Galaxy Note 10 អាច​នឹងបង្ហាញ​ខ្លួន​​ជាមួយ​កាមេរ៉ាទំហំ 64MP ដែល​អាច​ធ្វើ​ការ​ថត​រូប​បាន​កាន់​តែ​ប្រសើរ!

Published Date: Saturday, May 11, 2019 09:06 AM

កាមេរ៉ាស្មាតហ្វូន ក្នុងពេលថ្មីៗនេះគឺ កំពុងអុកឡុកខ្លាំងដែរ ព្រោះកាមេរ៉ាពួកវា ខ្លះដល់ថ្នាក់គេយកទៅ ប្រៀបធៀបនឹងពពួក DSLR ទៀតផងក៏មាន។ អញ្ចឹងហើយយើងអាច ដឹងច្បាស់ថាសមត្ថភាព នៃកញ្ចប់កាមេរ៉ា ស្មាតហ្វូនពិតជាមិនអាច មើលងាយបាននោះឡើយ ដូចថ្មីៗនេះអញ្ចឹង មានខ្លះអាចធ្វើការពង្រីករូបបាន ដបដង រហូតហាសិបដងក៏មាន។ បែបនេះហើយ ដែលយើងអាចថា វាជាសង្គ្រាមកាមេរ៉ាស្មាតហ្វូន យ៉ាងពិតប្រាដក គឺបាននិងកំពុងចាប់ផ្តើមហើយ ដោយមានចាប់ពីមួយគ្រាប់ លោតទៅពីរគ្រាប់ និង បី បួនគ្រាប់កាន់តែខ្លាំង ឬក៏លើសហ្នឹងក៏មាន។ អញ្ចឹងហើយ ចំពោះ Galaxy Note 10 វិញ ប្រាកដជាមិនអាចទេ ដែលគ្មានសមត្ថភាពកាមេរ៉ាខ្លាំងនោះ ព្រោះថាបើសមត្ថភាពកាមេរ៉ានេះ ទាល់តែខ្លាំង ទើបអាចរត់លើផ្លូវ ដែលកំពុងតែកាន់តែក្តៅឡើងៗ និងប្រកួតប្រជែងគ្នា រៀងរាល់ថ្ងៃនេះកើត។

ដូចយើងដឹងស្រាប់ហើយ Samsung Galaxy Note 10 គឺជាម៉ូដែលកំពូល អញ្ចឹងហើយមិនត្រឹមតែ ការរចនារូបរាង អេក្រង់ ល្អប៉ុណ្ណោះទេ កាមេរ៉ាក៏កាន់តែខ្លាំង ទើបអាចប្រជែងនឹងគេឈ្នះ ។ តាមការឱ្យដឹងប្រសិនបើ Galaxy Note 10 មកជាមួយនឹងកាមេរ៉ា 64MP វានឹងមានចំនុច និង គុណភាពនៃកញ្ចប់ កាមេរ៉ាកាន់តែខ្លាំងជាងកាមេរ៉ា ស្មាតហ្វូនដែលបានដាក់បង្ហាញ និងកំពុងចរាចរណ៍លក់ក្នុងទីផ្សារ បច្ចុប្បន្នទៅទៀត។ លក្ខណៈសមប្បត្តិ នៃសែនសឺ 64MP ថ្មី ខាងលើនឹងដើរជាមួយ ISOCELL GW1 ដែលអាចដើរជាមួយនឹង ភិចសែលសែនសឺ ទំហំ 0.8μm ដែលអំណោយផង ដល់ការរៀបចំ បំពាក់ កាមេរ៉ាកាន់តែ ងាយស្រួល។ កញ្ចប់កាមេរ៉ាថ្មីនេះ ប្រើប្រាស់បច្ចេកវិទ្យា pixel-merging Tetracell technology និង Samsung’s latest ISOCELL Plus technology និង អនុញ្ញាត្តិឱ្យ កាមេរ៉ាធ្វើការ ជាមួយនឹងលេនច្រើនគ្រាប់ក្នុង ពេលតែមួយពិសេស សម្រាប់ការថតនៅកន្លែង ខ្សោយពន្លឺ។ ពោលសម្រាប់ប្លង់ ខ្សោយពន្លឺវានឹងធ្វើការ បន្ថយទំហំ មេហ្គាភិចសែល ដើម្បីបង្រួម ភិចសេលចូលគ្នា ជួយឱ្យរូបភាពមាន អុចខ្មៅកាន់តែតិច និង ចាប់ពន្លឺបានកាន់តែល្អ។ កាន់តែពិសេសវា ជួយឱ្យមុខងារ HDR កាន់តែធ្វើការបានល្អ ក្នុងការចាប់ពណ៌ និង កម្រិត Dynamic range កាន់តែប្រសើរ ដោយតាមការអះអាង វាអាចសើ្មមួយភាគពីរ នៃកម្រិតរូបភាពចាប់ ដោយភ្នែកមនុស្ស។

គួរបញ្ជាក់ផងដែរថា តាមការបង្ហើបពី ពត៌មានក្រៅស្រុក សម្រាប់កញ្ចប់កាមេរ៉ា ដែលលោតដល់ទំហំ 64MP នេះក៏អាច នឹងបង្ហាញខ្លួន នៅលើត្រកូល Galaxy S ជំនាន់ក្រោយផងដែរ ។ កាន់តែពិសេសនោះ គឺវាអាចនឹងមិនមែន មានលេនតែពីរ ឫ បីគ្រាប់ទេគឺសែនសឺថ្មីនេះ អាចគាំទ្រលេនច្រើន ជាងនេះផងបើសិនជាក្រុមហ៊ុន អាចធ្វើបាន។

ប្រភព៖ CAMBO REPORT