Nokia 9 “Pureview” អាចនឹង​មាន​អ្នក​ពេញ​ចិត្ត​ច្រើន បើដូច​វីដេអូ​ពាណិជ្ជកម្ម​ដែល​បែក​ធ្លាយនេះ!

Published Date: Thursday, January 3, 2019 10:27 AM

យោងតាមប្រភពព័ត៌មានលេចធ្លាយជាច្រើន កាលពីចុងឆ្នាំ 2018 កន្លងទៅដែលបានបង្ហាញថា Nokia 9 “Pureview” ជា​ស្មាតហ្វូន​មាន​កាណុង​កាមេរ៉ា​ខាង​ក្រោយច្រើន ដូចជាភ្នែកម្នាស់ មានអេក្រង់លាតធំទ្រវែង និងគ្មានម៉ូតឆកណាមួយឡើយ។ ស្មាតហ្វូននេះ ត្រូវ​បាន​គេ​រំពឹងថា វាអាចនឹងត្រូវប្រកាសចេញ ជាផ្លូវការ ពីក្រុមហ៊ុន HMD Global នៅចុងខែមករា ឆ្នាំ 2019 (ក្នុងសប្តាហ៍ទី 4)។

ស្របពេលដែលទូរសព្ទ Nokia 9 “Pureview”  មិនទាន់ប្រកាសចេញផងនោះ គឺថាស្រាប់តែឥលូវនេះ វីដេអូពាណិជ្ជកម្មថ្មីមួយ ត្រូវ​បាន​បែកធ្លាយ និងត្រូវបានគេ Share ចែកចាយពេញបណ្តាញសង្គមអ៊ីនធើណេត។ ក្នុងវីដេអូនោះ យើងបានឃើញយ៉ាងច្បាស់ថា ទូរសព្ទដែលបង្ហាញចេញមក គឺជារូប Nokia 9 “Pureview”  ហ្នឹងតែម្តង ជាមួយអេក្រង់លាតទ្រវែង គ្មានម៉ូតឆក និងមាន​កាណុង​កាមេរ៉ា​ខាងក្រោយច្រើន ដូចជាភ្នែកម្នាស់មែន។ ដើម្បីអោយកាន់តែច្បាស់ ថាក្នុងវីដេអូនោះ បានបង្ហាញអ្វីខ្លះ សូមទស្សនា ដូចខាង​ក្រោម៖

 

សរុបមក យោងតាមការបង្ហាញនៅក្នុងវីដេអូ គឺទូរសព្ទ Nokia 9 “Pureview” មានអេក្រង់ 5.99 អ៊ីញ ជា Pure Display អាចបង្ហាញ​រូបភាព​កម្រិត 2K និងជាអេក្រង់ដែលប្រើបច្ចេកវិទ្យា HDR10 ជាពិសេស អាចស្កេនម្រាមដៃលើអេក្រង់បាន។ វាប្រើប្រាស់ឈីប Snapdragon 845 អាចសាកថ្មលឿនឥតខ្សែ, ដើរដោយ Android One និងមានភ្នែកកាមេរ៉ាក្រោយច្រើន ដោយក្នុងចំនោម​ភ្នែក​ទាំង 7 ភ្នែកនោះ វាមានកាណុងកាមេរ៉ា 5 គ្រាប់ សហការជាមួយ ZEISS ដែលគេរំពឹង កាមេរ៉ាទាំងនោះ មានមុខងារខុសៗគ្នាដូចជា លេន​គោលសម្រាប់ថតធម្មតា, Telephoto សម្រាប់ពង្រីកចូល, Monochrome សម្រាប់រូបភាពសខ្មៅ, Blur សម្រាប់ផលិត​រូប​ព្រាល, និងចុងក្រោយគឺ Multi-lens Pixel សម្រាប់សំយោគកាមេរ៉ាទាំងអស់ និងសម្គាល់ស្ថានភាពដើម្បី ថតបញ្ចូលគ្នា ហើយក៏​ឃើញ​មាន​ភ្លើង Flash មួយគ្រាប់ និងមួយទៀតអាចជា Laser ចាប់ចំណុច Focus។

ប្រភព៖ CAMBO REPORT