OnePlus 6T បាន​បង្ហាញ​បច្ចេក​វិទ្យា​ស្កេន​ម្រាម​ដៃ​លើ​អេក្រង់​ហើយ!

Published Date: Monday, October 1, 2018 10:13 AM

OnePlus ព្យាយាមវិវឌ្ឍន៍បច្ចេកវិទ្យាថ្មីៗ នៅលើកំពូលទូរសព្ទរបស់ខ្លួន បានលឿនល្អមែន និងមិនធ្វើឲ្យពួកវា នៅមួយកន្លែងឡើយ ជាក់ស្ដែងម៉ូឌែល T នៅលើលេខ ៦ ដែលត្រៀមបង្ហាញខ្លួននេះ វានឹងលេចធ្លោ កាន់តែច្រើនទៀតហើយ ទៅលើផ្នែក រចនាខាងមុខ។ គិតពី OnePlus 6 បន្ទាប់ពីអេក្រង់ល្អ វាក៏កាត់គែមខ្លី, បន្ទាប់ពីកាត់គែមខ្លី វាក៏កាត់ឆកចោលទៀត និងប្រើ Notch តំណក់ទឹក, បន្ទាប់ពីគែមខ្លី គ្មានឆកហើយ វានឹងបន្ថែមបច្ចេកវិទ្យា ស្កេនម្រាមដៃ លើអេក្រង់ទៀត។ ដូចនេះអ្នកកាន់តែ OnePlus 6T នឹងមិនច្រលំ ជាមួយ OnePlus 6 នោះទេ។

 

 

វីឌីអូខាងលើដែរ ក្រុមហ៊ុន OnePlus បានបង្ហាញនោះ គឺបញ្ជាក់យ៉ាងច្បាស់ថា OnePlus 6T នឹងប្រើប្រាស់បច្ចេកវិទ្យា ស្កេនម្រាមដៃលើអេក្រង់ផ្ទាល់ នៅក្នុងល្បឿនលឿន ដែលគេដាក់រហ័ស នាមថា Unlock The Future ហើយនៅលើនោះ គេក៏បានបញ្ជាក់ថា It’s coming ផងដែរ។ ពិតជាពិសេសត្រង់ថា ការស្កេនម្រាមដៃ នៅខាងក្រោយ វាពិតជាពិបាក នៅពេលដែលអ្នកដាក់ទូរសព្ទ នៅលើតុ អញ្ចឹងការស្កេនលើអេក្រង់នេះ វាឡូយ ហើយក៏រំលឹកទៅលើ សម័យដែលទូរសព្ទ មានប៊ូតុងខាងមុខ និងទ្រនាប់ស្កេនម្រាម ដៃផងដែរ។

OnePlus 6T មានពាក្យស្លោកទូរសព្ទគឺ Unlock the Speed និងបច្ចេកវិទ្យា ស្កេនម្រាមដៃ Unlock the Future ទៀត បញ្ជាក់ថាពួកវា នឹងលឿនណាស់។ OnePlus ដឹងច្បាស់ថា ល្បឿននិងតម្លៃ វាប្រហែលជាមិនធ្វើឲ្យ អ្នកគាំទ្រគ្រប់គ្នា ភ្ញាក់ផ្អើលនោះទេ ព្រោះគេដឹងទម្លាប់ របស់ OnePlus ទៅហើយ ដូចនេះហើយ គេនឹងព្យាយាមបំពាក់ បច្ចេកវិទ្យាថ្មីៗបន្ថែម ដើម្បីឲ្យទឹកលុយ សាកសមនឹងទទួលបាន ការគាំទ្រកាន់តែច្រើន ដោយសារតែ POCOPHONE បានមកលុកលុយ។ អញ្ចឹងយើងដឹង ហើយថា OnePlus 6T មានកម្លាំងម៉ាស៊ីន ដូចទៅនឹង OnePlus 6 ដែរ ប៉ុន្តែមានអេក្រង់ថ្មី, កាមេរ៉ាភ្លោះ ខាងក្រោយថ្មី, ថាមពលថ្ម ៣,៧០០ មីលីអំពែ, អាចនឹងពាក់អាវក្រោះ ការពារទឹក ប៉ុន្តែរន្ធដោតកាស ៣.៥ មីលីម៉ែត្រ ត្រូវបានសម្លាប់ ចោលហើយ។

ប្រភពៈ CAMBO REPORT