XZ Premium បញ្ចុះ​តម្លៃ​មក​ត្រឹម ៤៩៩ ដុល្លារ​ប៉ុណ្ណោះ ជាមួយ​នឹង​ការ​បន្ថែម​កាដូ​ទៀត​ផង!

Published Date: Wednesday, June 6, 2018 11:14 AM

ទីបំផុតប្រូម៉ូសិនរបស់ Sony បានត្រលប់មកសាជាថ្មីទៀតហើយ ម្ដងនេះគឺប្រូមូសិន សាហាវតែម្ដង ដោយបញ្ចុះតម្លៃពី ៦២៩ ដុល្លារ មកត្រឹមតែ ៤៩៩ ដុល្លារប៉ុណ្ណោះ រហូតដល់ដាច់ពីស្ដុកតែម្ដង។ XZ Premium គឺជាទូរសព្ទដែលបាន បំពាក់ជាមួយនឹងរូបរាង ចាំងស្រស់ស្អាត ដោយប្រើប្រាស់ កញ្ចក់ទាំងខាងមុខ និងខាងក្រោយ និងស៊ុមជាលោហៈធាតុ ពិសេសគឺបានបំពាក់ជាមួយនឹង អេក្រង់ទំហំ ៥.៤៦ អ៊ីញ ដែលមានកម្រិតបង្ហាញ 4K HDR ឯណោះ ហើយសម្រាប់ពណ៌ នៃទូរសព្ទ លោកអ្នកអាចជ្រើសរើសបាន មានជម្រើសចំនួន ៤ ពណ៌គឺ ខ្មៅ, ផ្កាឈូក, ក្រហម, និងពណ៌ប្រាក់។

នូវរាល់ការជាវស្មាតហ្វូន XZ Premium ចាប់ពីថ្ងៃនេះតទៅ លោកអ្នកនឹងទទួលបានូវស៊្គ្រីន កាពារអេក្រង់បែប 3D ពេញផ្ទៃខាងមុខតែម្ដង ដែលមានតម្លៃ ១២ ដុល្លារ ព្រមទាំង Case ការពារស្បែកស្ស៊ីន ដែលមានតម្លៃ ១២ ផងដែរ។ គួរបញ្ជាក់ផងដែរថា XZ Premium នៅតែស្ថិតក្នុងស្មាតហ្វូន មានចំណុចលេចធ្លោច្រើន ដដែល មិនថាកម្លាំងម៉ាស៊ីន កាមេរ៉ា អេក្រង់ និងកំណែអាប់ដេតផ្នែក Software ថ្មីៗនោះឡើយ ដោយម៉ាស៊ីនរបស់វា ប្រើប្រាស់ឈីប Snapdragon 835 រ៉េម 4GB អង្គផ្ទុកទិន័យ 64GB មកស្រាប់ អាចបន្ថែមមេម៉ូរី បានដល់ 400GB។

ចំណែកឯប្រព័ន្ធដំណើរការ របស់វាពេលនេះ គឺនៅជំនាន់ចុងក្រោយតែម្ដងគឺ Android Oreo 8.1 និងកំពុងតែសាកល្បង Android P ជំនាន់ Beta ផងដែរ។ លើសពីនេះ កាមេរ៉ាទំហំ 19MP របស់វាអាចថតរូបភាព បានលេចធ្លោ ថតវីឌីអូច្បាស់ក្នុងកម្រិត 4K ទប់លំនឹងបានល្អ ព្រមទាំងថតវីឌីអូយឺតៗ ដល់ល្បឿន 960fps ផងដែរ។ ហើយបើចង់ជ្រាប កាន់តែច្បាស់ លោកអ្នកអាចទស្សនាការ បង្ហាញលក្ខណៈសម្បត្តិ XZ Premium ដោយក្រុមការងារ ខេមបូរីផត៖

 

ប្រភពៈ CAMBO REPORT