ឱកាស​ឈ្នះ​ម៉ូតូ Honda ZOOMER X និង​រង្វាន់​ជា​ច្រើន​សន្ធឹក​សន្ធាប់​ទៀត រាល់​ការ​ជាវ Galaxy S9 និង S9+ នៅ​ក្នុង​ខែ​នេះ!

Published Date: Friday, June 15, 2018 11:09 AM

រាល់ការជាវ Samsung Galaxy S9/S9+ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី 31 ខែកក្កដា 2018 នឹងមានឱកាស ឈ្នះរង្វាន់ម៉ូតូ Honda ZOOMER X សរុប 6 រង្វាន់ Samsung Galaxy S9+ 64GB សរុប 6 រង្វាន់ Samsung Galaxy J6 សរុប 12 រង្វាន់, ទូរទស្សន៍ Samsung 32” LED  សរុប 18 រង្វាន់, និងធុងបាស់ Harman សរុប 30 រង្វាន់។

 

 

ការចាប់ឆ្នោតនឹងផ្សាយ​ ផ្ទាល់រៀងរាល់ថ្ងៃអាទិត្យ ក្នុងកម្មវិធីប្រគំតន្ត្រី A1 Concert លើកញ្ចក់ទូរទស្សន៍ MyTV ចាប់ពីម៉ោង 11 ព្រឹក ដល់ម៉ោង 12 ថ្ងៃត្រង់។ ចាំអីទៀត? រួសរាន់ឡើង ។ ចាប់ពីឥឡូវនេះរហូតដល់ថ្ងៃទី31 ខែកក្កដា លើសពីនេះ នឹងលោកអ្នកនឹងទទួល បានរង្វាន់ភ្លាមៗ ជាច្រើនដូចជា៖ ការផ្តល់ជូនវិញនូវទឹកប្រាក់ $50​ ភ្លាមៗ ធុងបាស JBL Wireless Charger ស្រោម LED និងការបង់រំលោះដោយ មិនមានការប្រាក់ ។ អ្នកអាចរកជាវស្មាតហ្វូនទាំងពីរ ព្រមទាំងទទួលបានឱកាសនេះ នៅតាម Showroom របស់ Samsung ក៏ដូចជានៅតាមបណ្តាហាង លក់ទូរសព្ទនានាដែលជាតំណាង ចែកចាយរបស់ Samsung។

 

 

គួរបញ្ជាក់ផងដែរថា S9/S9+ ជាស្មាតហ្វូនកំពូលចុងក្រោយរបស់ Samsung ដែលមានសមត្ថភាពខ្លាំង​ កម្លាំងម៉ាស៊ីនស្ថិតនៅ ក្នុងលំដាប់ជួរមុខ នៃស្មាតហ្វូនក្នុងពេលបច្ចុប្បន្ន មានរូបរាងស្រស់ស្អាត មានកាមេរ៉ាកប់ អាចធ្វើការបានល្អគ្រប់កាលៈទេសៈ បំពាក់ជាមួយបច្ចេកវិទ្យា សម្បូរបែបជាច្រើន និងជាពិសេសនោះ វាកំពុងតែទទួលបាន ប្រជាប្រិយភាពខ្លាំងពី សំណាក់អ្នកប្រើប្រាស់ នៅទូទាំងពិភពលោកផងដែរ។

 

 

ទស្សនាវីដេអូពិពណ៌នា លក្ខណៈសម្បតិ្តរបស់ Galaxy S9/S9+ ដោយខេមបូរីផត!

 

ប្រភពៈ CAMBO REPORT