HMD Global បញ្ចេញ Nokia 8.1 ជាផ្លូវការ ​អេក្រង់​ជា​បច្ចេកវិទ្យា HDR10 ប្រើឈីប Snapdragon 710 និង​មាន​តម្លៃ​ខ្ទង់ 450 ដុល្លារ

Published Date: Thursday, December 6, 2018 01:49 PM

ថ្មីៗនេះ ក្រុមហ៊ុន HMD Global ទើបនឹងធ្វើការបញ្ចេញស្មាតហ្វូនជំនាន់ថ្មីម៉ូឌែល Nokia 8.1 ជាផ្លូវការ  ដោយវាជាឈ្មោះថ្មី ស្ថិត​ក្រោម​គម្រោង​ឈ្មោះ​ចាស់ ពីម៉ូឌែល Nokia 7 Plus ហើយសម្រាប់នៅទីផ្សារ ភាគខាងលិច គេអោយឈ្មោះហៅថា Nokia X7។ ចំពោះ​រចនាបថ​រូបរាង​ទាំងមូលរបស់ទូរសព្ទ Nokia 8.1 នេះ គឺមិនមានការផ្លាស់ប្តូរឡើយ គ្រាន់តែខាងក្រុមហ៊ុន បានដាក់កំណែ​អាប់​ដេត​បន្ថែម លើចំនុចមួយចំនួន អោយប្រសើរជាងម៉ូឌែលឈ្មោះចាស់។ ក្នុងនោះ យើងជឿជាក់ថា ប្រិយមិត្តអ្នកអាន ទាំងអស់ ក៏​ប្រហែល​ជា​ចង់ដឹងដូចគ្នា ថាតើទូរសព្ទនេះ មានលក្ខណៈសម្បត្តិយ៉ាងណា? និងមានតម្លៃប៉ុន្មាន?

ដើម្បីជ្រាបបាន កាន់តែច្បាស់ សូមស្វែងយល់ពី លក្ខណៈសម្បត្តិ និងកម្លាំងម៉ាស៊ីន របស់ស្មាតហ្វូននេះ នៅខាងក្រោមៈ

 

•    អេក្រង់ទំហំ 6.18 អ៊ីញ ម៉ូតឆកទ្រវែង (តែអាចបិទបាន)

•    ប្រើប្រាស់កញ្ចក់ប្រភេទ IPS-LCD

•    កម្រិតបង្ហាញរូបភាព 1080 x 2280 ភិចសែល (HDR10)

•    កម្រិត Aspect Ratio 19:9

•    ប្រភេទម៉ាស៊ីន ប្រើបន្ទះឈីប Snapdragon 710

•    CPU ចំនួន 8 គ្រាប់ (2 គ្រាប់ រត់ក្នុងល្បឿន 2.2GHz និង 6 គ្រាប់ រត់ក្នុងល្បឿន 1.8GHz)

•    GPU ប្រភេទ Adreno 616

•    រ៉េមទំហំ 4GB

•    អង្គចងចាំទំហំ 64GB អាចបន្ថែមមេម៉ូរី 400GB

 

 

•    កាមេរ៉ាខាងមុខទំហំ 20 មេហ្គាភិចសែល កម្រិត Aperture f/2.0

•    កាមេរ៉ាភ្លោះខាងក្រោយទំហំ 12 មេហ្គាភិចសែល មានកម្រិត Aperture f/1.8 + 13 មេហ្គាភិចសែល

•    វីដេអូថតបានដល់កម្រិត 4K ភិចស៊ែល ក្នុងល្បឿន 30fps

•    មានសេនស័រស្កេនម្រាមដៃនៅខ្នងខាងក្រោយ

•    ដំណើរការប្រព័ន្ធប្រតិបត្តិការ Android One ផ្នែកលើ Android 9 Pie ចេញពីប្រអប់តែម្តង

•    ថាមពលថ្ម 3500mAh

•    ទ្រទ្រង់ការសាកថ្មលឿន ជាមួយដុំសាក 18W

 

 

ទូរសព្ទនេះ គឺមានជម្រើស 3 ពណ៌ សម្រាប់ជ្រើសរើស រួមមាន ពណ៌ Blue / Silver, ពណ៌ Steel / Copper និងពណ៌ Iron / Steel​។ Nokia 8.1 ត្រូវបានខាងក្រុមហ៊ុន HMD Global ដាក់លក់ជាផ្លូវការ នៅពាក់កណ្តាលខែធ្នូនេះ ឆាប់ៗខាងមុខ ជាមួយតម្លៃខ្ទង់ 450 ដុល្លារ ហើយវាអាចនឹងប្រែប្រួលខ្លះៗ ពេលមកដល់ប្រទេសយើង។

ប្រភពៈ CAMBO REPORT