Apple បាន​បញ្ចេញ iOS 11.2 ជា​ផ្លូវ​ការ​ហើយ

Published Date: Monday, December 4, 2017 01:12 PM

ប្រិយមិត្ត iOS ពិតជាបានដឹងហើយថា កាលពីថ្ងៃទី 02 ខែធ្នូ កន្លងទៅថ្មីៗនេះ Apple បានបញ្ចេញកំណែ Update ថ្មីមួយទៀត ដែលវាគឺជា Beta ទី 6 របស់ជំនាន់ iOS 11.2 ថ្មី ចេញជំនួសកំណែ Update នៅលើ iOS 11.2 Beta  5 ដែលបានចេញ កាលពីសប្ដាហ៍ មុនកន្លងទៅ។ ជុំវិញជំនាន់ Beta 6 ដែលបាន ចេញនាពេល ថ្មីមកនេះ Apple ក៏បានកែសម្រួល នូវបញ្ហាខ្លះ ដែលអ្នកប្រើប្រាស់ កំពុងជួបប្រទះ បានមួយចំនួន ផងដែរ ប៉ុន្តែបញ្ហានោះនៅតែ មានដដែល យ៉ាងនេះហើយទើប Apple សម្រេចចិត្តចេញ iOS 11.2 ជាផ្លូវការ ប្រញាប់ប្រញាល់ បែបនេះ។

ជាមួយនឹង iOS 11.2 ជាផ្លូវការថ្មីនេះ Apple ផ្ដោតសំខាន់ ទៅលើការកែប្រែ និងជួសជុល បញ្ហាគាំងដែលកើតមាន កាលពីថ្ងៃ 02 ខែធ្នូ (ទូរស័ព្ទស៊េរី 6 Plus ចុះក្រោម មួយចំនួនតូច ពេលតម្លើង Beta 6 មានបញ្ហាគាំង នេះដោយសារតែវា Beta សាកល្បង), Apple Pay Cash, ការសាកថ្មឥតខ្សែ ជាមួយកម្លាំងសាក 7.5វ៉ាត់ និង បន្ថែមភាពប្រសើរ លើមុខងារមួយចំនួនតូច ផងដែរ។ iOS 11.2 ជាផ្លូវការថ្មីនេះ រឹតតែពិសេសសម្រាប់ iPhone 8 & 8 Plus ជាពិសេសគឺ iPhone X ម្តង ដោយតែកម្មវីធីខ្លះ មិនទាន់បានលោតពេញ អេក្រង់ នៅឡើយទេ។

យ៉ាងណាក៏ដោយ នេះក៏ជាដំណឹងល្អមួយផងដែរ ដែល Apple បានធ្វើការបញ្ចេញ iOS 11.2 ចេញជាផ្លូវការ បែបនេះ អញ្ចឹងសម្រាប់ប្រិយមិត្ត ដែលកំពុងប្រើប្រាស់ ជំនាន់ Beta ទាំងអស់ គួរតែតម្លើង iOS 11.2 ផ្លូវការនេះទៅ ដោយគ្រាន់តែចូល Settings > General > Software Update > Download & Install ។ ចំណាំថា អ្នកត្រូវតែមានសល់ថ្ម យ៉ាងតិច 50% ដើម្បីចាប់ផ្តើម ដំណើរការនេះ។ សូម្បីតែខ្ញុំផ្ទាល់ ក៏តម្លើង iOS 11.2 ជាផ្លូវការ ថ្មីនេះ រួចហើយផងដែរ។

ប្រភព៖ camboreport