ASUS ប្រចាំ​នៅ​កម្ពុជា​ធ្វើ​ការ​ប្រកាស​បង្ហាញ​ពី​ស្មាតហ្វូន​ជំនាន់​ក្រោយ​របស់​ខ្លួន Zenfone Max M2 និង Max Pro M2 មាន​ថ្ម​ធំ រឹង​មាំ និង​មាន​សមត្ថភាព​ខ្លាំង!

Published Date: Friday, January 11, 2019 01:59 PM

ដោយវាជាខ្សែស្រឡាយ ពីជំនាន់មុនទូរស័ព្ទដៃទាំង ២ ប្រភេទដែលជាសេរ៊ី ចុងក្រោយរបស់ក្រុមហ៊ុន ASUS នេះមានទំហំថ្មធំ កម្លាំងម៉ាស៊ីនខ្លាំងដែល អាចអោយលោកអ្នកសប្បាយ នឹងប្រើប្រាស់វាអោយបានយូរ។

 

 

 

ចំណុចពិសេស៖

•    កម្លាំងម៉ាស៊ីនខ្លាំង: ភាពរលូនក្នុងការប្រើប្រាស់ ដែលត្រូវបានបំពាក់ដោយ Qualcomm Snapdragon 660 សំរាប់Zenfone Max Pro M2 និង  Qualcomm Snapdragon 632សំរាប់ Zenfone Max M2 ជាមួយនឹងភាពឆ្លាតវៃ ដែលមានល្បឿនក្នុងការ ប្រើប្រាស់លឿនជាង ជំនាន់មុនដល់ទៅ ៣ដង។

•    ថ្មទំហំធំបំផុត: ជាមួយថ្ម​ ៥០០០ មីលីអំពែសំរាប់ Zenfone Max Pro M2 និងថ្ម ៤០០០ មីលីអំពែសំរាប់ Zenfone Max M2 ដែលក្រុមហ៊ុនអះអាងថា លោកអ្នកអាចប្រើប្រាស់ វាបានរហូតដល់ទៅ ២ថ្ងៃដោយឥតឈប់ឈរ។

•    ភាពធុនបំផុត: ដោយត្រូវបានបំពាក់ដោយ Corning Gorilla Glass 6 ទូរស៍ព្ទទាំង២ប្រភេទនេះមានភាពធុនលើស មុនដល់ទៅ ២ដងបើប្រៀបធៀបទៅនឹង អ្នកជំនាន់មុនរបស់វា។

 

 

 

•    កាមេរ៉ាដ៏ឆ្លាតវៃ: ជាមួយនឹងបច្ចេកវិទ្យាកាមេរ៉ាAI ទាំង ២គ្រាប់នោះលោកអ្នកអាចថត រូបភាពមានផ្ទៃដាច់ចេញពីរូបភាព និងថតពេលខ្សោយពន្លឺបានយ៉ាងល្អផងដែរ

•    ភាពសប្បាយរីករាយក្នុងការ ប្រើប្រាស់ដល់កំរិតកំពូល: ជាមួយនឹងទំហំអេក្រង់6.3″ FHD+ ដែលមានប្រព័ន្ធបំពង សម្លេងដែលមានម៉ាញ៉េទិចចំនួន ៥ ផ្គួបផ្សំជាមួយបច្ចេកវិទ្យា NXP smart amplifier នោះលោកអ្នកនឹងទទួល បានភាពសប្បាយរីករាយ ក្នុងការប្រើប្រាស់ដោយគ្មានដែនកំណត់។

 

ថ្ងៃទី ១១​ មករានេះ ASUS បានប្រកាសចេញម៉ូដែល ទូរស័ព្ទសេរ៊ីថ្មរបស់ខ្លួនចំនួន ២ម៉ូដែល នោះគឺ Zenfone Max (M2) និង ZenFone Max Pro (M2) ដែលមានគុណតម្លៃ និងសមត្ថភាពដូចទៅនឹង អ្នកជំនាន់មុនរបស់ខ្លួនដ៏ល្បីល្បាញ គឺ Zenfone Max M1 និងZenfone Max Pro M1។ ប៉ុន្តែអ្នកជំនាន់ក្រោយត្រូវ បានយកឈ្នះអ្នកជំនាន់មុន ដោយមានល្បឿនកាន់តែលឿនជាងមុន ធន់ជាងមុន និងមានគុណភាពផ្នែក កាមេរ៉ាបានល្អជាងមុនថែមទៀតផង។

កម្លាំងម៉ាស៊ីនខ្លាំង

ZenFone Max Pro M2 ត្រូវបានបំពាក់ដោយ Qualcomm Snapdragon 660 Mobile Platform14nm (Qualcomm Snapdragon 632 សំរាប់ Zenfone Max M2ដែលមានវត្តមាន សហការជាមួយបច្ចេកវិទ្យា Qualcomm AI Engine, នោះវាធ្វើអោយទូរស័ព្ទនេះ ផ្តល់នូវការប្រើប្រាស់បានរលូនល្អ មានភាពឆ្លើយតបរហ័ស និងមានកម្លាំងប្រតិបត្តិការខ្លាំងលើសមុន ១១% និងមានទំហំរ៉េម ៣/៤GB ដែលអាចអោយលោកអ្នក ប្រើប្រាស់ក្នុងការលេងហ្គេម និងធ្វើការងារជាច្រើន ក្នុងពេលតែមួយបាន។ ទូរស័ព្ទនេះក៏មាននូវ រន្ធបញ្ចូលស៊ីមចំនួន២ បូកនឹងរន្ធដាក់អង្គចងចាំ បានរហូតដល់ទៅ 2T ឯណោះ។

