iPhoneជំនាន់ក្រោយអាច នឹងមានស៊ីម២?
Published Date: Tuesday, November 21, 2017 10:42 AMក្រោយពីទទួលបានភាពជោគជ័យលើiPhone X ដែលទើបតែចេញលក់នៅលើទីផ្សារ ក្រុមហ៊ុនAppleត្រូវបានគេរំពឹងថានឹងគិតគូរដល់ការផលិតiPhone ជំនាន់ក្រោយដែលអាចដំណើរការស៊ីម២ និងបំពាក់ទៅដោយប្រព័ន្ធ5Gដែលផ្តល់បទពិសោធន៍អ៊ីនធើណេតដ៏លឿនជាងគេបំផុតសម្រាប់អតិថិជន។
តាមពិតទៅ រឿងទូរស័ព្ទដែលអាចដំណើរការស៊ីម២បាននោះគឺមិនមែនជារឿងថ្មីនោះទេ។តួយ៉ាងក្រុមហ៊ុនSamsung និង Xiaomi បានផលិតស្មាតហ្វូនជំនាន់ក្រោយៗមានបំពាក់បច្ចេកវិទ្យានេះយូរណាស់មកហើយ។
យ៉ាងណាក៏ដោយ បើយោងលោក Ming-Chi Kuoដែលជាអ្នកវិភាគផលិតផលAppleដ៏ល្បីឈ្មោះនោះ បានឱ្យដឹងថាផលិតផល iPhone ជំនាន់ក្រោយដែលនឹងចេញលក់នៅពាក់កណ្តាលឆ្នាំ២០១៨នោះនឹងអាចភ្ជាប់ជាមួយនឹងប្រព័ន្ធដំណើការស៊ីម២ដែលអាចទ្រទ្រង់ប្រព័ន្ធLTEនៅលើស៊ីមទាំង២តែម្តង។ មានន័យថា iPhoneជំនាន់ក្រោយនោះមានសមត្ថភាពប្រើប្រព័ន្ធអ៊ីនធើណេតលឿនបំផុតនៅលើស៊ីមទាំង២ ខណៈស្មាតហ្វូនស៊ីម២ផ្សេងៗមិនទាន់អាចធ្វើបាននោះឡើយ។
លោកKuo ជឿថាiPhone ជំនាន់ក្រោយនោះ នឹងជ្រើសយកប្រព័ន្ធដំណើរការ XMM7560របស់ Inter បន្ថែមទៅលើប្រព័ន្ធSDX 20 របស់Qualcommបច្ចុប្បន្នដើម្បីបង្កើនសមត្ថភាពWirelessកាន់តែលឿនថែមទៀត។ យ៉ាងក៏ដោយ នេះគឺគ្រាន់តែជាការប៉ាន់ស្មានរបស់អ្នកវិភាគតែប៉ុណ្ណោះ លទ្ធផលយ៉ាងណា គេត្រូវចាំមើលរហូតដល់ក្រុមហ៊ុនApple ចេញផលិតiPhone ជំនាន់ថ្មីក្នុងឆ្នាំ២០១៨ខាងមុខ៕
ប្រភព៖ Gadgets
ប្រែសម្រួលដោយ៖ KoungY Phone Shop