Honor 10 ស្មាតហ្វូនដែលមានការរចនាខ្លួនភ្លឺរលោង មានអេក្រង់ឆក កាមេរ៉ាភ្លោះ មានលក់នៅក្នុងប្រទេសយើងហើយ!
Published Date: Tuesday, June 5, 2018 11:30 AMរូបរាងស្រស់ស្អាត ភ្លឺរលោងរឹងមាំ គួបផ្សំជាមួយនឹង កាមេរ៉ាដ៏ឆ្លាតវៃ ព្រមជាមួយនឹងកម្លាំងម៉ាស៊ីន អាចបំពេញតម្រូវការ ប្រើប្រាស់ទូទៅបានច្រើន ទាំងអស់នេះត្រូវបានរួម បញ្ចូលគ្នានៅក្នុង Honor 10។
ស្មាតហ្វូន Honor 10 ដែលនាំចូលក្នុង ប្រទេសកម្ពុជាយើងនេះក៏ជា Global Version ផងដែរ មានន័យថាវាផ្តល់ការ ប្រើប្រាស់ទូលំទូលាយ មិនមានជាប់កូដម៉ាស៊ីន ឬត្រូវដោះ Lock អីនោះឡើយ ព្រមទាំងផ្តល់នូវសេវា ទូរសព្ទខ្លាំងផងដែរ។
នេះជាលក្ខណៈសម្បត្តិត្រួសៗរបស់ Honor 10:
– តួខ្លួនទាំងមុខទាំងក្រោយជាកញ្ចក់រលោង មានវ័ន្ធអាលុមមីញ៉ូមព័ទ្ធជុំវិញ
– មានវិមាត្រ 149.6 x 71.2 x 7.7 mm និងទម្ងន់ 153g
– អេក្រង់ 5.84 អ៊ីញ កម្រិត FullHD + (1080 x 2280) pixels, Aspect Ratio 19:9 និងដង់ស៊ីតេអេក្រង់ 432ppi
– បំពាក់ដោយ CPU Octa-Core (4×2.4 GHz Cortex-A73 & 4×1.8 GHz Cortex-A53) និងមានអង្គក្រាហ្វិច Mali G72 MP12
– មានបន្ទះឈីបប្រភេទ Hisilicon Kirin 970 ដើរដោយ Android 8.1 (Oreo) និងមានស្រោបខ្លួនដោយ EMUI 8.1
– មានរ៉េមទំហំ 4GB និងអង្គផ្ទុកទិន្នន័យ 128GB
– កាមេរ៉ាក្រោយមានពីរគ្រាប់ មួយមានទំហំ 16MP Aperture 1.8 ជាកាមេរ៉ាគោល និងមួយទៀតមានទំហំ 24MP។ កាមេរ៉ានេះក៏មានបំពាក់ ជាមួយនឹងបច្ចេកវិទ្យា ឆ្លាតវៃ AI ជំនួយក្នុងការថត ព្រមទាំងអាចថតវីដេអូ បានធំបំផុតដល់ទៅ 4K ផងដែរ។
– កាមេរ៉ាមុខមានទំហំ 24MP Aperture 2.0 អាចថត Selfie បានច្បាស់ល្អ និងអាចថតវីដេអូបានក្នុងកម្រិត FullHD 1080P។
– មានថ្មទំហំ 3400 mAh
ទាំងនេះជាលក្ខណៈសម្បត្តិ មួយចំនួនរបស់ Honor 10 ។ បើសិនជាអ្នកមានចំណាប់ អារម្មណ៍ចង់ក្លាយខ្លួន ជាម្ចាស់ទូរសព្ទដ៏ ស្រស់ស្អាតមួយនេះ អ្នកអាចរកជាវវា បាននៅហាងលក់ ទូរសព្ទសុខលី និង គួងអ៊ីក្នុងតម្លៃ $459 ជាមួយការធានា ពេញមួយឆ្នាំផងដែរ។
ប្រភពៈ CAMBO REPORT