ថ្មធំ

Zenfone Max Pro M2​មានទំហំថ្ម 5000mAH (4000mAHសំរាប់​ Zenfone Max M2) លោកអ្នកអាចបើក 4G ចោលបានដល់ទៅ 35 ម៉ោង និងនិយាយទូរស័ព្ទដោយបើក 3G បាន 45 ម៉ោង talk time, លេងហ្គេមទូទៅបាន 10 ម៉ោង មើល YouTube បាន 19 ម៉ោង ព្រមទាំងបើកអ៊ីនធឺណែត ដោយប្រើ Wi-Fi បានដល់ទៅ ២៣ម៉ោង ថែមទៀតផង។

Max durability

ZenFone Max Proគឺជាទូរស័ព្ទដៃទី ១ បង្អស់បើប្រៀបធៀប ជាមួយដៃគូប្រកួតប្រជែង របស់ខ្លួនដែលជាប្រភេទ ទូរស័ព្ទដំបូងគេដែល បំពាក់ដោយ Corning® Gorilla® Glass 6 ដែលមានភាពធន់ជាង Gorilla Glass 5 ដល់ទៅ ២ដង ជាមួយរាង កញ្ចក់កោង 2.5D ដែលរំលេចភាព ស្រស់ស្អាត។

កាមេរ៉ាដ៏ឆ្លាតវៃ

ភាពវៃឆ្លាតក្នុងការបំពាក់នូវ កាមេរ៉ាភ្លោះដែលមានប្រព័ន្ធ AI ដូចទៅនឹងសេរ៊ី ZenFone 5 នោះលោកអ្នកនឹងទទួលបាន នូវបទពិសោធន៍ក្នុងការ ថតរូបបានយ៉ាងល្អពិសេសគ្រប់ពេលវេលា។ កំរិត Resolution ខ្ពស់ កាមេរ៉ា Sony® IMX486 បច្ចេកវិទ្យាជំនួយភាពញ័រ Electronic Image Stabilization (EIS)  ការចាប់ផ្តោតលើរូបភាព មិនថាថ្ងៃឬយប់ និងការថតរូបដោយផ្តាច់ រូបភាពចេញពីផ្ទៃក្រោយ អាចអោយលោកអ្នក ថតរូបភាពបានដូចទៅ នឹងអ្វីដែលពួកយើងបានឃើញ។

 

ភាពសប្បាយរីករាយក្នុងការប្រើប្រាស់

អេក្រង់ high-res 6.3-inch FHD+ (2280 x 1080) ដែលបំពាក់នៅលើ ZenFone Max Pro រួមជាមួយ Ratio 19:9, 94% NTSC color gamut, ពន្លឺភ្លឺល្អកំរិត 450cd/m2 , high 1500:1 contrast ratio, ប្រព័ន្ធបំពងសម្លេងដែល មានម៉ាញេទិចចំនួន៥, និងបច្ចេកវិទ្យា NXP low-distortion smart នោះយើងនឹងទទួលបានការកំសាន្ត សប្បាយឥតឈប់ឈរ ក្នុងការប្រើប្រាស់ទូរស័ព្ទនេះ។

ការរចនារូបរាងដ៏គួរអោយទាក់ទាញ និងភាពងាយស្រួលក្នុងការប្រើប្រាស់

 

 

ZenFone Max Pro is គឺជាទូរស័ព្ទទី ១ ដែលប្រើប្រាស់ការរចនា ប្រភេទផ្ទៃមុខកាត់ eye-catching Wave ដែលផ្គុំឡើងដោយ ១៦ស្រទាប់ និងធ្វើអោយមានភាពលេខធ្លោ គ្រប់ជ្រុងទាំងអស់នៃទូរស័ព្ទ ផ្សំជាមួយផ្ទៃកោងបែប 3D ដែលជាការរចនាកំរ និងមានភាពងាយស្រួល ក្នុងការកាន់ប្រើប្រាស់។

 

ទូរស័ព្ទនេះប្រើជាមួយ ប្រភេទស៊ីម 4G LTE ទាំង២ស៊ីម(dual SIM/dual standby) នឹងអាចបន្ថែមអង្គចងចាំ បានដល់ទៅ 2TBជាមួយនឹងការទ្រទ្រង់បាននូវ NFC ដែលមានភាពងាយស្រួលបំផុត។

AVAILABILITY & PRICING

ASUS ZenFone Max Pro (M2) ក៏ដូចជា ASUS ZenFone Max (M2) នឹងដាក់ដំណើរការលក់ជា ផ្លូវការឆាប់ៗនាចុងខែមករានេះ។ សូមទទួលយកពត៌មានបន្ថែមតាម រយៈគេហទំព័រហ្វេសប៊ុក ASUS (KH)។

ប្រភព៖ CAMBO-REPORT