iPhone 8 និង 8 Plus ពណ៌​ក្រហម​នឹង​បង្ហាញ​ខ្លួន​ក្នុង​សប្ដាហ៍នេះ!

Published Date: Monday, April 9, 2018 10:17 AM

កាលពីឆ្នាំមុន iPhone 7 និង 7 Plus ពណ៌ក្រហមបានធ្វើឲ្យផ្អើល News Feed របស់បណ្ដាញសង្គមនានា ម្ដងរួចមកហើយ ដោយសារតែវាគឺជា ពណ៌ថ្មីដំបូង ដែលមិនធ្លាប់មាន នៅលើ iPhone នោះទេ ហើយវាក៏ស្រស់ ស្អាតប្លែក បែបលេចធ្លោ ថែមទាំងមានតម្លៃ ថ្លៃទៀតផង។ អញ្ចឹងឆ្នាំនេះ ក៏អាចនឹងមានវត្តមាន របស់ iPhone 8/8+ ពណ៌ក្រហមផងដែរ ហើយវាអាចនឹងចេញ នាក្នុងសប្ដាហ៍នេះតែម្ដង បើតាមព័ត៌មាន ផ្លូវការពី MacRumor និង Bloomberg។

នេះគឺជារឿងប្លែកថ្មីទៀតហើយ ដោយអ្នកស្រលាញ់ iPhone 8/8+ ទាំងអស់ នឹងមានឱកាសបាន ទទួលនូវពណ៌ថ្មីមួយទៀត ប្លែកស្អាតពីគេ ដែលមានភាពស្រស់ ស្អាតជាងមុន និងជួយលើកសម្រស់ របស់ iPhone 8 និង 8 Plus ឲ្យទាក់ទាញផងដែរ ព្រោះខ្នងកញ្ចក់ ខាងក្រោយរបស់វា និងចាំងភ្លឺស្អាត លេចធ្លោជាង ពណ៌ប្រាក់ (Silver), ពណ៌ខ្មៅ (Space Gray), និងពណ៌មាស ផ្កាឈូក (Rose Gold) ទៅទៀត។ ប៉ុន្តែគួរឲ្យសោកស្ដាយ ដែលព័ត៌មាន របស់វានេះ មិនបានបញ្ជាក់លំអិត នៅឡើយទេ ពោលគឺបានបង្ហាញ តែព័ត៌មានបង្ហាញខ្លួន របស់ iPhone 8/8+ នាក្នុង សប្ដាហ៍នេះប៉ុណ្ណោះ មិនទាន់ដឹងថ្ងៃច្បាស់ ហើយសម្រាប់យើង iPhone X ពណ៌ក្រហម ក៏យើងមិនទាន់ដឹងថា វាបង្ហាញខ្លួនឬ ក៏អត់ដែរ។ ប៉ុន្ដែបើតាមអ្នក គាំទ្ររបស់ Apple គឺគេចង់បាន iPhone X RED ជាង iPhone 8/8+ ដូចដែលយើងបានដឹងថាហើយ រូបរាងរបស់ iPhone 8/8+ គឺមានលំនាំស្ទើរ ទាំងស្រុងដូច iPhone 7/7+ អញ្ចឹងវាមិនសូវជាទាក់ទាញ ជាងឆ្នាំមុន ប៉ុន្មាននោះទេ ហើយអេក្រង់របស់វា ក៏មិនលេចធ្លោដែរ ទើបមិនសូវមាន អ្នកទិញប្រើ មានតែ iPhone X ប៉ុណ្ណោះ ដែលទាក់ចិត្ត អតិថិជនបានច្រើន អញ្ចឹងគេ រំពឹងចង់បាន iPhone X RED ច្រើនជាង។

យ៉ាងណាក៏ដោយ យើងនឹងចាំមើលការ បង្ហាញខ្លួនរបស់ iPhone ពណ៌ក្រហមថ្មីនេះ នាពេលឆាប់ៗយ៉ាងខ្លី ខាងមុននេះ ចង់ដឹងថា វានឹងមាន វត្ដមានម៉ូឌែល iPhone X ឬក៏អត់ ហើយពណ៌ថ្មីជាមួយ កញ្ចក់នេះ វាស្អាតប៉ុណ្ណា? គួរបញ្ជាក់ផងដែរ ការផលិត iPhone ពណ៌ក្រហមនេះ ក្រុមហ៊ុន Apple គឺត្រូវសហការ ជាមួយមូលនិធិ RED ជួយឧបត្ថម្ភ ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺអេដស៍ ដែលភាពច្រើន គឺកើតនៅមាននៅក្នុង ប្រទេសចំនួន ៨ នៅក្នុងទ្វីប អាហ្វ្រិច ដូចជា៖ ហ្គាណា, កេនយ៉ា, ឡេសូតូ, រ៉្វាន់ដា, អាហ្វ្រិចខាងត្បូង, ស្វាហ្ស៊ីឡិន, តង់ហ្សានី, និង ហ្សាំប៊ី ជាដើម។

Credit: Cambo Report