Nokia ផ្តល់​តម្លៃ​ពិសេស និង​កាដូ​ជា​ច្រើន​ដល់​អតិថិជន​រាល់​ការ​ជាវ Nokia 2.1 និង 6.1 Plus!

Published Date: Thursday, October 25, 2018 08:21 AM

Nokia ត្រឡប់មកវិញជាថ្មី​ ម្តងទៀតហើយដោយលើកនេះ ក៏នាំយកនូវស្មាតហ្វូន ម៉ូឌែលចុងក្រោយរបស់ខ្លួន ជាមួយនឹងរចនាបថថ្មី កាន់តែស្រស់ស្អាតជាងមុន អេក្រង់ឆក និងជាលក្ខណៈ Full-Display ជាមួយនឹងការបង្កើន សមត្ថភាពកាមេរ៉ាផងដែរ។ លើសពីនេះក្រុមហ៊ុន ក៏បានបញ្ចេញស្មាតហ្វូន លំដាប់ថវិកាមួយម៉ូឌែលទៀត សម្រាប់តម្រូវការប្រចាំថ្ងៃសម្រាប់អ្នកទូទៅ។ ស្មាតហ្វូនទាំងពីរនេះមានដូចជា Nokia 6.1 Plus និង Nokia 2.1:

 

ទាំងនេះជាលក្ខណៈសម្បត្តិ Nokia 6.1 Plus:

–    មានតួខ្លួនទាំងមុខទាំងក្រោយស្រោបដោយកញ្ចក់ និងមានវ័ន្ធព័ទ្ធជុំវិញជាអាលុយមីញ៉ូម

–    អេក្រង់ 5.8 អ៊ីញ Notch Full-Display ប្រភេទ IPS LCD, FullHD+ (1080 x 2280) pixels, Aspect Ratio 19:9 និងមានដង់ស៊ីតេអេក្រង់ 432 ppi

–    កាមេរ៉ាក្រោយពីរគ្រាប់មួយមានទំហំ 16MP និងមួយទៀតមានទំហំ 5MP

–    កាមេរ៉ាមុខទំហំ 16MP

–    មាន CPU Octa-Core រត់បានល្បឿន 1.8 GHz, GPU Adreno 509, និងមានឈីប ជាប្រភេទ Snapdragon 636 និងដើរដោយ Android One 8.1

–    មានរ៉េមទំហំ 4GB និង ROM 64GB ដែលអាចថែម SD Card ក្រៅបាន

–    អាចដំណើរការស៊ីមកាតបានពីរជាមួយនឹងរន្ធ Hybrid

–    មានសេនសឺស្កេនម្រាមដៃ

–    មានថ្មទំហំ 3060 mAh និងមុខងារសាកបញ្ចូលបានលឿនជាមួយនឹងរន្ធសាកប្រភេទ C

 

សម្រាប់លក្ខណៈសម្បត្តិរបស់ Nokia 2.1 វិញមានដូចជាៈ

–    មានតួខ្លួនជាផ្លាស្ទីកស្វិត និងមានវ័ន្ធព័ទ្ធជុំវិញជាអាលុយមីញ៉ូម

–    អេក្រង់ 5.5 អ៊ីញ ប្រភេទ IPS LCD, HD (720 x 1280) pixels, Aspect Ratio 16:9 និងមានដង់ស៊ីតេអេក្រង់ 267 ppi

–    កាមេរ៉ាក្រោយមានទំហំ 8MP

–    កាមេរ៉ាមុខទំហំ 5MP

–    មាន CPU Quad-Core រត់បានល្បឿន 1.4 GHz, GPU Adreno 308, និងមានឈីប ជាប្រភេទ Snapdragon 425 និងដើរដោយ Android Go 8.1

–    មានរ៉េមទំហំ 1GB និង ROM 8GB ដែលអាចថែម SD Card ក្រៅបានដល់ 128GB

–    អាចដំណើរការស៊ីមកាតបានពីរ

–    មានថ្មទំហំ 4000 mAh ដែលក្រុមហ៊ុនអះអាងថាអាចប្រើបានដល់ទៅពីរថ្ងៃ

 

សម្រាប់ប្រិយមិត្តដែលជា Fan របស់ Nokia និងចង់ជាវមួយក្នុងចំណោមពីរនេះយកទៅប្រើប្រាស់នោះ សូមរួសរាន់រឡើងព្រោះពេលនេះ ក្រុមហ៊ុនក៏មានប្រូម៉ូសិន និងការបន្ថែមជូននូវកាដូផងដែរដោយៈ

–    Nokia 6.1 Plus មានតម្លៃ $269 និងមានការបន្ថែមជូន Case ការពារ, Screen, កាតាបស្ពាយរបស់ Nokia, និងស៊ីម Cellcard ដែលអាចប្រើ Internet ដោយឥតគិតថ្លៃពេញមួយឆ្នាំ (10GB/ខែ)

–    Nokia 2.1 មានតម្លៃ $115 និងមានការថែមជូន Case ការពារ, Screen, កូនកាតាបស្ពាយចង្កេះរបស់ Nokia និងស៊ីម Cellcard ដែលអាចប្រើ Internet ដោយឥតគិតថ្លៃពេញមួយឆ្នាំ (10GB/ខែ)

 

អ្នកអាចរកជាវវា + Promotion បាននៅហាងលក់ទូរសព្ទ គួង អ៊ី ទាំងបីសាខា។

ប្រភពៈ​ CAMBO REPORT