អស់​បារម្មណ៍​បើ​ជ្រុល​ដៃ​ផ្ញើ​សារ​ខុស​តាម Messenger ព្រោះ​ពេល​នេះ​អ្នក​អាច​លុប​ចោល​បាន!

Published Date: Friday, February 8, 2019 11:15 AM

មុខងារធំបំផុតដែលអ្នកលេង បណ្ដាញសង្គម Facebook ពិសេសអ្នកចូលចិត្តផ្ញើរសារ (Chat) ទៅកាន់មិត្តភក្ដិ ក្រុមគ្រួសារ បងប្អូន ស្នេហា ការងារ ឬ Crush ជាដើម បានទន្ទឹមរង់ចាំជាយូរ សង្ឃឹមថាថ្ងៃណាមួយមុខនេះ នឹងដាក់ឲ្យប្រើប្រាស់នោះ ទីបំផុត Facebook Messenger បានចេញវាជាផ្លូវការហើយ គឺអ្នកដែលជ្រុលដៃ ឬច្រឡំដៃផ្ញើរសារខុស រូបភាព សម្លេង ឬអ្វីមួយដែលមិនចំ អ្នកដែលចង់ផ្ញើរទៅនោះ អ្នកមានសិទ្ធិលុបសារ ទាំងនោះចោលបានជាផ្លូវការ។

យោងតាមប្រភពព័ត៌មានអន្តរជាតិ បានចេញផ្សាយឲ្យដឹងថា រាល់ប្រិយមិត្តដែល ប្រើប្រាស់ស្មាតហ្វូន ឬថេប្លេត ដំណើរការដោយ Android និង iOS អាចចាប់ផ្ដើមធ្វើការ Update នូវកម្មវិធី Facebook Messenger ពីទីផ្សារ Play Store និង App Store ទៅកាន់ជំនាន់ចុងក្រោយគេបង្អស់ ដើម្បីអាចលុបចោលនូវសារ (Chat) ដែលបានផ្ញើរទៅហើយ តែអាចលុបចោលវិញបាន ទាំងការផ្ញើរសារបែបឯកជន (Private) ឬផ្ញើរនៅក្នុង Group នោះទេ អាចលុបចោលបានទាំងអស់ ដោយគ្រាន់តែចុចលើ Chat នោះពីរវិនាទី ហើយចុចរូបធុងសំរាម ហើយជ្រើសរើសពាក្យថា (REMOVE FOR EVERYONE) ជាការស្រេច។

គួរបញ្ជាក់ផងដែរថា បើទោះបីជាមុខងារនេះសំខាន់ខ្លាំង ដែលមហាជនទូទៅរង់ចាំ ជាយូរណាស់មកហើយក្ដី តែវាមានពេលវេលាមួយ ត្រូវបានកំណត់ឡើង គឺអ្នកមានសិទ្ធិគ្រប់គ្រាន់ក្នុង ការលុបចោលនូវសារនោះ ក្នុងកំឡុងពេលត្រឹមតែ 10 នាទីតែប៉ុណ្ណោះ មានន័យថា បើច្រឡំផ្ញើរទៅ រួចផុតរយៈពេល 10 នាទីហើយ អ្នកពុំមានសិទ្ធិលុបសារ ទាំងនោះចោលទៀតនោះទេ។ ហេតុនេះ រាល់ប្រិយមិត្ត ដែលប្រើប្រាស់កម្មវិធី Messenger សម្រាប់ទំនាក់ទំនង អាចចូលទៅ Play Store / App Store ដើម្បីទទួលបានមុខងារនេះ ចាប់ពីថ្ងៃនេះតទៅតែម្ដង។

 

ប្រភព៖​ CAMBO REPORT