vivo V15 Pro ត្រូវបាន​លេចមុខ​ជាផ្លូវ​ការ​ហើយ ជាមួយនឹង​កាម៉េរា​លោត​ចេញ​ពី​តួខ្លួន!

Published Date: Saturday, February 9, 2019 08:33 AM

នាពេលថ្មីៗនេះ ក្រុមហ៊ុន vivo ទើបនឹងបានបង្ហើបអំពីស្មាតហ្វូនម៉ូឌែល V15 Pro ដែលជាស្មាតហ្វូនជំនាន់ថ្មី មានបំពាក់ ដោយ កាម៉េរា លោតចេញពីតួខ្លួន ដូចទៅនឹង vivo NEX S អញ្ចឹងដែរ។ ​ក្រុមហ៊ុន vivo ក៏បានដាក់បង្ហាញថា សេនស័រកាម៉េរា​នៅក្នុង​នោះ នឹង​មាន​ទំហំ​ដល់​ទៅ 32MP ឯណោះ ហើយនៅលើ vivo V15 Pro ក៏ឃើញមានភ្ជាប់មកជាមួយ បច្ចេកវិទ្យាស្កេនម្រាមដៃ​លើ​អេក្រង់​ថែមទៀតផង។

ក្រុមហ៊ុន vivo នៅមិនទាន់បានប្រកាសប្រាប់អំពីឈ្មោះរបស់សេនស័រកាម៉េរាមុខ 32MP នេះ ឬក៏ផលិតដោយក្រុមហ៊ុនណាឲ្យ​បាន​​ច្បាស់​នៅ​ឡើយ​ទេ ក៏ប៉ុន្ដែបើយោងទៅតាមអ្នកវិភាគ បានបង្ហាញថាសេនស័រកាម៉េរានេះ អាចជាសេនស័រ 32MP GD1 ដែល​ទើប​នឹង​ត្រូវបាន​ដាក់​ប្រកាស​ដោយក្រុមហ៊ុន Samsung ផងដែរ។ បើសិនជា vivo V15 Pro ពិតជា​ប្រើ​ប្រាស់​សេនស័រ​កាម៉េរា​ជំនាន់ថ្មីនេះមែន នោះ​វា​នឹង​មាន​លក្ខណៈ​ពិសេសសម្រាប់ថត HDR បាន ហើយព្រមទាំងបច្ចេកវិទ្យា Electronic Image Stabilization សម្រាប់ទ​ប់​រំញ័រ​ក្នុង​ការ​ថត​ថែម​ទៀត​ផង ក៏ប៉ុន្ដែសម្រាប់ពេលបច្ចុប្បន្ននេះ គឺនៅមិនទាន់ដឹងច្បាស់នៅឡើយទេ។ លើសពីផ្នែកសេនស័រកាម៉េរា យើងក៏បានឃើញមាន បច្ចេក​វិទ្យា​ស្កេនម្រាមដៃលើអេក្រង់ ដូចមាននៅលើ vivo V11 Pro អញ្ចឹង​ដែរ ដោយសង្ឃឹមថានឹងអាចមានល្បឿនលឿន នៅលើម៉ូឌែល​ថ្មីមួយ​នេះ​។

 

***សូមទស្សនាវីដេអូខាងក្រោម ដែលបង្ហាញអំពីឃ្លីបពាណិជ្ជកម្ម នៃ vivo V15 Pro នេះ៖

 

សរុបមក តម្លៃជាផ្លូវការមិនទាន់ត្រូវបានប្រកាសនៅឡើយទេ ក៏ប៉ុន្តែបើយោងទៅតាមពត៌មានលេចធ្លាយ នោះ Vivo V15 Pro នឹងអាចដាក់​លក់​នៅក្នុងតម្លៃប្រហាក់ប្រហែល $280 ទៅដល់ $420 ដុល្លារផងដែរ (បញ្ជាក់តម្លៃអាចមានការប្រែប្រួល) ហើយ​ក្រុមហ៊ុន vivo នឹងដាក់​បង្ហាញ​ស្មាតហ្វូនម៉ូឌែល V15 Pro ថ្មីនេះចេញជាផ្លូវការ នៅក្នុងប្រទេសឥណ្ឌា នាថ្ងែទី 20 ខែកុម្ភៈ ឆ្នាំ 2019 ឆាប់ៗនេះហើយ។

 

ប្រភព៖ CAMBO REPORT