ទិញ​ទូរសព្ទ​ម៉ូឌែល Xperia XA1 Ultra បាន​ទាំង​តម្លៃ​ពិសេស បាន​ទាំង​កាដូ​ភ្លាម​ៗ

Published Date: Thursday, July 5, 2018 09:18 AM

ថ្មីៗនេះ ក្រុមហ៊ុន Sony ប្រចាំប្រទេសកម្ពុជា បានបង្កើតនូវ កម្មវិធីប្រូម៉ូសិន ពិសេសមួយ សម្រាប់អតិថិជន ដែលពេញចូលចិត្ត គាំទ្រនូវ ផលិតផល របស់ខ្លួន។ ក្នុងប្រូម៉ូសិន ពិសេសនោះ គឺអ្នកនឹងទទួលបាន កាដូភ្លាមៗ បន្ទាប់ពីការជាវ ស្មាតហ្វូនរបស់ ក្រុមហ៊ុន Sony ម៉ូឌែល Xperia XA1 Ultra ជាមួយនឹងតម្លៃ ពិសេសផងដែរ។

សម្រាប់ប្រិយមិត្ត ដែលជាវ Xperia XA1 Ultra នឹងទទួលបានការ បញ្ចុះតម្លៃពិសេស ជាមួយតម្លៃសល់ត្រឹម 269 ដុល្លារប៉ុណ្ណោះ ខណៈតម្លៃដើមគឺ 329 ដុល្លារ មានន័យថា អ្នកនឹងចំណេញបាន 60 ដុល្លារ។ អ្វីដែលកាន់តែ ពិសេសនោះ គឺអ្នកនឹងទទួលបានកាដូ ជាកាតាបស្ពាយមួយ និងកាសស្តាប់ត្រចៀក យ៉ាងស្រស់ស្អាត មួយថែមទៀតផង។ ឥលូវ យើងសូមបង្ហាញពី លក្ខណៈសម្បត្តិត្រួសៗ របស់ស្មាតហ្វូន នេះបន្តិច ដោយ XA1 Ultra គឺជាទូរសព្ទ ដែលបំពាក់មុខងារ ទប់រំញ័រ នៅលើកាមេរ៉ាខាងមុខ និងមានកាមេរ៉ាមុខនេះទំហំ 16 មេហ្គាភិចសែល ដែលមានកម្រិត Aperture f/2.0, ជាប្រភេទ Auto Focus និងមានភ្លើង Flash LED។ ដោយឡែក កាមេរ៉ាខាងក្រោយវិញ វាប្រើដូចទៅនឹង កាមេរ៉ារបស់ Xperia XZ ដែរ វាមានទំហំ 23 មេហ្គាភិចសែល និងមានមុខងារ Steady Shot, ប្រព័ន្ធ Hybrid AF ដែលអាចបើកឡើង ចំណាយពេលត្រឹម 0.6 វិនាទី។ អេក្រង់របស់វា គឺមានទំហំ 6 អ៊ីង អាចបង្ហាញរូបភាព ក្នុងកម្រិត Full HD, ប្រើប្រាស់ បន្ទះឈីប MediaTek Helio P20 និងមានរ៉េមទំហំ 4GB។ ទូរស័ព្ទនេះ ក៏បានប្តូរទៅប្រើ រន្ធ USB ប្រភេទ C ជំនាន់ថ្មីផងដែរ  និងមានថ្ម ទំហំ 2700 mAh ជាមួយបច្ចេកវិទ្យា សាកថ្មលឿន pump Express + 2.0។

ដូចនេះ សម្រាប់ប្រិយមិត្ត ដែលមានចំណាប់អារម្មណ៍ អាចសម្រេចចិត្ត ជ្រើសរើសភ្លាមៗបាន ទាន់ឱកាស ប្រូម៉ូសិននេះ។ សម្រាប់ការផ្តល់ជូននេះ គឺនឹងដំណើរការ ចាប់ពីថ្ងៃនេះតទៅ ចំពោះពត៌មានបន្ថែម អាចសាកសួរ ខាង Showroom Sony ដែលនៅជិតលោក អ្នកបាន!

ប្រភពៈ CAMBO REPORT