Xperia XA1 បាន​បញ្ចុះ​តម្លៃ​មក​ត្រឹម​តែ ១៥៩ ដុល្លារ ជាមួយ​សមត្ថភាព​អាច​ពិចារណា​បាន!

Published Date: Saturday, June 9, 2018 10:41 AM

ការបង្ហាញខ្លួនរបស់ Xperia XA1 បានប្រហែល ១ ឆ្នាំកន្លងមកហើយ ស្មាតហ្វូនកម្រិតមធ្យម មួយគ្រឿងពីក្រុមហ៊ុន Sony នេះ បានធ្វើប្រូម៉ូសិន ជូនអតិថិជន ជាបន្ដបន្ទាប់ ហើយមកដល់ បច្ចុប្បន្ននេះ ការធ្វើប្រូម៉ូសិន Boom របស់ក្រុមហ៊ុន Sony ដោយបាន បញ្ចុះតម្លៃរបស់ XA1 ពី ១៩៩ ដុល្លារ មកត្រឹមតែ ១៥៩ ដុល្លារតែប៉ុណ្ណោះ ដែលការបញ្ចុះតម្លៃនេះ មិនកំណត់រយៈពេល នោះទេ។ ដោយចុះរហូត ទាល់តែអស់ពីស្ដុកតែម្ដង ហើយលោកអ្នកក៏នឹង ទទួលបានស្រោបការពារ និងកញ្ចក់ ការពារស្គ្រីនផងដែរ រួមទាំងការធានា ១ ឆ្នាំពេញ ពីក្រុមហ៊ុនទៀតផង។

Xperia XA1 ជាស្មាតហ្វូនលំដាប់មធ្យម ដែលល្អប្រើចំពោះអ្នកដែលនិយម ប្រព័ន្ធប្រតិបត្តិការណ៍របស់ Sony ដែលទទួលបាន កំណែអាប់ដេតថ្មីៗលឿន រូបរាងបែប សាមញ្ញរាបស្មើ មានស៊ុមលោហៈ និងខ្នងខាងក្រោយ ជាប្លាស្ទិច ហើយអ្នកអាចជ្រើសរើសពណ៌ តាមតម្រូវការ ដូចជាពណ៌មាស, ពណ៌ស, ពណ៌ផ្កាឈូក, និងពណ៌ខ្មៅ។ អេក្រង់ខាងមុខរបស់ XA1 បានប្រើប្រាស់នូវ បន្ទះបង្ហាញ IPS LCD ទំហំ ៥ អ៊ីញមានកម្រិតបង្ហាញ HD និងការពារដោយកញ្ចក់ Gorilla Glass 4។ នៅម៉ាស៊ីនខាងក្នុង ក៏ស្ថិតក្នុងចំណុចមធ្យម ល្មមប្រើផងដែរ មកដល់បច្ចុប្បន្ននេះ ដោយវាត្រូវបាន បំពាក់នូវឈីប MediaTek Helio P20 ស៊ីភីយូ Octa-Core ល្បឿន 2.3GHz + 1.6GHz និងក្រាហ្វិច Mali-880MP2 អមជាមួយរ៉េម 3GB អង្គផ្ទុកទិន្នន័យ 32GB អាចបន្ថែម មេម៉ូរីបានដល់ 256GB ទៀតផង។ XA1 ត្រូវបានដំណើរការ ដោយ Android Nougat ប៉ុន្តែបច្ចុប្បន្ន វាអាចឡើងទៅ Android Oreo 8.0 បានហើយ និងមាន ថាមពលថ្ម ២,៣០០ មីលីអំពែ ប្រើប្រាស់ រន្ធសាកថ្ម USB Type-C ទ្រទ្រង់បច្ចេកវិទ្យា សាកថ្មលឿន Pump Express+ ផងដែរ។

កាមេរ៉ាខាងក្រោយរបស់ XA1 បានបំពាក់នូវលេនទំហំ ២៣ មេហ្គាភិចស៊ែល ចាប់រូបភាពបាន ច្បាស់ធំល្អ ជាមួយនឹងលេន ២៤ មីលីមែត្រ និង Aperture f/2.0 ថែមទាំងអាច ថតវីឌីអូបែប HDR បានផងដែរក្នុងកម្រិត 1080p។ ចំណែកឯកាមេរ៉ា ខាងមុខវិញ ប្រើប្រាស់ លេនទូលាយដូចគ្នា មានទំហំ ៨ មេហ្គភិចស៊ែល Aperture f/2.0។ អញ្ចឹងប្រសិនបើប្រិយមិត្ត ចាប់អារម្មណ៍ទៅលើ Xperia XA1 មួយគ្រឿងនេះ ពេលនេះ ជាឱកាសល្អសម្រាប់ទិញហើយ ដោយសារតម្លៃរបស់វា ទាបសមរម្យបំផុត និងសមត្ថភាព នៅតែអាចប្រើប្រាស់ បានគ្រាន់បើ ហើយក៏នឹងទទួលបាន កំណែអាប់ដេតថ្មីៗ ជាបន្ដបន្ទាប់ ពីក្រុមហ៊ុនផងដែរ។

 

ទស្សនាវីឌីអូបង្ហាញលក្ខណៈ Xperia XA1 ពីក្រុមការងារខេមបូរីផត៖

 

ប្រភពៈ CAMBO REPORT