Galaxy Note 9 អាច​នឹង​មាន​រ៉េម 8GB និង​អង្គ​ផ្ទុក​ទិន្នន័យ 512GB!

Published Date: Tuesday, May 29, 2018 09:36 AM

កាលពីឆ្នាំមុន Galaxy Note 8 បានបង្ហាញខ្លួនជាមួយនឹងកាមេរ៉ាភ្លោះ យ៉ាងឡូយរបស់គេ និងជាទូរសព្ទដំបូងលើលោក ដែលប្រើប្រាស់មុខងារ ទប់លំនឹងលើ Optical លេនទាំងគូបែបនេះ ហើយក៏បាន បន្ថែមនូវទំហំរ៉េមឲ្យដល់ ៦ ជីកាបៃ ផងដែរ។ អញ្ចឹងតើអ្នកនឹង រំពឹងអ្វីខ្លះពី Galaxy Note 9 នៅក្នុងឆ្នាំនេះ? ជាការពិត Galaxy Note និង Galaxy S មានលក្ខណៈ ប្រហាក់ប្រហែលគ្នា មិនលើសគ្នា ប៉ុន្មាននោះទេ ប៉ុន្តែសម្រាប់ Galaxy Note តែងតែមាន លក្ខណៈសម្បត្តិប្រសើរជាង ត្រង់ផ្នែកមួយចំនួន មិនមែនឲ្យស្មើគ្នានោះទេ ទើបធ្វើឲ្យវាមាន កេរ្ដិ៍ឈ្មោះល្បីល្បាញជិត ១០ ឆ្នាំមកហើយ។

សម្រាប់ Galaxy Note 9 ក្នុងឆ្នាំនេះត្រូវបានគេរំពឹងថា វាប្រាកដជាប្រើប្រាស់ នូវឈីប Exynos 9810 ហើយនៅបែប ខាងអាមេរិច គេនឹងប្រើឈីប Snapdragon 845 ដែលវាខុសពី Galaxy S9 នោះទេ ប៉ុន្តែអ្វីដែលអាច ធ្វើឲ្យក្រុមហ៊ុន Samsung ផ្ដោតសំខាន់ បន្ថែមលើពី Galaxy S9 និង Galaxy Note 8 គឺមានប៉ុន្មាន ចំណុចបន្ថែមទៀត ទីមួយគឺរ៉េម ទីពីរអង្គផ្ទុកទិន្នន័យធំ វាក៏អាចនឹងមានចំណុច មួយចំនួនបន្ថែមទៀតផងដែរ គ្រាន់តែនៅមិនទាន់ មានព័ត៌មានលេចធ្លាយ។ សម្រាប់ឆ្នាំមុន Galaxy Note 8 បានឡើងរ៉េមដល់ ៦ ជីកាបៃ ឲ្យលើសពី Galaxy S8 ដែលវាជាជំហ៊ានដ៏ល្អមួយ សម្រាប់អ្នកប្រើប្រាស់ កម្មវីធីច្រើន និងងាយស្រួល រៀបចំល្បឿន Load នៃកម្មវីធី ដែលផ្នែករ៉េមនេះ វាក៏ជាជំនួយដ៏ល្អ មួយផ្នែកធំផងដែរ អញ្ចឹងហើយ ទើបក្រុមហ៊ុន OnePlus, Xiaomi និង ASUS បានព្យាយាម បំពាក់រ៉េមធំៗ។ ហើយចំពោះ Galaxy Note 9 ដែលត្រៀម បង្ហាញខ្លួននេះ តើនឹងអាច បំពាក់រ៉េមដល់ ៨ ជីកាបៃឬទេ ព្រោះ Galaxy S9+ មានរ៉េមដល់ ៦ ជីកាបៃ ហើយនោះ? ភាគរយនៃការ ឡើងរ៉េមដល់ ៨ ជីកាបៃនៃ Galaxy Note 9 គឺមានច្រើន ព្រោះវាមិនមែន ជារឿងប្លែកនោះទេ ជាក់ស្ដែង OnePlus 5 មានរ៉េមដល់ ៨ ជីកាបៃតាំងពីឆ្នាំមុន មកម្ល៉េះ ហើយប្រសិនបើ Samsung បំពាក់រ៉េមធំ ដូចគេបែបនេះ វានឹងកប់ហើយ ព្រោះឆ្នាំ ២០១៨ មិនទាន់លោត ដល់រ៉េម ១០ ជីកាបៃ នៅឡើយទេ។

ចំណែកឯអង្គផ្ទុកទិន្នន័យរបស់ Galaxy Note 9 ក៏អាចនឹងឡើងដល់ ៥១២ ជីកាបៃ ផងដែរ ព្រោះក្រុមហ៊ុន Samsung Electronic បានផលិតចេញនូវ អង្គផ្ទុកទិន្នន័យធំដល់ ៥១២ ជីកាបៃនេះ តាំងពីប៉ុន្មានខែមុន ឯណោះ ប៉ុន្តែមិនបាន បំពាក់លើ Galaxy S9 នោះទេ ប្រហែលជាទុក បំពាក់លើអាវុធធំ Galaxy Note 9 នេះតែម្ដង ម្យ៉ាងវិញទៀត ក្រុមហ៊ុននៅតែរក្សា កន្លែងដាក់មេម៉ូរីបន្ថែម ដល់ប្រិយមិត្ត ដែលមានឯកសារច្រើន ដែលអាច ទ្រទ្រង់ដល់ ៤០០ ជីកាបៃឯណោះ។

 

អញ្ចឹងសម្រាប់ព័ត៌មានលេចធ្លាយអំពី Galaxy Note 9 ដំបូងនេះ យើងអាចដឹងហើយ ថាទំហំរ៉េម និងអង្គផ្ទុកទិន្នន័យ អាចនឹងជាលក្ខណៈសម្បត្តិ ពិសេសរបស់ Galaxy Note 9 ធ្វើឲ្យលើសពី Galaxy S9 បន្ថែមពីនេះ ទៅទៀត ថាមពលថ្មធំ និងបច្ចេកវិទ្យា សាកថ្មលឿន Quick Charge 4+ ក៏បានលេចធ្លាយ ផងដែរ ដូចនេះតើប្រិយមិត្ត រំពឹងអ្វីខ្លះពី Galaxy Note 9 នៅក្នុងខែកក្កដា ខាងមុខនេះ?

ប្រភពៈ CAMBO REPORT