Mi Fold ឬ Mi Flex បត់អេក្រង់បាន អាច​នឹង​ចេញ​ឆាប់ៗ​នេះ​ក្នុង​តម្លៃ​តែ 999$ ប៉ុណ្ណោះ

Published Date: Monday, March 18, 2019 09:17 AM

ឆ្នាំ 2019 យុទ្ធសាស្ត្រទីផ្សារ ក៏ដូចជាការសម្រេចជោគជ័យនូវបច្ចេកវិទ្យាថ្មីៗ បានបង្វែរនូវទិសដៅស្មាតហ្វូនហក់​ទៅកាន់តែមាន​ភាព​ច្នៃប្រឌិត និងប្លែកជាងមុន នោះគឺអេក្រង់អាចបត់បាន អាចប្រើប្រាស់ជាស្មាតហ្វូនអេក្រង់ល្មម ឬបើកពន្លា ដើម្បីប្រើជាស្មាតហ្វូន​មាន​អេក្រង់​ធំដូចទៅនឹងថេប្លេត។ ជុំវិញរឿងនេះ Xiaomi ក៏មិនខុសពីក្រុមហ៊ុនធំៗផ្សេងទៀតដែរ គឺបាននឹងកំពុងធ្វើការ​លើ​គម្រោង​ថ្មី ក្នុងការបញ្ចេញស្មាតហ្វូនបត់អេក្រង់បានរបស់ខ្លួនជាលើកដំបូង ដែលលក់ក្នុងកញ្ចប់ទឹកប្រាក់ធូរថ្លៃជាង​គេច្រើនតាមដែលអាច​ធ្វើទៅបាន។

 

យោងតាមប្រភពព័ត៌មានបានចេញផ្សាយឲ្យដឹងថា Xiaomi នឹងបញ្ចេញស្មាតហ្វូនបង់អេក្រង់បានដូចទៅនឹង Galaxy Fold និង Mate X ដែរ ជាមួយនឹងឈ្មោះហៅថា Mi Fold ឬ Mi Flex ដែលអាចនឹងប្រកាសចេញក្នុងព្រឹត្តិការណ៍ដាច់ដោយឡែក និងពិសេស​ប្រចាំ​ឆ្នាំ 2019 នេះ ត្រៀមនឹង ឬអាចប្រព្រឹត្តិទៅនៅចន្លោះខែមេសា ទៅខែមិថុនា ខាងមុខ ជាមួយនឹងតម្លៃត្រឹមតែ USD 999 ប៉ុណ្ណោះ គឺធូរថ្លៃជាងផលិតផលរបស់ Samsung និង Huawei ច្រើនមែនទែន។ ជាងនេះទៅទៀត វាអានឹងប្រើប្រាស់អេក្រង់ល្អ ប្រភេទ OLED ផលិតឡើងដោយក្រុមហ៊ុន Visionox Technology ជាមួយនឹងកម្រិតបង្ហាញរូបភាពបានច្បាស់ដិតពណ៌ ថែម​ទាំង​ប្រើប្រាស់ឈីប Snapdragon 855 មាន RAM 10GB និងអង្គផ្ទុកទិន្នន័យ 256/512GB តាមការជ្រើសរើសទៀតផង។

 

យ៉ាងណាក៏ដោយ នេះគ្រាន់តែជាដំណឹងដំបូងរបស់ស្មាតហ្វូនបត់អេក្រង់បានរបស់ Xiaomi ប៉ុណ្ណោះ ឆាប់ៗខាងមុខនេះ បើដំណឹង​នេះ​ពិតជាត្រឹមត្រូវមែននោះ យើងនឹងទទួលបានព័ត៌មានបន្ថែមទៀត ហើយសម្រាប់អ្នកដែលចង់ភ្លក្សរសជាតិស្មាតហ្វូនបត់អេក្រង់ ដោយមិនចង់ចំនាយទឹកប្រាក់ច្រើន អាចរង់ចាំមើល Mi Fold / Mi Flex សិនក៏បាន ព្រោះវានឹងមានលក្ខណៈសម្បត្តិខ្លាំងទៅលើ​ផ្នែកកម្លាំងម៉ាស៊ីន តែសម្រាប់រចនាបថបែបណានោះ មានតែរង់ចាំមើលទាំងអស់គ្នានាពេលក្រោយទៀតឬអាច​ស្រដៀងទៅនឹង​វីដេអូខាង​ក្រោមនេះ៖

 

ប្រភព៖ CAMBO REPORT