Sony XZ2 Premium ស្មាតហ្វូនកម្លាំង​ម៉ាស៊ីន​យក្ស មាន​លក់​នៅ​ក្នុង​ទី​ផ្សារ​យើង​ហើយ ជា​មួយ​កញ្ចប់​តម្លៃ​ធូរ​ថ្លៃ​ជាង ទី​ផ្សារ​ក្រៅ​ស្រុក​ខ្ទង់ $100!

Published Date: Monday, September 3, 2018 02:48 PM

ខ្ញុំជឿថា មានប្រិយមិត្តរបស់យើង បានទស្សនាវីដេអូបង្ហាញពី XZ2 Premium របស់ Sony ពីក្រុមការងារខេមបូរីផត រួចមកហើយ ដែលវាគឺជាស្មាតហ្វូត ដែលមានសមត្ថភាពខ្ពស់ និងមានរូបរាងស្រស់ស្អាត ក៏ដូចជា ស្ថិតនៅលំដាប់ជួរមុខ នៃតារាងស្មាតហ្វូនកំពូលក្នុង ពេលបច្ចុប្បន្ននេះផងដែរ។

 

 

XZ2 Premium ត្រូវបានគេមើលរំលងច្រើន នេះក៏ព្រោះតែ XZ3 កូនពៅជំនាន់ក្រោយរបស់ Sony នឹងមានវត្តមានក្នុងទីផ្សារ នៅក្នុងពេលឆាប់ៗនេះផងដែរ។ ប៉ុន្តែមិនមែនមានន័យថា វាលក់មិនចេញនោះទេ XZ2 Premium ទទួលបានការពេញនិយមខ្លាំង នៅក្នុងទីផ្សារក្រៅប្រទេស ជាមួយនឹងតម្លៃក៏មិនថោកនោះដែរ ដល់ទៅខ្ទង់ 1ខ្ទាស់ធំឯណោះ។ អ្វីដែលពិសេសសម្រាប់ក្នុង ទីផ្សាររបស់កម្ពុជាយើង គឺវាមានតម្លៃធូរ ថ្លៃជាងទីផ្សារ ក្រៅប្រទេសច្រើន ដែលបច្ចុប្បន្ននេះ តម្លៃខ្លួនរបស់ XZ2 Premium នៅក្នុងប្រទេសយើងត្រឹមតែ $899 ដោយភ្ជាប់មកជាមួយនឹង ការធានាត្រឹមត្រូវទៀតផង។

 

 

ទាំងនេះគឺជាលក្ខណៈសម្បត្តិត្រួសៗរបស់ Sony XZ2 Premium:

–    អេក្រង់ 5.8 អ៊ីញ IPS LCD កម្រិតបង្ហាញរូបភាពដល់ទៅ 4K (3840 x 2160) pixels ជាមួយនឹងដង់ស៊ីតេអេក្រង់ 765ppi

–    មានកាមេរ៉ាក្រោយពីរគ្រាប់ (19MP និង 12MP) ប្រើប្រាស់បច្ចេកវិទ្យា Laser សម្រាប់ Focus និងអាចថតវីឌេអូបានដល់កម្រិត 4K

 

–    កាមេរ៉ាមុខ 13MP ធំល្មមសម្រាប់មុខងារ Selfie

–    ដំំណើរការដោយ Android 8.0 (Oreo) ជាមួយនឹង CPU Octa-Cores រត់បានក្នុងល្បឿន 2.7 GHz, GPU Adreno 630 និង បន្ទះឈីប Snapdragon 845

 

–    មានរ៉េមទំហំ 6GB ជាមួយនឹង ROM 64GB + SD Cards (លោតដល់ 512GB)
–    មានថ្មទំហំ 3540 mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មបានលឿន

 

–    អាវក្រោះការពារធូលី និងទឹក IP65/IP68
–    ជម្រើសពណ៌ ខ្មៅ និងប្រាក់

 

ដូចនេះសម្រាប់ Fan របស់ Sony ដែលមានបំណងចង់ធ្វើជាម្ចាស់របស់ Sony XZ2 Premium អ្នកអាចរកជាវវាបាននៅ តាមបណ្តាហាងលក់ទូរសព្ទ នានាជាមួយនឹង ការធានាត្រឹមត្រូវផងដែរ។

វីដេអូពិពណ៌នាលើ Sony XZ2 Premium ដោយ Cambo Report!

ប្រភពៈ CAMBO REPORT