Xiaomi បានចាប់​ផ្តើម​ធ្វើ​ការ​លើ MIUI 11 ហើយ!

Published Date: Saturday, January 12, 2019 09:27 AM

កាលពីក្នុងខែមិថុនា ឆ្នាំ 2018 ក្រុមហ៊ុន Xiaomi បានចាប់ផ្ដើមបញ្ចេញ MIUI 10 ទៅឲ្យទាំងស្មាតហ្វូនថ្មី និងចាស់របស់ខ្លួន ក៏​ប៉ុន្ដែ​មិន​ទាន់​បានកន្លះឆ្នាំផង MIUI ជំនាន់ទី 11 ក៏បានលេចឡើង ហើយត្រូវបានចាប់ផ្ដើមធ្វើការអភិវឌ្ឍន៍ទៅហើយ។ ក្រុមហ៊ុន Xiaomi ក៏បាន​បញ្ជាក់​ប្រាប់​ថា MIUI  ជំនាន់ថ្មីខាងមុខនេះ និងមានការរចនាបថរូបរាងថ្មីខុសប្លែកពី MIUI ជំនាន់មុនៗ ដូច្នេះយើងនឹងអាច​សង្ឃឹម​ឃើញមាន ចំណុចប្រទាក់និងការកែប្រែទៅលើ UI ច្រើននៅពេលដែល ដាក់ចេញជាផ្លូវការនាពេលខាងមុខ។

កាលពីប៉ុន្មានថ្ងែមុននេះ Xiaomi បានរៀបចំកិច្ចប្រជុំមួយ នៅក្នុងប្រទេសចិន និងមានសុន្ទរកថាទាក់ទងនឹង MIUI 11 ហើយក៏ជាថ្ងែ​ចាប់​ផ្ដើម​បើកការអភិវឌ្ឍន៍ UI ជំនាន់ថ្មីនេះផងដែរ។ ហេតុដោយសារ ការដាក់បញ្ចេញ  MIUI ជំនាន់ថ្មីៗក្នុងរយៈពេល 2 ឆ្នាំចុង​ក្រោយ​​នេះ ហាក់ដូចជាមិនមានអ្វីខុសប្លែកច្រើននោះឡើយ ដូច្នេះទើបបានជាក្រុមហ៊ុន Xiaomi មានគំនិតក្នុងការបង្កើត MIUI 11 នេះ​ឡើង។ បើយោងទៅតាមការធ្វើបទបង្ហាញនោះ យើងអាចបញ្ជាក់ថា MIUI 11 នឹងទទួលបានរូបរាងថ្មីប្លែក ហើយល្បឿន​កាន់តែ​លឿន​ជាង MIUI 9 ឆ្ងាយ ចំណែកឯមុខងារ AI វិញក៏កាន់តែវៃឆ្លាតជាងពេលបច្ចុប្បន្ននេះថែមទៀតផង។ សម្រាប់ពេលនេះ យើងពុំ​ទាន់​មា​ន​ពត៌មានអ្វីបន្ថែមនោះទេ ក៏ប៉ុន្ដែក្រុមហ៊ុន Xiaomi បានបង្ហាញថា MIUI ទទួលបានអ្នកកំពុងប្រើប្រាស់ដល់ទៅ 300 លាន​នាក់ ហើយនៅលើស្មាតហ្វូនចំនួន 40 គ្រឿង​ខុសគ្នាផងដែរ។

សរុបមក ក្រុមហ៊ុន Xiaomi បានដាក់បង្ហាញថា MIUI ជំនាន់ទី 11 របស់ខ្លួនទើបនឹងបានចាប់ផ្ដើមធ្វើការអភិវឌ្ឍន៍ ដូច្នេះយើងអាច​រំពឺង​ទុកថា ប្រហែលជាពាក់កណ្ដាលឆ្នាំ 2019 ឬក៏ចុងឆ្នាំនេះ MIUI ជំនាន់ថ្មីមួយនេះ នឹងចាប់ផ្ដើមដាក់ឲ្យប្រើប្រាស់សាកល្បង ទៅ​លើ​ស្មាតហ្វូន​មួយចំនួនបណ្ដើរៗហើយ។

ប្រភព៖ cambo-report