អ្នកប្រើប្រាស់Facebookក្នុងគោលដៅពាណិជ្ជកម្មងាកទៅរកInstagramវិញ
Published Date: Friday, December 1, 2017 09:46 AMតំណាងបណ្តាញសង្គមInstagram កាលយប់មិញបានប្រកាសថា បណ្តាញបច្ចុប្បន្នសង្គមរបស់ខ្លួនមានគណនីប្រភេទផ្សព្វផ្សាយពាណិជ្ជកម្មរហូតដល់២៥លានគណនីឯណោះ ។
Instagramដែលជាបណ្តាញសង្គមដែលផ្តោតសំខាន់លើការចែករំលែករូបភាព ហើយដែលមានអ្នកកំពុងប្រើប្រាស់៥០០លាននាក់ប្រចាំថ្ងៃ ហើយនិងមានអ្នកផ្សាយពាណិជ្ជកម្មរហូតដល់២លានគណនី។ ចំនួននេះគឺសបញ្ជាក់ឱ្យឃើញថា Instagramបានក្លាយទៅជាគោលដៅនៃការផ្សព្វផ្សាយពាណិជ្ជកម្មយ៉ាងធំសម្បើម ដែលអ្នកធ្វើជំនួញមិនបានមើលរំលងនោះទេ។ ក្រុមហ៊ុននេះ ក៏បានបង្ហាញទៀតដែរថា យ៉ាងហោចណាស់អ្នកប្រើប្រាស់Instagramចំនួន៨០ភាគរយ សុទ្ធតែចុចតាមដាន(Follow)ទំព័រក្រុមហ៊ុនផ្សេងៗដែលផ្សាយពាណិជ្ជកម្មលើបណ្តាញសង្គមដ៏ពេញនិយមមួយនេះ។
នាយកផ្នែកពាណិជ្ជកម្មផលិតផលរបស់Instagram គឺលោកVishal Shah បាននិយាយថា ៥០ភាគរយនៃគណនីផ្សព្វផ្សាយផលិតផលទាំងអស់នោះ គឺមិនមានគេហទំព័រនោះទេ។ មានន័យថា គេបានយកInstagram នោះទៅជាកន្លែងចម្បងសម្រាប់ការផ្សព្វផ្សាយផលិតផលរបស់គេបាត់ទៅហើយ។
ការកើនឡើងការផ្សាយពាណិជ្ជកម្មលើបណ្តាញសង្គមInstagramនេះ ក៏អាចជាលទ្ធផលមួយដែលបណ្តាលមកពីការប្រែប្រួលនៃរបៀបប្រើប្រាស់បណ្តាញសង្គមFacebookនាពេលកន្លងមកផងដែរ។ Facebook ដែលថ្មីៗនេះត្រូវបានអ្នកប្រើប្រាស់រិះគន់ថាបណ្តាញសង្គមមុខលុយពេក ព្រោះបើម្ចាស់ផេកផ្សាយពាណិជ្ជកម្មណាមិនបង់លុយឱ្យហ្វេសប៊ុកទេ នោះផលិតផលរបស់ពួកគេនឹងមិនសូវទៅដល់អតិថិជនគោលដៅនោះឡើយ។ វាក៏ជាលទ្ធផលមកពីFacebookបានបែងចែកឱ្យមានNew Feed និងExplore Feedក៏ថាបាន។
ប្រភព៖Techcrunch.com
ប្រែសម្រួលដោយ៖ KoungY Phone Shop