំមេរ៉ាធម្មតា។
៦-ថតវីដេអូក្នុងកម្រិតHD
តូចតែខ្លឹម ព្រោះGoProអាចថតរូបភាពវីដេអូក្នុងកម្រិតច្បាស់រហូតដល់4Kឯណោះ។ ដូច្នេះ ចូរអ្នកកុំខ្លាចថាវីដេអូមិនច្បាស់នោះ ត្រៀមតែម៉េម៉ូរីកាតឱ្យធំៗទៅបានហើយ។
៧-អាចបញ្ជាពីចម្ងាយបានដោយទូរស័ព្ទតាមរយៈប្រព័ន្ធWiFi
ឧបមាថាលោកអ្នកចង់ដាក់កាំមេរ៉ាGoProដើម្បីថតសកម្មភាពណាមួយដែលអ្នកមិនអាចនៅជិត ដូច្នេះលោកអ្នកអាចបង្កប់GoProនៅកន្លែងដែលអ្នកចង់ថត ហើយធ្វើការបញ្ជាវាតាមរយៈទូរស័ព្ទពីចម្ងាយក៏បាន។
នេះគឺគ្រាន់តែជាលក្ខណៈពិសេសមួយចំនួនតូចដែលGoProអាចធ្វើបានតែប៉ុណ្ណោះ។ នៅមានលក្ខណៈពិសេសជាច្រើនទៀតដែលធ្វើឱ្យអ្នកដែលចូលចិត្តការថតរូបក្នុងដំណើរកំសាន្តផ្សេងៗគួរតែជ្រើសរើសកាំមេរ៉ាប្រភេទនេះ។
ផលិតផលនេះមានលក់នៅហាងទូរស័ព្ទទំនើបគួងអ៊ី។ សូមទំនាក់ទំនងមក012 987 999/016 987 999 ឬក៏អញ្ជើញផ្ទាល់មកកាន់ហាងយើងខ្ញុំផ្ទាល់តាមរយៈអាស័ដ្ឋាន ផ្ទះលេខ 352Eo ផ្លូវ 215 កែង 122 សង្កាត់ផ្សារដេប៉ូ3 ខណ្ឌទួលគោក រាជធានីភ្នំពេញ៕
ប្រភព: clicklikethis.com
ប្រែសម្រួល: KoungY Phone Shop