ឱកាស​បញ្ចុះ​តម្លៃ​យ៉ាង​ពិសេស​ពី Xperia Mega Promotion របស់​ Sony!

Published Date: Thursday, August 9, 2018 10:07 AM

Sony ជាស្លាកសញ្ញានៃក្រុមហ៊ុនអេឡិចត្រូនិចល្បីល្បាញ ដែលបានចាក់ឬសនៅ ក្នុងពិភពបច្ចេកវិទ្យា ជាច្រើនឆ្នាំណាស់មកហើយ ដោយក្រុមហ៊ុននេះ ត្រូវបានទទួលស្គាល់ ពីគុណភាពនៃផលិតផល ពីសំណាក់អ្នកប្រើប្រាស់ នៅជុំវិញពិភពលោក។

 

មិនត្រឹមតែទទួលបានការគាំទ្រពីអតិថិជននៅក្រៅប្រទេសទេ ក៏នៅមានអ្នកគាំទ្រផលិតផល Sony ច្រើននៅក្នុងប្រទេសកម្ពុជាយើងផងដែរ។ នេះជាដំណឹងល្អមួយសម្រាប់ Fan របស់ Sony នៅក្នុងប្រទេសយើង ដែលពេលនេះ Sony បានបើកកម្មវិធី Xperia Mega Promotion ដែលជាការលក់បញ្ចុះតម្លៃយ៉ាងពិសេសទៅ លើស្មាតហ្វូនល្អៗរបស់ Sony ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី 31 ខែសីហានេះ។ ការលក់បញ្ចុះតម្លៃនេះមាន ទៅលើម៉ូឌែលដូចមាន នៅក្នុងរូបខាងក្រោមនេះ៖

 

ដូចនេះសម្រាប់ប្រិយមិត្តដែលតែងតែ ស្រឡាញ់ គាំទ្រ ក៏ដូចជានិយមប្រើប្រាស់ ស្មាតហ្វូនរបស់ Sony កុំឲ្យឱកាសដ៏ពិសេសនេះរំលងផុតទៅ។ អ្នកអាចរកជាវស្មាតហ្វូនខាងលើនេះបាននៅតាម Showroom របស់ Sony ផ្ទាល់ ឬនៅតាមហាងលក់ទូរសព្ទនានា។